ប្រអប់ដៃទន់ស្រឡូនដូចកូនក្មេង ដោយវិធីងាយៗ
- 2020-01-03 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រអប់ដៃទន់ស្រឡូនដូចកូនក្មេង ដោយវិធីងាយៗ
ប្រអប់ដៃ គឺជាផ្នែកមួយនៃរាងកាយដែលមនុស្សគ្ប់រូបតែងប្រើប្រាស់ច្រើនជាងគេ ក្នុងកិច្ចការងារប្រចាំថ្ងៃ។ បើសិនជាអ្នក មិនបានចាប់អារម្មណ៍ថែរក្សាឲ្យបានត្រឹមត្រូវ នោះប្រអប់ដៃអ្នកនឹងប្រែទៅជាស្ងួត រឹងមានសភាពជ្រួញលឿនខុសពីធម្មតា។ ប៉ុន្តែកុំបារម្ភអី ថ្ងៃនេះ កញ្ញា នឹងប្រាប់ពីវិធីងាយៗ ដើម្បីឲ្យអ្នកទាំងអស់គ្នា ទទួលបាននូវប្រអប់ដៃស្អាត ទន់ស្រឡូនដូចកូនក្មេង និងគួរឲ្យចង់ស្ទាបអង្អែល។
*គ្រឿងផ្សំ
របៀបធ្វើ៖
យកស្ករសកន្លះកូនចានចង្កឹះ ច្របាច់ក្រូចឆ្មារ ២-៣ចំណិតលាយចូលគ្នាឲ្យសព្វ បន្ទាប់មកទៀត យកវាមកដុសខាត់លើដៃថ្នមៗ កុំត្រដុសខ្លាំងៗពេក ប្រមាណ ១០-១៥នាទី រួចលាងទឹកចេញហើយជូតនឹងកន្សែងស្អាតឲ្យបានស្ងួតល្អ។ ធ្វើបែបនេះ១-២ដងក្នុងមួយអាទិត្យ អ្នកនឹងទទួលបានលទ្ធផលដូចបំណង។
*បញ្ជាក់
ពេលលាងដៃអ្នកគួរជ្រើសប្រភេទសាប៊ូទឹកព្រោះវាមិនស្ងួតដូចជាសាប៊ូដុំឬសាប៊ូម្សៅ។ បើចង់ថែរក្សាប្រអប់ដៃឲ្យនៅតែទន់ មិនជ្រួញ កុំភ្លេចលាបឡេដែលផ្តល់សំណើមដល់ស្បែកដៃ (មិនមែនឡេលាយ) ទាំងពេលព្រឹក និងពេលមុនចូលគេង ដើម្បីបានប្រសិទ្ធភាពគួរជាទីគាប់ចិត្ត។
ចុចអានបន្ត៖