២​ សប្ដាហ៍​ក្បាល​ពោះ​ស្រក​ខ្ទេច​គ្មាន​សល់​ ដោយ​ប្រើ​តិចនិក​បែប​នេះ​

  • 2019-12-31 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ជា​ច្រើន​ដឹង​ថា​ការ​សម្រក​ក្បាល​ពោះ​ត្រូវ​ចំណាយ​ពេល​យូរ​ណាស់​។ អ្នក​ខ្លះ​អាច​ទ្រាំ​ទ្រ​ការ​ហាត់​ប្រាណ​និង​តម​អាហារ​បាន​តែ​ ២​ ថ្ងៃ​ដំបូង​តែ​ប៉ុណ្ណោះ​។​ នៅ​ពេល​ដែល​មិន​ឃើញ​លទ្ធផល​​ក៏​លែង​មាន​អារម្មណ៍​នឹង​តស៊ូ​ទៀត​។បើ​ស្រី​ៗ​ចង់​បាន​រាង​ស្លីម​ ចង្កេះ​តូច​ ក្បាល​ពោះ​រាប​ស្មើ​ សាក​មក​អនុវត្ត​ន៍​តិចនិក​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​ទៅ​ ចំណាយ​ពេល​ត្រឹម​២​ សប្ដាហ៍​ប៉ុណ្ណោះ​។

កាល​វិភាគ​ហាត់​ប្រាណ​សម្រក​ក្បាល​ពោះ​។​ មក​ធ្វើ​លំហាត់​ប្រាណ​តាម​រូប​ខាង​ដែល​បាន​បង្ហាញ​ខាង​លើ​នេះ​។​ ហាត់​សម្រក​ក្បាល​ពោះ​​៣​ ដង​ក្នុង​១​ថ្ងៃ​។​ ចាប់​ផ្ដើម​ជាមួយ​ ១០ Jackknife Crunches និង​ធ្វើ​តាម ២០ Russian Twists​។ ធ្វើ​បែប​នេះ​ឲ្យ​បាន​ ២០ វិនាទី​ បន្ទាប់​មក​បង្កើន​ចំនួន​ដង​ជា​បន្ត​បន្ទាប់​ ២​ដង​ក្នុង​មួយ​ថ្ងៃ​។​ ហាត់​ប្រាណ​សម្រក​ក្បាល​ពោះ​នៅ​ពេល​ព្រឹក​ ពេល​ល្ងាច​ ឬ​មុន​ពេល​ចូល​គេង​។​ តារាង​ហាត់​សម្រក​ក្បាល​ពោះ​ខាង​លើ​នេះ​គឺ​សម​ជា​មួយ​នឹង​មនុស្ស​ស្រី​ដែល​គ្មាន​ពេល​ហាត់​ប្រាណ​ច្រើន​ ឬ​ខ្ជិល​ហាត់​ប្រាណ​ គ្រាន់​តែ​ធ្វើ​បែប​នេះ​ពីរ​បី​នាទី​ក្នុង​១​ ថ្ងៃ​ទៅ​បាន​ហើយ​។

បើ​ចង់​សម្រក​ក្បាល​ពោះ​ឲ្យ​បាន​ជោគ​ជ័យ​ក៏​ត្រូវ​ខ្វល់​ទៅ​លើ​ម្ហូប​អាហារ​ដែរ​។​ ព្រោះ​នៅ​ពេល​ដែល​យើង​ញ៉ាំ​បាន​ល្អ​ ៨០% ការ​ហាត់​ប្រាណ​ត្រឹម​ ២០% នោះ​អ្នក​នឹង​មាន​រាង​ស្អាត​។​ ដូច្នេះ​បើ​អ្នក​ចង់​ឲ្យ​ក្បាល​ពោះ​រាប​ស្មើរ​ក្នុង​ពេល​ ១៤​ ថ្ងៃ​អ្នក​ត្រូវ​គ្រប់​គ្រង​របប​អាហារ​ឲ្យ​បាន​ល្អ​ជា​មួយ​នឹង​ការ​ហាត់​ប្រាណ​។​ តារាង​គ្រប់​គ្រង​អាហារ​ដែល​បាន​បង្ហាញ​មិន​ពិបាក​ធ្វើ​តាម​ទេ​។​ គ្រាន់​តែ​កាត់​បន្ថយ​ម្សៅ​ពណ៌ស​និង​ពណ៌​ត្នោត​ ដូច​ជា​ នំប៉័ង​ pasta, spaghetti, ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​។​ ប្ដូរ​ទៅ​ញ៉ាំ​ផ្លែ​ឈើ​និង​បន្លែ​ គ្រាប់​ធញ្ញជាតិ​ ស្រូវ​សាលី​ អង្ករ​ពណ៌​ត្នោត​ ហើយ​អ្វី​ដែល​សំខាន់​គឺ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​ និង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ល្អ៕

ចុចអាន៖ មិន​​បាច់​ហាត់​ប្រាណ​ទាល់​ឈឺ​ខ្លួន និង​បង្អត់​អាហារ​ខ្លួន​ឯង​ អ្នក​ក៏​អាច​ស្រក​គីឡូ​បាន​ដែរ

ប្រភព៖ jelly ប្រែសម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម