មិន​​បាច់​ហាត់​ប្រាណ​ទាល់​ឈឺ​ខ្លួន និង​បង្អត់​អាហារ​ខ្លួន​ឯង​ អ្នក​ក៏​អាច​ស្រក​គីឡូ​បាន​ដែរ

  • 2019-02-28 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ឡើង​ទម្ងន់​ជា​បញ្ហា​ធំ​មួយ​របស់​មនុស្ស​គ្រប់​គ្នា​ ជា​ពិសេស​ស្រី​ៗ​តែ​ម្ដង​។​ តែ​គ្រប់​គ្នា​ភាគ​ច្រើន​គ្មាន​ពេល​គ្រប់​គ្រាន់​មិន​អាច​តស៊ូ​ក្នុង​ការ​បង្អត់​អាហារ​ខ្លួន​ឯង​ទេ​ ហើយ​ក៏​គ្មាន​ពេល​ទៅ​ហាត់​ប្រាណ​រាល់​ថ្ងៃ​ដែរ​។​​ ចឹង​កុំ​ពិបាក​ចិត្ត​ទៀត​អី​មក​មើល​ការ​ណែនាំ​សាមញ្ញ​ៗ​ខាង​ក្រោម​នេះ​ក៏​អាច​ជួយ​ឲ្យ​អ្នក​ស្រក​គី​ឡូ​បាន​មិន​ចាញ់​ហាត់​ប្រាណ​និង​បង្អត់​អាហារ​ប៉ុន្មាន​ទេ​។

ហាត់​ប្រាណ​លេង​ៗ

ហាត់​ប្រាណ​ខ្លាំង​ពេក​ក៏​មិន​មែន​ជា​រឿង​ល្អ​ដែរ​។​ អ្នក​គួរ​តែ​ហាត់​ប្រាណ​មួយ​ភ្លែត​ៗ​ជំនួស​វិញ​ដូច​ជា​ការ​ហាត់​ប្រាណ​បែប​ HIIT Cardio ជាដើម​។​ ទោះ​បី​ជា​ហាត់​ប្រាណ​តិច​ក៏​ដោយ​ក៏​អាច​ជួយ​ស្រក​គីឡូ​បាន​ដែរ​។

ផឹក​ទឹក​រាល់​ពេល​ឃ្លាន​ជំនួស​អាហារ

គ្រប់​ពេល​អ្នក​មាន​អារម្មណ៍​ថា​ឃ្លាន​ខ្លាំង​ វា​ប្រហែល​គ្រាន់​តែ​ជា​អារម្មណ៍​ស្រេក​ទឹក​ប៉ុណ្ណោះ​។​ អ្នក​គួរ​តែ​ផឹក​ទឹក​មួយ​កែវ​ជំនួស​ឲ្យ​ការ​ញ៉ាំ​អ្វី​ផ្សេង​ល្អ​ជាង​។

កុំ​ពាក់​អាវ​រលុង​ៗពេល​ញ៉ាំ​អាហារ

សម្លៀក​បំពាក់​មួយ​ឈុត​ដែល​ល្មម​នឹង​ខ្លួន​របស់​អ្នក​ក៏​អាច​ជួយ​អ្នក​ឲ្យ​ស្រក​គីឡូ​បាន​ដែរ​។នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ឆ្អែត​ ពោះ​នឹង​ប៉ោង​ ហើយ​អ្នក​នឹង​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន​។

ប្ដូរ​ចាន​ញ៉ាំ​បាយ

ប្តូរ​ចាន​ញ៉ាំ​បាយ​ឲ្យ​តូច​ជាង​រាល់​ដង​អាច​កំណត់​ចំនួន​ម្ហូប​ដែល​អ្នក​ញ៉ាំ​បាន​។

ញ៉ាំ​អាហារ​សម្រន់​មុន​ចេញ​ពី​ផ្ទះ

មុន​ពេល​ចេញ​ពី​ផ្ទះ​គួរ​តែ​ញ៉ាំ​អាហារ​សម្រន់​ ព្រោះ​វា​ជួយ​កុំ​ឲ្យ​អ្នក​ទៅ​ញ៉ាំ​នៅ​ខាង​ក្រៅ​ច្រើន​ពេក​។

ទិញ​សៀវ​ភៅ​កត់​ត្រា​មួយ

វិធី​នេះ​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​រំភើប​ និង​ចាប់​អារម្មណ៍​ច្រើន​ទៅ​លើ​ការ​ហាត់​ប្រាណ​។

ញ៉ាំ​យឺត​ៗ

ទំពា​ឲ្យ​ល្អ​ និង​យូរ​ នឹង​ជួយ​រំលាយ​អាហារ​បាន​ល្អ​​ អ្នក​នឹង​ញ៉ាំ​តិច​តែ​ឆ្អែត​។​ វា​ជួយ​ឲ្យ​ស្រក​គីឡូ​បាន​។

ញ៉ាំ​អាហារ​នៅ​ផ្ទះ

ចម្អិន​អាហារ​ញ៉ាំ​នៅ​ផ្ទះ​ខ្លួន​ឯង​ បាន​ទាំង​សុខ​ភាព​ល្អ​ និង​កំណត់​ចំនួន​ម្ហូប​ដែល​យើង​ញ៉ាំ​បាន​ល្អ​ទៀត​ផង​។

ហាត់​ប្រាណ​ងាយ​ៗ​នៅ​លើ​គ្រែ

ដោយ​សារ​តែ​ខ្ជិល​ ចឹង​ហើយ​ក្រោក​ពី​គេង​ព្រឹក​ឡើង​ ហាត់​ប្រាណ​ពីរ​បី​ក្បាច់​នៅ​លើ​គ្រែ​សិន​ទៅ​។​​វា​ជួយ​ឲ្យ​ក្រោក​គេង​បាន​លឿន​ និង​ជួយ​សម្រក​ទម្ងន់​បាន​ទៀត​។

ប្រើ​ស្លាបព្រា​តូច​ញ៉ាំ​ រឺ​ញ៉ាំ​មិន​ប្រើ​ដៃ

នេះ​ជា​វិធី​កាត់​បន្ថយ​ចំនួន​នៃ​ការ​ញ៉ាំ​ និង​ជួយ​ឲ្យ​ស្រក​គីឡូ​បាន​យ៉ាង​ស្រួល។​

ញ៉ាំ​អាហារ​សុខ​ភាព​ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន

គ្រប់​គ្នា​មិន​អាច​បោះ​បង់​ការ​ញ៉ាំ​អាហារ​សម្រន់​បាន​ទេ​។ចឹង​ហើយ​អ្នក​គួរ​តែ​ញ៉ាំ​អាហារ​សម្រន់​ណា​ដែល​ជា​ប្រភេទ​អាហារ​សុខភាព​ និង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​។​​

រាំ​ជាមួយ​តន្ត្រី

ពេល​ដែល​ស្ដាប់​តន្ត្រី ធ្វើ​ចលនា​តិច​ៗ​តាម​បទ​ភ្លេង​ទៅ​។​ វា​ជួយ​ឲ្យ​ស្រក​ទម្ងន់​ហើយ​សុខភាព​ល្អ​ទៀត​។​

ហៅ​គេ​ឲ្យ​ជួយ​ញ៉ាំ

ចែក​អាហារ​ឲ្យ​គេ​ញ៉ាំ​ខ្លះ​ វា​អាច​ជួយ​កាត់​បន្ថយ​ចំនួន​អាហារ​ដែល​យើង​ញ៉ាំ​បាន​។

ផឹក​ទឹក​មុន​ពេល​ញ៉ាំ​អាហារ​ ៣០​នាទី

នៅ​ពេល​ផឹក​ទឹក​ក្រពះ​អ្នក​នឹង​ឆ្អែត​ជា​មុន​ ចឹង​ហើយ​អ្នក​អាច​កំណត់​ចំនួន​ញ៉ាំ​បាន​។

ញ៉ាំ​អាហារ​ជា​មួយ​គ្រួសារ

ញ៉ាំ​អាហារ​ជា​មួយ​គ្រួសារ​ក៏​អាច​ឲ្យ​អ្នក​គ្រប់​គ្រង​អាហារ​បាន​ល្អ​ដែរ​។​ អ្នក​អាច​ប្រាប់​ឲ្យ​នរណា​ម្នាក់​ជួយ​ដាស់​តឿន​អ្នក​បាន​។

បបួល​អ្នក​ដទៃ​ឲ្យ​សម្រក​គីឡូ​ជា​មួយ​យើង​ដែរ

នៅ​ពេល​ដែល​មនុស្ស​ធាត់​ ស្រក​គីឡូ​ជា​មួយ​គ្នា​ វា​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​មួយ​៕

ចុចអាន៖ ចង្កេះ​តូច​ដូច​អង្ក្រង​ និង​ជើង​ស្រឡូន​ស្អាត​ដោយ​ប្រើ​​ពេល​តែ​ ៣០​ ថ្ងៃ​ប៉ុណ្ណោះ

ប្រភព៖ Guu ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម