របៀបជ្រើសរើសក្រវិលឲ្យស៊ីនឹងទម្រង់មុខទាំង ៤ ប្រភេទ
- 2019-12-23 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបជ្រើសរើសក្រវិលឲ្យស៊ីនឹងទម្រង់មុខទាំង ៤ ប្រភេទ
មនុស្សស្រីណាដែលថាមិនចង់ស្អាតហើយឆ្លាតទៀតនោះ។ អ្នកតែងចង់បានពាក្យសរសើរពីមិត្តភ័ក្តិ ក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ ពេលតុបតែងខ្លួនម្តងៗ។ ថ្ងៃនេះដែរ វិបសាយ "កញ្ញា" នឹងបង្ហាញមិត្តៗនារីទាំងអស់គ្នា ពីរបៀបជ្រើសរើសក្រវិលពាក់ ឲ្យស៊ីជាមួយនឹងទម្រង់មុខ។ បើពាក់ទៅសម ទោះក្រវិលមិនថ្លៃក៏គ្មានបញ្ហាទៀតដែរ។
១.សម្រាប់ទម្រង់មុខពងក្រពើ
ក្រវិលដែលស័ក្តិសមបំផុត៖ ក្រវិលរំយោលខ្លីល្មម ក្រវិលមួយគ្រាប់ធំ ក្រវិលជាប់នឹងទងត្រចៀក ក្រវិលរាងត្រីកោណ។
ក្រវិលមិនគួរពាក់៖ ក្រវិលមានទំហំធំនិងវែងពេក ក្រវិលកងធំ ក្រវិលមួយគ្រាប់តូច។
២.សម្រាប់ទម្រង់មុខមូល
ក្រវិលដែលស័ក្តិសមបំផុត៖ ក្រវិលរំយោលវែង ក្រវិលជ្រុង ក្រវិលរាងចតុកោណ។
ក្រវិលមិនគួរពាក់៖ ក្រវិលកងធំគ្រប់ប្រភេទ។
៣.សម្រាប់ទម្រង់មុខបេះដូង
ក្រវិលដែលស័ក្តិសមបំផុត៖ ក្រវិលមានរំយោលច្រើនជាន់។
ក្រវិលមិនគួរពាក់៖ ក្រវិលរាងត្រីកោណ។
៤.សម្រាប់ទម្រង់មុខជ្រុង
ក្រវិលដែលស័ក្តិសមបំផុត៖ ក្រវិលកង ក្រវិលរំយោលឆ្មា ក្រវិលរំយោលវែង។
ក្រវិលមិនគួរពាក់៖ ក្រវិលជ្រុង ក្រវិលជ្រុងមានទម្លាក់រំយោល ក្រវិលរាងត្រីកោណ៕
ចុចអានបន្ត៖ របៀបជ្រើសរើសរាងចិញ្ចើមឲ្យស៊ីនឹងទម្រង់មុខ