ចង់ដឹងមនុស្សប្រុសល្អ ឬអត់ មើលតែទង្វើគេក្រោយបែកគ្នាទៅច្បាស់ហើយ
- 2019-12-20 07:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងមនុស្សប្រុសល្អ ឬអត់ មើលតែទង្វើគេក្រោយបែកគ្នាទៅច្បាស់ហើយ
គេតែងនិយាយថា ចង់ដឹងចរិតពិតរបស់បុរសម្នាក់ថាល្អ ឬអត់ មើលតែសកម្មភាពរបស់គេក្រោយបែកគ្នាទៅដឹងហើយ។ ប្រសិនបើគេមិនផុសហែកកេរ្តិ៍ ទំលាក់រាល់កំហុសលើអ្នក នោះអ្នកជួបមនុស្សល្អហើយ បើក្រៅពីនេះមិនហ៊ានធានានោះទេ។
នៅពេលស្រលាញ់ គេខំប្រឹងយកចិត្តយើង តែនៅពេលចំណងត្រូវដាច់ហើយ អ្នកខ្លះនឹងបង្ហាញចរិតហ្សីនចេញមកមួយរំពេច។ ក្រោយបែកគ្នាហើយ គ្មានអ្វីត្រូវលាក់បាំងទៀត គេអាចបញ្ចេញចរិតធម្មជាតិគេចេញមក។ អ្នកខ្លះយកកំហុសគ្រប់យ៉ាងមកទម្លាក់លើសង្សារចាស់ ដើរប្រាប់គេឯងថា ខ្លួនស្រលាញ់ខុសមនុស្ស។ អាក្រក់ជាងនេះគឺ ដើរយករឿងអាក្រក់របស់អតីតមិត្តស្រីពពាយនាយទៅគ្រប់ទិសទី។ បើនិយាយតែរឿងពិត មិនសូវឈឺប៉ុន្មានទេ តែអ្នកខ្លះចេះទាំងប្រឌិតរឿងបន្ថែមទៀត ខ្លាចរឿងដែលខ្លួននិយាយទៅមិនទាន់ទាក់ទាញចំណាប់អារម្មណ៍។
សួរថា មនុស្សប្រុសបែបនេះគឺជាមនុស្សល្អកើតដែរអត់? ទាំងដែលពេលនៅស្រលាញ់គ្នា គេធ្លាប់ប្រាប់ថា យើងជាមនុស្សសំខាន់បំផុតនោះ?
មនុស្សប្រុស និងមនុស្សស្រីមានភាពខុសគ្នាខ្លាំងក្រោយបែកគ្នា។ ពេលទើបបែកគ្នា មនុស្សស្រីតែងមានទំនោរឈឺចាប់ខ្លាំង បោកទ្រគោះ យំសោក និងចង់ឲ្យគេត្រលប់មកវិញ។ ឯមនុស្សប្រុសវិញ សម្ដែងដូចគ្មានអ្វីកើតឡើង គិតថាខ្លួនមានសេរីភាពហើយ។ ប៉ុន្តែក្រោយមក មនុស្សស្រីងាយទទួលយកការពិតដែលខ្លួនបានបែកគ្នាហើយ លឿនជាងមនុស្សប្រុស។ ខណៈមនុស្សប្រុសនឹងចងចាំរឿងនេះយូរជាង។
កត្តាដែលធ្វើឲ្យមនុស្សស្រីងាយភ្លេចបានរឿងស្នេហាចាស់នោះគឺ នាងមានមនុស្សច្រើនដើម្បីចែករំលែក ធ្វើឲ្យចិត្តនឹកក៏ឆាប់ស្បើយជាង។ ផ្ទុយមកវិញ មនុស្សប្រុសពិបាកបើកចិត្តខ្លួនឯង ហើយចូលចិត្តទៅកន្លែងមនុស្សច្រើនដើម្បីបន្ធូរអារម្មណ៍ ប៉ុន្តែនៅពេលទៅកន្លែងមនុស្សច្រើន គេនឹងមានអារម្មណ៍ឯកា ទាំងនៅកណ្ដាលហ្វូងមនុស្សជាច្រើន។ សម្រាប់មនុស្សចេះដឹង និងចាស់ទុំ ទោះក្រោយបែកគ្នាហើយក្ដី គេនៅតែរក្សាតម្លៃសង្សារចាស់ មិនមានអ្វីប្លែកទាំងអស់។ បើទោះជាបែកគ្នាហើយ តែអតីតសង្សារអ្នក មិនមានសកម្មភាពអ្វីចម្លែកនោះ សូមចូលរួមអបអរផង ព្រោះយ៉ាងហោចណាស់ក៏អ្នកធ្លាប់ស្រលាញ់ប៉ះចំមនុស្សល្អដែរ៕
អានបន្ត៖ តើក្តីស្រឡាញ់តែមួយមុខ វាគ្រប់គ្រាន់ដែរឬទេ សម្រាប់ការកសាងអនាគតជាមួយគ្នា