មិនធ្លាប់មាន! ស្រី​ស្អាត​ជប៉ុន​កំពស់ជាង១​ម៉ែត្រ​សែ នៅ​តែ​ដណ្ដើម​បាន​ពាន​បវរកញ្ញា​ឯក

  • 2019-12-16 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ថា​បវរកញ្ញា​ទាល់​តែ​មាន​កំពស់​ខ្ពស់​ទើប​ធ្វើ​បាន​នោះ ត្រឹម​តែ​កំពស់​មិន​ដល់​មួយ​ម៉ែត្រ​ហា​សិប​ក៏​អាច​ធ្វើ​បាន​ដែរ បើ​មិន​ជឿ​មើល​តែ​ឧទាហរណ៍​ជាក់​ស្ដែង​ខាង​ក្រោម​ទៅ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​សង្គម​ជប៉ុន​បាន​ល្បី​យ៉ាង​ព្រោង​ព្រាត​នូវ​បវរកញ្ញា​មួយ​រូប​ដែល​មាន​កំពស់​ទាប​ជាង​គេ​បង្អស់​តាំង​ពី​មុន​មក។ តាម​នោះ​ដែរ ឲ្យ​តែ​រដូវ​ចុង​ឆ្នាំ គ្រប់​សកលវិទ្យាល័យ​ជប៉ុន​ទាំង​អស់ នឹង​​ប្រារព្វ​កម្មវិធី​ជ្រើស​រើស​បវរកញ្ញា​ឯក​ប្រចាំ​សាលា​របស់​ខ្លួន។ សម្រាប់​ឆ្នាំ​នេះ បវរកញ្ញា​ឯក​នៃ​សកលវិទ្យាល័យ​នារី​តូក្យូ​បាន​ជ្រើស​បាន​​ជយ​លាភី​ដែល​មាន​កំពស់​ទាប​មិន​ធ្លាប់​មាន​ពី​មុន​មក។

តាម​នោះ​ដែរ បវរកញ្ញា​ឯក​ឆ្នាំ​នេះ​​មាន​ឈ្មោះ​ថា Obuchi Nonoka អាយុ​១៩​ឆ្នាំ កំពុង​សិក្សា​ឆ្នាំ​ទី​២​ ជំនាញ​អក្សរ​សាស្ត្រ​ជប៉ុន។ នាង​មាន​កំពស់​ត្រឹម​តែ​១.៤៦ម​ តែ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​បាន​យក​ឈ្នះ​បេក្ខនារី​ជិត​១០០​រូប​ទៀត ដែល​មាន​កំពស់​ខ្ពស់​ជាង​នាង​ស្រឡះ។

នៅ​ពេល​ឈរ​ក្បែរ បវរកញ្ញា​ដទៃ គេ​អាច​សង្កេត​ឃើញ​ថា Nonoka គឺ​មាន​កំពស់​ទាប​ជាង​គេ តែ​បើ​និយាយ​ពី​សម្រស់​វិញ គឺ​នារី​តូច​ច្រឡឹង​រូប​នេះ វ៉ា​ដាច់​គេ​តែ​ម្ដង។ មនុស្ស​ជា​ច្រើន​បាន​វាយ​តម្លៃ​ថា ទម្រង់​មុខ​របស់​បវរកញ្ញា​ថ្មី ប្រៀប​ដូច​ជា​ចេញ​ពី​គំនូរ​បេះបិទ៕

អានបន្ត៖ ​ ៣ តិចនិកនារីជប៉ុនតែងប្រើ ដើម្បីបានមុខតូចនិងកន្លែងផ្សេងទៀតស្លីមស្អាត

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម