ជះលុយជិត២ពាន់ដុល្លារកាត់ត្របកភ្នែក នារីម្នាក់បិទភ្នែកលែងជិត ទាំងពេលដេក
- 2019-12-13 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជះលុយជិត២ពាន់ដុល្លារកាត់ត្របកភ្នែក នារីម្នាក់បិទភ្នែកលែងជិត ទាំងពេលដេក
វះកាត់កែសម្ផស្សគឺជាតំរូវការរបស់មនុស្សស្រីជាច្រើននៅក្នុងសម័យអ៊ីនធឺណិតនេះ ប៉ុន្តែការដាក់ទំនុកចិត្តខុសកន្លែង មិនត្រឹមតែធ្វើឲ្យអ្នកបាត់លុយនោះទេ ថែមទាំងនាំទុក្ខចូលខ្លួនទៀតផង។
សំរាប់ប្រទេសអាស៊ីជាច្រើន ត្របកភ្នែកពីរជាន់ គឺជាសម្រស់ដែលនារីជាច្រើនចង់បាន។ យ៉ាងណាមិញ មិនមែនគ្រប់មនុស្សស្រីអាស៊ីកើតមកសុទ្ធតែមានត្របកភ្នែក២ជាន់នោះឡើយ។ ដូចនេះដើម្បីទទួលបានសម្រស់ដែលខ្លួនចង់បាន មានមនុស្សមិនតិចឡើយដែលហ៊ានចំណាយប្រាក់កាក់ ដើម្បីកាត់ភ្នែកឲ្យបានធំមូលជាងមុន។ ជាអកុសល មិនមែនគ្រប់ការវះកាត់សុទ្ធតែទទួលបានជោគជ័យនោះឡើយ។ ជាក់ស្ដែង មុននេះបន្តិច បណ្ដាញព័ត៌មាន Oriental Daily បានរាយការណ៍ថា នារីម្នាក់មកពីប្រទេសចិន បានចំណាយលុយ១៣០០០យាន់ (១៩០០ដុល្លារ) ដើម្បីទទួលបានត្របកភ្នែក២ជាន់ និងធំជាងមុន ដ្បិតនាងកើតមកមានត្របកភ្នែកមួយជាន់ និងតួច។
ក្រោយពេលវះកាត់រួច នារីខាងលើ ពិតជាទទួលបានទម្រង់ភ្នែក២ជាន់ និងធំជាងមុនពិតប្រាកដមែន ប៉ុន្តែ សំណាងអាក្រក់ ការវះកាត់នេះ បានធ្វើឲ្យនាងបិទភ្នែកលែងជិត ទោះពេលខំប្រឹងបិទភ្នែកហើយក៏ដោយ។ ពេលឃើញដូចនេះ នារីដដែលបានទៅរករឿងកន្លែងដែលវះកាត់ភ្នែកខ្លួន តែបុគ្គលិកនៅទីនោះបានត្រឹមដោះសារថានេះគឺជារឿងធម្មតាប៉ុណ្ណោះ ដោយមិនដោះស្រាយឲ្យនាងឡើយ។ មិនយូរប៉ុន្មាន ភ្នែករបស់នាងចាប់ផ្ដើមព្រាល ដូចនេះនាងក៏មកទារវះកាត់ឡើងវិញ។ ទោះក្រោយពេលវះកាត់ថ្មីក៏ដោយ ភ្នែកនាងបានត្រឹមច្បាស់ជាងមុនប៉ុណ្ណោះ ដោយការបិទមិនជិតនោះនៅតែដដែរ។
ចុងបញ្ចប់ ដោយសារតែមិនចង់ឲ្យនារីខាងលើ រករឿងនាំឲ្យខូចឈ្មោះហាងរបស់ខ្លួននោះ ហាងវះកាត់សម្ផស្សខាងលើបានឲ្យនាង៤០០០ដុល្លារដើម្បីជាថ្លៃសងជំងឺចិត្ត៕
អានបន្ត៖ កំហុស ៥ យ៉ាង ធ្វើឲ្យស្បែកមុខឡើងមុនមិនឈប់