៦ វិធី ធ្វើឲ្យប្រុសក្បត់ស្តាយក្រោយពេលបាត់បង់អ្នក

  • 2019-12-13 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​នរណា​ម្នាក់ រីករាយ​នឹង​ពាក្យ​ថា​បែក​គ្នា​នោះ​ទេ។ អ្នក​អាច​កើត​ទុក្ខ​មួយ​ភ្លែត​បាន ប៉ុន្តែ​កុំ​ខូច​ចិត្ត​យូរ​ពេក​ ព្រោះ​វា​គ្មាន​បាន​មក​វិញ ក្រៅ​ពី​ភាព​ឈឺចាប់ រួម​ទាំង​ប៉ះពាល់​​ដល់​សុខភាព​ផ្លូវ​កាយ​និង​ចិត្ត​នោះ​ទេ។ ត្រូវ​តាំង​​ខ្លួន​ឲ្យ​រឹង​មាំ​ឡើង ដរាប​ណា​​អ្នក​​អាច​ជួយ​សង្គ្រោះ​ខ្លួន​ឯង​ដោយ​វិធី​ល្អៗ ប្រុស​ក្បត់​នោះ​ ​ច្បាស់​ជា​ស្តាយ​ក្រោយ​ខ្លាំង ​​ខក​ខ្លួន​ដែល​បាន​​ចាក​ចេញ​ពី​អ្នក។

១. កុំ​ព្យាយាម​តាម​ដាន​ឬ​ទាក់​ទង​ទៅ​គេ

ទោះ​បី​ជា​មិន​ទាន់​ភ្លេច​គេ​បាន​ ១០០% ក៏​មិន​គួរ​ចង់​ដឹង​ចង់​ឮ ឬ​ទាក់​ទង​អី​ទៀត​ដែរ​។ មនុស្ស​ដែល​ហ៊ាន​ដើរ​ចេញ​ទៅ​ហើយ តើ​មាន​តម្លៃ​អ្វី​ត្រូវ​ឲ្យ​​អ្នក​ទៅ​ខ្វល់​ខ្វាយ​ជាមួយ​នោះ? យក​ពេល​វេលា គិតគូរ​​ពី​ខ្លួន​ឯង​វិញ​ប្រសើរ​ជាង មើល​ថែរក្សា​បេះដូង​បរិសុទ្ធ​​ទុក​សម្រាប់​អ្នក​ណា​ដែល​ស័ក្តិសម​នឹង​ទទួល​បាន មនុស្ស​ដែល​ស្រលាញ់​អ្នក​ពិត​ប្រាកដ ទើប​វា​មាន​តម្លៃ។

២. ស្អាត​ជានិច្ច

អស់​ពេល​ដែល​ត្រូវ​បង្ហូរ​ទឹក​ភ្នែក​ទៀត​ហើយ។ ឈប់​អង្គុយ​យំ​ ឬ​ធ្វើ​បាប​ចិត្ត​ខ្លួន​ឯង​ទៀត។ ទៅ​ឆ្លុះ​កញ្ចក់​​ហើយ​សួរ​ថា តើ​គាត់​​ឬ​មួយ​ក៏​ជា​អ្នក​ទេ ​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ខ្លួន​ឈឺចាប់? គេ​ទៅ​បាត់​ហើយ មិន​អាច​មើល​​ឃើញ​ទឹក​ភ្នែក​ និង​ឮ​សំឡេង​​យំ​របស់​អ្នក​ឡើយ។ ចាប់​ផ្តើម​ទំព័រ​ថ្មី ធ្វើ​ខ្លួន​ឲ្យ​ស្អាត បង្កើន​ភាព​ស្រស់​ស្រាយ​ជាប់​ជា​និច្ច។

៣. គ្មាន​គាត់​ក៏​មិន​ស្លាប់

កុំ​ចាត់​ទុក​គាត់​ជា​អ្វី​ៗ​គ្រប់​យ៉ាង​​ហើយ​គិត​ថា​អ្នក​មិន​អាច​រស់​ដោយ​គ្មាន​គាត់ ព្រោះ​ពេល​កើត​ចេញ​ពី​ពោះ​ម្តាយ ​មក​ អ្នក​មាន​តែ​ខ្លួន​មួយ​ស្រាប់​ទៅ​ហើយ។ កាល​ពេល​ដែល​មិន​ទាន់​ទាក់​ទង​គាត់ អ្នក​ធ្លាប់​នៅ​ម្នាក់​ឯង​បាន ដូច្នេះ​ពេល​នេះ​ហេតុ​អី​មិន​​បាន​ទៅ​? រៀន​ផ្សាំ​ខ្លួន​បណ្តើរ​ៗ ការ​កើត​ទុក្ខ អាច​នៅ​ជាមួយ​អ្នក​​យូរ​បំផុត​ ត្រឹម​៦​ខែ​តែ​ប៉ុណ្ណោះ​​។

៤. អ្នក​ចាស់​ទៅ អ្នក​ថ្មី​នឹង​មក​

អ្វី​ដែល​សង្សារ​ចាស់​ស្តាយ​បំផុត គឺ​នៅ​ពេល​ដែល​​ឃើញ​អ្នក​មិន​ឈឺ​ចាប់​យូរ ថែម​ទាំង​អាច​ជួប​អ្នក​ថ្មី​ដែល​ល្អ​ជាង​គាត់។ កុំ​ធ្វើ​ខ្លួន​​ដូច​ជា​ទន់​ជ្រាយ បញ្ជាក់​ឲ្យ​គាត់​ដឹង​ថា​ទោះ​គ្មាន​គាត់ ក៏​អ្នក​នៅ​​តែ​មាន​ជម្រើស មិន​ខ្វះ​ទេ​មនុស្ស​ល្អ​ផ្សេង​ទៀត​កំពុង​តែ​រង់​ចាំ។

៥. សុភមង្គល​របស់​អ្នក​មិន​មែន​ពឹង​ផ្អែក​លើ​គាត់

រស់​នៅ​ឲ្យ​សប្បាយ​រីករាយ​ ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត។ ផ្តោត​អារម្មណ៍​លើ​កិច្ចការ​​ណា​ដែល​មាន​ប្រយោជន៍​ជា​ចម្បង។ អ្នក​នៅ​តែ​ជា​អ្នក​មិន​ផ្លាស់​ប្តូរ មិន​ចុះ​ចាញ់ ថែម​ទាំង​អាច​រក​សុភមង្គល​ឲ្យ​ខ្លួន​ឯង​បាន​ពេល​ដែល​គ្មាន​គាត់​។ នេះ​ចំណុច​ខ្លាំង​​របស់​អ្នក​។

៦. ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ឡើង រហូត​ដល់​គាត់​ភ្ញាក់​ខ្លួន​ស្តាយ​ក្រោយ

បើ​ចង់​ឲ្យ​គាត់​​ស្តាយ​ក្រោយ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ឃើញ​ថា ខណៈ​ពេល​ដែល​បាត់​បង់​គាត់ ប្រៀប​បាន​​នឹង​ឱកាស​កម្រ​​រក​បាន ដែល​អាច​ជួយ​ឲ្យ​ខ្លួន​ឯង​ផ្លាស់​ប្តូរ រីក​ចម្រើន ចេះ​បែង​ចែក​ស្គាល់​ល្អ​និង​អាក្រក់​បាន​ច្រើន​ជាង​មុន។ អ្នក​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង​ អាច​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​​គ្រប់​គ្នា​កោត​ស្ញប់ស្ញែង។ ដល់​ពេល​នោះ គាត់​នឹង​​ភ្ញាក់​ខ្លួន​បន្ទោស​ខ្លួន​ឯង​ថា ហេតុ​អ្វី​ជួប​មនុស្ស​ស្រី​ល្អ​ហើយ​មិន​ចេះ​ថែរក្សា​។​

ចុចអានបន្ត៖ ពេលវេលាគ្រោះថ្នាក់ទាំង៥ ធ្វើឲ្យស្វាមីបែកចិត្តស្រលាញ់ស្រីផ្សេង

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម