ដុតបាត់! ១៣​សន្លឹក​នេះ​មាន​តែ​នារី​ទាប​ៗ​ទេ​ទើប​យល់​​​​បាន​ជ្រាលជ្រៅ

  • 2019-12-11 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​មនុស្ស​គ្រប់​គ្នា​កើត​មក​សុទ្ធ​តែ​បាន​កម្ពស់​ខ្ពស់​ដូច​ចិត្ត​ចង់​បាន​នោះ​ទេ ប៉ុន្តែ​វា​ក៏​មិន​មែន​ជា​រឿង​អាក្រក់​អ្វី​ដែរ បើ​អ្នក​ខុស​ប្លែក​ពី​គេ ព្រោះ​គ្រប់​គ្នា​អាច​ស្រស់​ស្អាត​បាន​តាម​បែបផែន​រៀង​ៗ​ខ្លួន ដោយ​មិន​ចាំបាច់​​ត្រូវ​តែ​មាន​គ្រប់​ស្តង់​ដារ​ឯណា។

យ៉ាង​ណា​ក៏​ដោយ មនុស្ស​ស្រី​ដែល​មាន​កម្ពស់​ទាប​ជា​ច្រើន​ប្រាកដ​ជា​យល់​ស្រប​ថា​កម្ពស់​របស់​ពួក​គេ​មិន​ត្រឹម​តែ​ជា​បញ្ហា​សម្រស់ ប៉ុន្តែ​គឺ​អាច​មាន​បញ្ហា​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដែរ។ រូបភាព​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​បញ្ហា​មួយ​ចំនួន​ដែល​មាន​តែ​នារី​ទាប​ៗ​ទើប​យល់​ច្បាស់ ព្រោះ​ពួក​គេ​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​មក​អស់​ហើយ៖

១. ពិបាក​ជាង​គេ​សព្វ សូម្បី​តែ​ពេល​ចូល​ចង្ក្រាន

២. អត់​សូវ​ចូល​ចិត្ត​ឆ្លុះ​កញ្ចក់ ព្រោះ​ឆ្លុះ​អត់​ដល់

៣. ឈោង​យក​អីវ៉ាន់​ម្ដង​ៗ​មាន​អារម្មណ៍​ថា​ដូច​ឡើង​ភ្នំ

៤. ពេល​ដើរ​ទិញ​ខោ​អាវ​ម្ដង​ៗ​

៥. ទិញ​ខោ​ជើង​វែង​ម្ដង​ណា​ក៏​គេ​ថែម​ស្រោម​ជើង​ឲ្យ

៦. អាង​ណា​ក៏​ចូល​ទៅ​លិច ប្រហែល​គេ​ធ្វើ​ខុស​បច្ចេកទេស

៧. កៅអី​បែប​ណា​ក៏​អាច​យោល​ជើង​បាន បើ​អត់​ចង់​យោល​ទាល់​តែ​មាន​កំណល់

៨. អត់​ឃើញ​ឆាក អត់​ឃើញ​អ្នក​ច្រៀង អត់​ខ្វល់ សំខាន់​ខ្ញុំ​មក​ស្ដាប់ Concert មិន​មែន​មក​មើល concert ផង

៩. ថត​ពេល​ណា​ក៏មាន​អ្នក​ដាក់ដៃ​ពី​លើ

១០. មោទនភាព​ពេល​ថត​ជាមួយ​មិត្តភ័ក្ដិ​ម្ដង​ៗ

១១. របាំង​បាំង​ថ្ងៃ​គឺ​ជា​របស់​មិន​ចាំបាច់ ព្រោះ​មាន​ក៏​ដូច​អត់​មាន

១២. វិធីសាស្ត្រ​បោក​ខោ​អាវ​ក៏​ពិសេស​ជាង​គេ​ដែរ

១៣. ចូល​ចិត្ត​យក​អី​ដោយ​ខ្លួន​ឯង អត់​​ដែល​​ពឹង​គេ​សោះ

ប្រភព៖ Brightside ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម