ដំណាក់កាលខ្លីៗ លាបក្រែមបានស្អាតតាមស្ទីលនារីកូរ៉េ
- 2019-12-09 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណាក់កាលខ្លីៗ លាបក្រែមបានស្អាតតាមស្ទីលនារីកូរ៉េ
ក្រៅពីនិយមស្ទីលស្លៀកពាក់បែបកូរ៉េហើយ សូម្បីតែការតុបតែងមុខក៏មិនខុសគ្នាប៉ុន្មានដែរ។ ដូចមិត្តៗនារី ធ្លាប់ឃើញពីមុនមក ភាគច្រើនស្ទីលលាបក្រែមរបស់កូរ៉េ គឺមានពណ៌ស្រស់ស្អាតគួរឲ្យស្រលាញ់ និងមើលទៅប្លែកពីខាងប៉ែកអឺរ៉ុប។ ចង់ដឹងពីរបៀបលាបក្រែមស្រាលៗប៉ុន្តែទាក់ទាញ អាចរៀនតាមវិធីងាយៗដូចខាងក្រោមបាន។
ជំហានទី១៖ លាបពណ៌ស្រាលឲ្យសព្វពេញបបូរមាត់។ បន្ទាប់មកប្រើពណ៌ក្រមៅ ដើម្បីលាបនៅផ្នែកខាងក្នុង ទាំងលើនិងក្រោម។
ជំហានទី២៖ ផ្អិបបបូរមាត់ចូលគ្នា ប៉ុន្តែមិនចាំបាច់ច្រើនដងពេកទេ ហើយត្រូវការពារមិនឲ្យហៀរចេញមកក្រៅប្រតេកប្រតាក។
ជំហានទី៣៖ យកសំឡីត្បារត្រចៀកស្អាត ឬម្រាមដៃក៏បាន តប់ថ្នមៗ ដើម្បីឲ្យសាច់ក្រេមចូលសព្វល្អ។
ជំហានទី៤៖ លាបពណ៌ក្រមៅបន្ថែមម្តងទៀតនៅផ្នែកខាងក្នុង ដើម្បីឲ្យជាប់ពណ៌បានយូរ។
ចំណាំ៖ បើចង់ឲ្យពណ៌បបូរមាត់ មើលទៅមានលក្ខណៈក្រហមក្នុង និងមានពណ៌ស្រាលផ្នែកខាងក្រៅ អ្នកត្រូវជ្រើសរើសក្រែមប្រភេទដូចគ្នា ប៉ុន្តែមានពណ៌ក្រមៅជាងគ្នាបន្តិច៕
ចុចអានបន្ត៖ ប្លែកភ្នែកខ្លាំង ជាមួយពណ៌ក្រចកស្រស់ៗឆ្លុះនឹងដៃ