៣ កំហុសឆ្គងពេលសម្រកទំងន់ដែលអ្នកណាក៏ជៀសមិនផុត ធ្វើឲ្យអ្នកគ្មានថ្ងៃស្គម
- 2019-12-09 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ កំហុសឆ្គងពេលសម្រកទំងន់ដែលអ្នកណាក៏ជៀសមិនផុត ធ្វើឲ្យអ្នកគ្មានថ្ងៃស្គម
ទទួលបានរាងស្គម ស្រឡូនស្អាតគឺជាចង់បានរបស់មនុស្សភាគច្រើន ប៉ុន្តែនៅក្នុងពេលសម្រកគីឡូដើម្បីបានរាងស្អាតនេះ មានកំហុសមួយចំនួនដែលគេចមិនផុត។
១. រំលងពេលអាហារ
មនុស្សជាច្រើនដោយសារតែចង់សម្រកទម្ងន់លឿន ក៏រំលងពេលអាហារដូចជាអាហារពេលព្រឹក និងពេលយប់ជាដើម។ ខណៈវិធីនេះមើលទៅដូចជាមានប្រសិទ្ធិភាពដោយសារតែចំនួនអាហារត្រូវបានធ្លាក់ចុះនោះ តែការពិតនេះគឺជាកំហុសមួយទៅវិញ។ នៅពេលអ្នករំលងពេលអាហារ នោះការបំលែងពីអាហារ ទៅថាមពេលនឹងយឺតជាងមុន ដែលធ្វើឲ្យអ្នកឃ្លានខ្លាំងជាងមុន ដែលជាមូលហេតុធ្វើឲ្យអ្នកចំណីច្រើនជាងមុន និងរឹតតែឡើងគីឡូជាងមុន។
២. ញ៉ាំតិចពេក
មនុស្សមួយចំនួនទៀត មិនបានរំលងពេលអាហារទេ តែបន្ថយចំនួនអាហារវិញ។ តាមគិតមើល នេះគឺជាវិធីដែលត្រូវ តែការពិតគឺមិនវិទ្យាសាស្ត្រឡើយ។ ការញ៉ាំតិចពេក មិនត្រឹមតែបង្ករឲ្យខូចក្រពះនោះទេ គឺថែមទាំងធ្វើឲ្យរាងកាយខ្វះថាមពលទៀតផង។ បន្ថែមពីនេះ នៅពេលអ្នកឃ្លានពេក អ្នកនឹងសម្រុកញ៉ាំច្រើន ក្នុងពេលតែមួយ ធ្វើឲ្យគីឡូឡើងលើសដើម ដែលគេតែងហៅថា yoyo effect នេះឯង។
៣. មិនញ៉ាំផ្លែឈើ
អ្នកខ្លះដោយសារតែជាតិស្ករនៅក្នុងផ្លែឈើ ដូចនេះពួកគេមិនហ៊ានទទួលទានឡើយ។ យ៉ាងណាក្ដី នេះគឺជាការគិតខុសមួយ ត្បិតផ្លែឈើជាច្រើនគឺមានសារប្រយោជន៍សម្រាប់ការសម្រកគីឡូ ដូចជាផ្លែសារី ប៉ោម ឪឡឹក និងក្រូចថ្លុងជាដើម។ ផ្លែឈើទាំងនេះ ជួយឲ្យអ្នកឆ្អែតបានយូរ និងមិនញ៉ាំចំណីផ្ដេសផ្ដាសធ្វើឲ្យអ្នករក្សាគីឡូបានល្អ៕
ចុចអានបន្ត៖ ស្រីៗគួរដឹង! អាហារដែលត្រូវញ៉ាំនិងត្រូវជៀសវាងពេលមករដូវ ដើម្បីឲ្យរាងកាយរឹងមាំអារម្មណ៍ល្អ