ជាសេដ្ឋីនីរាប់ពាន់លានដុល្លារ តែឃើញរបបអាហាររបស់ Yang Mi អ្នកណាក៏ខ្លោចចិត្ត
- 2019-12-09 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាសេដ្ឋីនីរាប់ពាន់លានដុល្លារ តែឃើញរបបអាហាររបស់ Yang Mi អ្នកណាក៏ខ្លោចចិត្ត
ជាមួយនឹងកំពស់ ១.៧០ម ប៉ុន្តែទម្ងន់របស់កំពូលតារាសម្ដែងស្រីចិន Yang Mi មិនដែលលើស ៤៨គីឡូឡើយ ដោយនៅពេលទំងន់ទាបជាងបំផុតរបស់នាងគឺត្រឹមតែ៣៨គីឡូប៉ុណ្ណោះ។
តារាសម្ដែងស្រីជួរមុខចិន Yang Mi គឺជាតារាសម្ដែងស្រីដែលមានស្ដើងបំផុត ក្នុងចំណោមតារាស្រីទាំងឡាយក្នុងវិថីសិល្បៈ។ ជាមួយនឹងរឿងភាគ ក៏ដូចជាភាពយន្តចេញជាបន្តបន្ទាប់ ព្រមទាំងកិច្ចសន្យាផ្សាយពាណិជ្ជកម្មរាប់មិនអស់នោះ អ្នកម្ដាយកូន១រូបនេះ ត្រូវបានគេវាយតម្លៃថាជាតារាស្រីដែលមានបំផុតក្នុងសិល្បៈ ដោយរាប់បញ្ចូលអចលនទ្រព្យ គឺនាងមានទ្រព្យសម្បត្តិជាង១ពាន់លានដុល្លារ។
ខណៈមនុស្សជាច្រើនគិតថា មានលុយច្រើន ស្រីស្អាតរូបនេះនឹងរស់នៅ ហូបចុកដោយសប្បាយរីករាយនោះ នាងបានធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំងជាមួយរបបអាហាររបស់ខ្លួន។ ចែករំលែកលើបណ្ដាញសង្គមរបស់ខ្លួន ស្រីស្អាត៣៣ឆ្នាំ បានឲ្យដឹងថា មួយថ្ងៃនាងទទួលទានអាហារ២ពេល ដោយពេលថ្ងៃញ៉ាំគាវចំហុយជ្រលក់ទឹកស៊ីអីវចំនួន៧ដុំ ឯពេលយប់វិញ គឺញ៉ាំសាឡាត់ផ្លែប័រជាមួយស៊ុត។ ថ្ងៃណាក៏ញ៉ាំបែបនេះដែរ តែនាងនៅតែបារម្ភខ្លាចឡើងគីឡូ។
ដូចនេះហើយ រាល់ពេលញ៉ាំរួច តួរឿង Eternal Love តែងតែឈរយ៉ាងតិចឲ្យបាន៣០នាទី។ មិនត្រឹមតែប៉ុណ្ណោះ ក្នុង១សប្ដាហ៍ ក៏នាងហាត់ប្រាណឲ្យបានយ៉ាងតិច៣ថ្ងៃដែរ ព្រោះខ្លាចដុះក្បាលពោះ។ នៅពេលឃើញរបបអាហាររបស់ Yang Mi ទស្សនិកជនមិនតិចឡើយ ដែលបានបង្ហាញក្ដីបារម្ភ ត្បិតនាងញ៉ាំតិចពេកហើយ៕