នៅក្នុងថ្ងៃការ ថមមី ប្រកាសមុខសារព័ត៌មាន សុំភរិយារឿងមួយ!
- 2019-12-07 03:44:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅក្នុងថ្ងៃការ ថមមី ប្រកាសមុខសារព័ត៌មាន សុំភរិយារឿងមួយ!
ក្នុងថ្ងៃអាពាហ៍ពិពាហ៍ របស់ខ្លួនលោក ថមមី បាននិយាយត្រង់ៗទៅភរិយា នៅចំពោះមុខអ្នកសារព័ត៌មានថា លោកមានបំណងចង់បានកូនរហូតដល់ទៅ៦នាក់ ប៉ុន្តែមិនដឹងថា ភរិយាអាចបំពេញបំណងឲ្យខ្លួនបានឬអត់នោះទេ។
លោក ថមមី មិនបានបញ្ជាក់ថាក្នុងចំណោមកូនទាំង៦នាក់ដែលខ្លួនចង់បាននោះ មានប្រុសប៉ុន្មានស្រីប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលលោកចង់បានដំបូងគេ គឺកូនភ្លោះ។ ជាមួយនឹងស្នើពីស្វាមីនេះ សួស វីហ្សា មិនបានឆ្លើយថា ខ្លួនអាចធ្វើបានឬអត់ឡើយ គ្រាន់តែសើចយកដៃខ្ទប់មាត់ ប៉ុណ្ណោះ។
ទទឹមគ្នានោះដែរ ពួកគេទាំងពីរបានធ្វើការប្ដេជ្ញានៅមុខភ្ញៀវដែលបានចូលរួមអាពាហ៍ពិពាហ៍របស់ខ្លួនជាង១០០០នាក់ថា នឹងស្រលាញ់គ្នា ដល់ចាស់កោងខ្មងរៀងខ្លួន ដាច់ខាតមិនឲ្យដូចពាក្យមហាជនថា “ពួកអ្នកសិល្បៈស្រលាញ់គ្នាមិនបានយូរ” ឡើយ យូរនឹងឆាប់គង់តែលែងលះគ្នានោះទេ។
សួស វីហ្សា និង ថមមី ត្រូវបានគេដឹងថា បានប្រឡូកជាមួយការងារសិល្បៈជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេទាំងពីរ ទើបតែស្រលាញ់គ្នាខ្ទង់៤ទៅ៥ឆ្នាំមកនេះប៉ុណ្ណោះ។ ពួកគេបានកសាងសមិទ្ធផលជាមួយគ្នាមុនរៀបការជាច្រើន ក្នុងនោះពួកគេបានទិញរថយន្តទំនើបជាច្រើនគ្រឿងនិងផ្ទះវីឡាធំមួយ នៅបុរីទំនើបមួយ និង បើកហាងជាច្រើនកន្លែង។ រថយន្តដែលអ្នកទាំងពីរទើបតែទិញមុនថ្ងៃរៀបការនោះ គឺលុចស៊ីស៥៧០ ថ្មីស្រឡាង។ អាពាហ៍ពិពាហ៍របស់ពួកគេ បានចាយប្រាក់ជាង២០ម៉ឺនដុល្លារឯណោះ ដែលចំនួននេះបូករួមទាំងថ្លៃបណ្ណាការ។
បន្ទាប់ពីរៀបការរួច គូស្នេហ៍សិល្បៈ១គូនេះនឹងដឹកដៃគ្នាទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសរហូតដល់ទៅ៨ប្រទេសឯណោះ មាន ប្រទេសបារាំង ស្វីស អេស្ប៉ាញ ហុឡង់ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដាណឺម៉ាក ដោយត្រូវចំណាយ ពេលនៃការដើរលេងនេះខ្ទង់១ខែ។ ក្នុងអំឡុងពេលទៅក្រេបទាំងឃ្មុំនោះ ថមមីធ្លាប់បង្ហើបថា ខ្លួននឹងធ្វើរឿង១ឲ្យភរិយា រំភើបដោយមិននឹងស្មានដល់ថែមទៀតផង៕