រដូវការហើយ! មកមើលម៉ូដរ៉ូបស្អាតៗ ស៊ីនឹងដងខ្លួនស្រឡូនរបស់តារាស្រីល្បីៗ
- 2019-11-29 09:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដូវការហើយ! មកមើលម៉ូដរ៉ូបស្អាតៗ ស៊ីនឹងដងខ្លួនស្រឡូនរបស់តារាស្រីល្បីៗ
ប្រិយមិត្តបានដឹងរួចមកហើយថា មង្គលការរបស់លោក ប៉ែន ចំរុង មានតារាល្បីៗខ្មែរទាំងប្រុស ទាំងស្រីចូលរួមច្រើនណាស់នាយប់មិញនេះ ពិសេសតារាស្រីល្បីៗ ដែលពួកគេបានបង្ហាញខ្លួនជាមួយនឹងការតុបតែងខ្លួនស្អាតៗ មើលទៅទាក់ភ្នែករៀងៗខ្លួន។
ឈុតពេញនិយមបំផុតសម្រាប់រដូវការ គឺម៉ូដរ៉ូប ដែលមានគ្រប់ម៉ូដ គ្រប់ពណ៌ចម្រុះគ្នា ផ្សំនឹងការតុបតែងកាយក៏ស្អាតទាក់ភ្នែកថែមទៀត។ ម៉ូដទាំងនោះ ខ្លះជាការច្នៃម៉ូដរបស់ហាងកាត់ដេរល្បីៗមួយចំនួន និងខ្លះទៀត គឺតារាល្បីៗរបស់យើងច្នៃម៉ូដដោយខ្លួនឯងតែម្ដង។ មិនថាជាម៉ូដរបស់តារាណា ពណ៌អ្វី ប៉ុន្តែជឿថា នោះសុទ្ធជាម៉ូដពេញនិយមបំផុតសម្រាប់សុភាពនារី នារដូវកាលដែលទើបឈានជើងចូលដើមរដូវតែម្ដង។
តោះ...ទស្សនាការតុបតែងខ្លួន ក៏ដូចជាម៉ូដសម្រាប់ចូលរួមមង្គលការរបស់តារាស្រីល្បីៗរបស់យើងទាំងអស់គ្នា!!!