មនុស្ស​ស្រី​មាន​សង្សារ ​ឬ ​ប្តី​ហើយ គួរ​រាប់​អាន​មិត្តភ័ក្ត​ប្រុស​អត់?

  • 2019-11-25 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មតិ​ជា​ច្រើន​ដែល​និយាយ​ថា​ មនុស្ស​ស្រី​ដែល​មាន​សង្សារ​ ឬ ប្តី​ហើយ​ មិន​គួរ​មាន​មិត្តភ័ក្ត​ប្រុស​នោះ​ទេ។ តើ​ហេតុ​ផល​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​គំនិត​បែប​នេះ ? អាច​មក​ពី​ខ្លាច​ភាគី​ដែល​ជា​ដៃគូ​របស់​នាង​ប្រចណ្ឌ ឬ ខ្លាច​ពាក្យ​សម្តី និង កែវ​ភ្នែក​របស់​អ្នក​ដទៃ។ បើ​អ្នក​យក​ហេតុ​ផល​ទាំង​អស់​នោះ​មក​គិត​ វា​អាច​ស្តាប់​ទៅ​អាច​ទទួល​យក​បាន​ តែ​បើ​សួរ​ថា​ហេតុ​ផល​ទាំង​អស់​នោះ​វា​សំខាន់​ខ្លាំង​ដល់​ថ្នាក់​​ ត្រូវ​ផ្តាច់​ការ​ទាក់​ទង​ជាមួយ​មិត្តភ័ក្ត​ដែល​​ធ្លាប់​រាប់​អាន​គ្នា ឬ មិត្ត​ថ្មី​ដែល​អ្នក​មាន​បំណង​នឹង​រាប់​អាន​ដែរ​ឬ​ទេ?

រូបតំណាង

ស្នេហា​មិន​មែន​ជា​អ្វី​គ្រប់​យ៉ាង​នោះ​ទេ ពេល​ខ្លះ​នារី​គ្រាន់​តែ​ចង់​មាន​មនុស្ស​ដែលខ្លួន​ស្រឡាញ់​ផង និង​អាច​មាន​សិទ្ធ​រាប់​អាន​គេ​ឯង​ផង​​​ ដូច​ធម្មតា។ បើ​គ្រាន់​តែ​មាន​ស្នេហា ហើយ​ធ្វើ​ឱ្យ​នាង​ត្រូវ​លះបង់​​មិត្តភ័ក្ត​ចោល​អស់​នោះ ម្ល៉ោះ​វា​ហាក់​បី​ដូច​ជា​ស្នេហា​នោះ​បាន​ផ្តល់​សំពាធ​ឱ្យ​នាង​ខ្លាំង​ពេក​។​ មួយ​វិញ​ទៀត ការ​ស្រលាញ់​ត្រូវ​ផ្តល់​ភាព​ជឿជាក់ និង សេរីភាព​ដល់​គ្នា​ទើប​ភាគី​ទាំង​សង​ខាង​មិន​ទទួល​រង​នូវ​សំពាធ ហើយ​មាន​ភាព​រីក​រាយ​ក្នុង​ទំនាក់​ទំនង​មួយ​នោះ។

រូបតំណាង
រូបតំណាង

ការ​ដែល​នារី​មាន​មិត្ត​ភ័ក្ត​ប្រុស​ មិន​មែន​មាន​ន័យ​ថា​នាង​ជា​មនុស្ស​ស្រី​មិន​ល្អ​នោះ​ទេ។ ពេល​ខ្លះ​ មិត្តភ័ក្ត​ប្រុស​ទាំង​នោះ​ ជា​មនុស្ស​ដែល​អាច​ជួយ​ជ្រុម​ជ្រែង​នាង​ពេល​នាង​ត្រូវ​ការ​ពិភាក្សា​រឿង​ស្នេហា ឬ​គ្រប់​ភារកិច្ច​តូច​ ធំ​ទាំង​ឡាយ ​ដូច​ដើរ​តូ​ជា​ បង​ប្រុស​របស់​នាង​ដែរ។ ជា​ពិសេស​ មនុស្ស​ស្រី​មិន​ដូច​គ្នា​ទេ អ្នក​ខ្លះ​ចូល​ចិត្ត​រាប់​អាន​មិត្តភ័ក្ត​ស្រី​ដូច​គ្នា តែ​អ្នក​ខ្លះ​វិញ​ចូលចិត្ត​រាប់​អាន​មិត្តភ័ក្ត​ប្រុស​ជាង ព្រោះ​គេ​យល់​ថា​មិត្ត​ភ័ក្ត​ប្រុស​ អាច​ទុក​ចិត្ត​បាន​និង​មិន​សូវ​ចូលចិត្ត​និយាយ​ច្រើន​ជា​ដើម។ ដូច្នេះ បើ​ពេល​អ្នក​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សម្រេច​ចិត្ត​ថា គួរ​បញ្ឈប់​រាប់​អាន​មិត្ត​ភ័ក្ត​របស់​អ្នក​ឬ​ក៏​អត់ អ្នក​គប្បី​ថ្លឹង​ថ្លែង​ចំណុច​ល្អ និង ចំណុច​អាក្រក់​នៃ​ការ​រាប់​អាន​ពួក​គាត់​ឱ្យ​បាន​ច្បាស់​សិន ចៀស​វាង​ការ​ស្តាយ​ក្រោយ​ពី​ការ​បាត់​បង់​មនុស្ស​ល្អ​ជុំ​វិញ​ខ្លួន​ដែល​តែង​តែ​នៅ​ក្បែរ​អ្នក៕

រូបតំណាង

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម