ត្រឹម​រូបភាព​ប៉ុន្មាន​សន្លឹក Liu Yifei បង្ហាញ​ឲ្យ​ឃើញ​ថាខ្លួន​នៅ​តែ​ជា​រាជិនី​សម្រស់ គ្មាន​អ្ន​ក​ជំនួស​បាន

  • 2019-11-22 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ថ្មី​ម្ដង​ទៀត តារា​សម្ដែង​ស្រី​ចិនលំដាប់ A បាន​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​រូប​ឃើញ​ថា មនុស្ស​ស្រី​ស្អាត​បំផុត គឺ​នៅ​ពេល​ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា​ទាំង​អស់។

រំលឹក​ដល់​ឈ្មោះ​តារា​សម្ដែង​ស្រី​ជួរ​មុខ Liu Yifei គេ​តែង​នឹក​ដល់​កេរ្តិ៍​ឈ្មោះ​ជា​រាជិនី​សម្រស់​របស់​នាង​ជា​និច្ច។ ទោះ​បី​ជា​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ​២០០៣ ពោល​គឺ​មាន​រយៈ​ពេល​ជិត​២០​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​ប៉ុន្តែ​សម្រស់​របស់​នាង នៅ​តែ​រក​អ្នក​ជំនួស​មិន​បាន។

គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​កំឡុង​ពេល​នៅ​ស្រលាញ់​គ្នា ជាមួយ​កំពូល​តារា​សម្ដែង​ប្រុស​ Song Seung Hun ស្រី​ស្អាត​វ័យ ៣២ ​ឆ្នាំ​បាន​ឡើង​គីឡូ ធ្លាក់​សម្រស់​យ៉ាង​គំហុក។ ប៉ុន្តែ​ក្រោយ​ពេល​បែក​គ្នា​ជាមួយ ប្រុស​ស្អាត​រូប​នេះ គេ​សង្កេត​ឃើញ​ថា តួ​រឿង Mulan បាន​យក​សម្រស់​ខ្លួន​មក​វិញ​ហើយ។

ជាក់​ស្ដែង មុន​នេះ​បន្តិច នៅ​ពេល​ថត​រូប​ឲ្យ​គ្រប​ទស្សនាវដ្ដី​មួយ Liu Yifei បាន​បង្ហាញ​សម្ផស្ស​រាជិនី​របស់​ខ្លួន​សារ​ជា​ថ្មី ដោយ​មាន​រាង​ស្រឡូន មុខ​ពង​ក្រពើ មិន​ខុស​ពី​កាល​ជិត​២០​ឆ្នាំ​មុន ដែល​នាង​ទើប​ចូល​សិល្បៈ​ ដែល​ធ្វើ​ឲ្យ​គេ​លាន់​មាត់​ថា មនុស្ស​ស្រី​គឺ​ស្អាត​បំផុត នៅ​ពេល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា៕

ចុចអាន៖ ​ អាយុដូចគ្នា កូនមួយដូចគ្នា តារា Liu Shishi និង Zhao Li Ying ត្រូវគេប្រៀបធៀប

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម