បើអ្នកពិតចង់ក្លាយជាមនុស្សឆ្លាតនិងរឹងមាំមែន កុំរក្សារឿង៥យ៉ាងនេះទុកក្នុងចិត្ត
- 2019-11-21 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអ្នកពិតចង់ក្លាយជាមនុស្សឆ្លាតនិងរឹងមាំមែន កុំរក្សារឿង៥យ៉ាងនេះទុកក្នុងចិត្ត
ក្នុងជីវិត គ្មាននរណាម្នាក់ល្អគ្រប់ដប់ទេ នរណាក៏មានភាពខ្លាំងនិងខ្សោយរៀងៗខ្លួនដែរ។ មនុស្សរឹងមាំ មនុស្សឆ្លាត នឹងមិនរក្សារឿង៥យ៉ាងខាងក្រោមនេះក្នុងចិត្តឡើយ ។
**១. ខឹង**
រឿងល្ងង់មួយ គឺដោយសារកំហុសរបស់អ្នកដទៃ យើងបានបំផ្លាញសេចក្ដីសុខខ្លួនឯង។ ពេលខ្លះអ្នកដទៃធ្វើខុសហើយប៉ះពាល់ដល់យើង នោះយើងមិនចាំបាច់ខឹងនឹងរឿងដែលមិនសមឡើយ ព្រោះនេះជាការទទួលខុសត្រូវ។ បើគេមកបង្កើតរឿងធ្វើឲ្យយើងវិលវល់ យើងក៏មិនត្រូវជះកំហឹងតបតដែរ ព្រោះការមិនសប្បាយចិត្តនឹងធ្វើឲ្យយើងឈឺចាប់ទៅវិញទេ រឹតតែធ្វើឲ្យខ្លួនយើងកាន់តែមានអារម្មណ៍មិនល្អ។
ដូច្នេះ ហេតុអ្វីយើងមិនធ្វើចិត្តឲ្យត្រជាក់ជាងនេះបន្តិច? បង្ក្រាបចិត្តឲ្យស្ងប់បន្តិច? បើយើងធ្វើបាន នោះយើងក្លាយជាមនុស្សឆ្លាតមិនខាន។
២. ធ្លាក់ទឹកចិត្ត
ពេលខ្លះ យើងស្រាប់តែអន់ចិត្ត គិតច្រើននឹងរឿងអ្វីមួយដោយខ្លួនឯង ដោយមិនបានលើកទឹកចិត្តព្យាយាមទាញចិត្តកុំឲ្យគិតរឿងបែបនេះ។ ថ្វីដ្បិត គ្រប់គ្នាមិនអាចគេចផុតពីការសាងកំហុស តែយ៉ាងណាយើងត្រូវរៀនបង្រួមរឿងទាំងនោះឲ្យតូច កុំគិតច្រើនរហូតក្លាយជារឿងធំ។ គួរសម្រាក និងបំភ្លេចរឿងមិនបានការទាំងនោះចោល។ កុំបន្តមានអារម្មណ៍អវិជ្ជមានលើរឿងនោះទៀត នាំឲ្យអារម្មណ៍ច្របូកច្របល់។
នៅពេលនោះយើងមានអារម្មណ៍អត់សប្បាយចិត្ត ត្រូវងាកការគិតមកលើរឿងសប្បាយចិត្តវិញ បង្កើតភាពងាយស្រួលសម្រាប់ខ្លួនឯង នោះរឿងសៅហ្មងនឹងរលាយទៅអស់។
៣. សោកស្ដាយ
នៅក្នុងជីវិត គ្រប់គ្នាសុទ្ធតែមានការសោកស្ដាយ ប៉ុន្តែយើងអាចធ្វើអ្វីមួយដោយគ្មានវិប្បដិសារី។ មិនមែនឲ្យយើងប្រែចិត្តមិនមានទំនួលខុសត្រូវទេ ប៉ុន្តែនេះជារបៀបឆ្លាត។ រឿងដែលបានកើតឡើងហើយ គ្រាន់តែបង្ហាញទឹកមុខស្ងប់ស្ងាត់ ដែលនេះជាការលះបង់សម្រាប់រឿងទាំងនេះ តែកុំដាក់ទណ្ឌកម្មខ្លួនឯង។
យើងមិនចាំបាច់យកខ្លួនឯងទៅរស់ក្នុងអតីតកាលនោះទេ ។ មនុស្សរស់នៅក្នុងបច្ចុប្បន្ន សំខាន់កុំបង្កើតកំហុសបន្ត ហើយធ្វើបាបខ្លួនឯង។
៤. ព្រួយបារម្ភច្រើន
រឿងដែលមិនទាន់មកដល់ កុំដាក់សម្ពាធខ្លួនឯងឲ្យព្រួយច្រើនពេក វាមានតែធ្វើឲ្យយើងបាត់ទំនុកចិត្តប៉ុណ្ណោះ។ គ្មានអ្នកណាអាចដឹងពីអនាគតកាលបានឡើយ ដូច្នេះគ្រាន់តែរស់ក្នុងបច្ចុប្បន្នឲ្យសប្បាយចិត្ត ហើយធ្វើឲ្យថ្ងៃស្អែកប្រសើរបំផុតសម្រាប់អ្នកទៅបានហើយ។
ក្ដីបារម្ភ ការខូចចិត្តវានឹងរឹតបង្កើតឲ្យអ្នកគ្មានសុវត្ថិភាព បាត់ភាពស្រស់ស្អាត។ ចូររៀនគាំទ្រខ្លួនឯង កសាងការជឿជាក់ និងជំរុញខ្លួនឯងឲ្យប្រឈមនឹងរឿងនៅចំពោះមុខ។
៥. មើលងាយខ្លួនឯង
រស់ក្នុងពិភពនេះ យើងមិនបាច់ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃឡើយ ព្រោះកាន់តែធ្វើឲ្យខ្លួនឯងយល់ថាគ្មានតម្លៃ។ នេះមកពីយើងមិនទាន់ស្វែងរកខ្លួនឯងឃើញច្បាស់លាស់ តាមពិតពិភពលោកនេះ គ្មានអ្វីដែលអស្ចារ្យបំផុតឡើយ គឺតែងមានខ្ពស់មានទាប។ ម្ល៉ោះហើយ កុំបណ្ដោយឲ្យជីវិតកាន់តែដុនដាបព្រោះឃើញអ្នកដទៃល្អជាងខ្លួនពេក។
អ្នកធ្លាប់មានអារម្មណ៍ថា បាត់បង់ខ្លួនឯង បដិសេធខ្លួនឯង ដូច្នេះឆាប់ឡើង ត្រូវឲ្យតម្លៃខ្លួនឯងវិញ។ យើងច្បាស់ជារកឃើញជីវិតកាន់តែមានរស្មីនិងរស់នៅដោយសប្បាយចិត្តមិនខាន៕
ចុចអាន៖ គំនិតអន់ថយ ៣យ៉ាងដែលរារាំងអ្នកមិនឲ្យជោគជ័យក្នុងការងារ