អស់​ទាំង​លុយ អស់​ទាំង​កម្លាំង​រៀបចំ​កម្មវិធី​ សារភាព​ប្រាប់​ Crush តែ​សារភាព​ច្រឡំ​មនុស្ស​ទៅវិញ

  • 2019-11-21 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៍​នៅ​ពេល​ត្រូវ​គេ​សារភាព​ស្នេហ៍​ដាក់​គឺ​ពិត​ជារំជើបរំជួល​ខ្លាំង​ណាស់ តែ​បើ​ត្រូវ​គេ​សារភាព​ច្រឡំនោះ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​វិញ?

តើ​វិធី​លឿន​បំផុត ដើម្បី​ទទួល​បាន​ស្នេហា​មួយ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា? នោះ​គឺ​សារភាព​ស្នេហ៍​នេះ​ឯង។ ទោះ​បី​ជា​និយាយ​យ៉ាង​ណា​ក៏​ដោយ ក៏​មនុស្ស​ស្រី​នៅ​តែ​ស្គាល់​រសជាតិ​គេ​សារភាព​ស្នេហ៍​ដាក់​ម្ដង​ក្នុង​មួយ​ជីវិត។ ប៉ុន្តែ​អារម្មណ៍​ក្ដុកក្ដួល​នេះ នឹង​ប្រែ​ទៅ​ជា​បែប​ណា​នៅ​ពេល​អ្នក​ត្រូវ​បាន​គេ​សារភាព​ថា​ស្រលាញ់​ហើយ ប៉ុន្តែ​គេ​បែរ​ជា​ច្រឡំ​មនុស្ស ហើយ​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​គេ​ស្រលាញ់​ពិត​មែន​នោះ?

តាម​នោះ​ដែរ រឿង​ហេតុ​ដែល​ហួស​ចិត្ត​នេះ​បាន​កើត​ឡើង​នៅ​សកលវិទ្យាល័យ Huai Hua ខេត្ត Hunan ប្រទេស​ចិន។ ជាក់​ស្ដែង​​និស្សិត​ប្រុស​ម្នាក់​បាន​ចំណាយ​ពេល​វេលា​ និង​លុយ​កាក់​ដើម្បី​ទិញ​ផ្កា​ក៏​ដូច​ជា​ទៀន ដើម្បី​​សារភាព​ស្នេហ៍​ដាក់​មនុស្ស​ស្រី​ដែល​ខ្លួន​លួច​ស្រលាញ់។ មុន​ពេល​រៀប​ចំ​កម្មវិធី​នេះ លោក​បាន​សួរ​រក​អគារ​ដែល​នាង​ស្នាក់​នៅ​រួច​ជា​ស្រេច ហើយ​រង់​ចាំ​ពេល​នាង​ត្រលប់​មក​ពី​ញ៉ាំ​អី​វិញ នឹង surprise នាង​តែ​ម្ដង។

ប៉ុន្តែ គួរ​ឲ្យ​សោក​ស្ដាយ នៅ​ពេល​នាង​មក​វិញ មនុស្ស​ចាំ​គាំទ្រ បាន​ស្រែក​ហ៊ោរ​គ្រប់​គ្នា​នោះ ម្ចាស់​សាមី​ខ្លួន​បាន​ត្រឹម​តែ​ធ្លាក់​ទឹក​មុខ ដោយ​សារ​តែ​មនុស្ស​ស្រី​រូប​នេះ មិន​មែន​ជា​មនុស្ស​ដែល​លោក​ស្រលាញ់​ឡើយ។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​នោះ​គឺ មនុស្ស​ដែល​លោក​ស្រលាញ់ និង​មនុស្ស​ស្រី​ខាង​លើ​ មាន​ឈ្មោះ​ និង​ត្រកូល​ដូច​គ្នា ប៉ុន្តែ​ស្នាក់​នៅ​អគារ​ខុស​គ្នា ដោយ​មួយ​នៅ​អគារ A មួយ​ទៀត​នៅ អគារ B។ ទោះ​បី​ជា​សារភាព​ស្នេហ៍​ខុស​ក៏​ដោយ តែ​និស្សិត​ជាច្រើន​សង្ឃឹម​ថា អ្នក​ទាំង​២​អាច​ធ្វើ​ជា​មិត្ត​នឹង​គ្នាសិន ហើយ​ទុក​ឲ្យ​ព្រហ្មលិខិត​ជា​អ្នក​សម្រេច​បន្ទាប់៕

ចុចអាន៖ ​ ត្រូវ​ crush បដិសេធព្រោះតែរាងធាត់ នារី​ម្នាក់​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ crush ស្ដាយ​ក្រោយ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម