ស្រី​ៗ​បើ​​មាន ៧ ចំណុច​នេះ​ក្នុង​ខ្លួន បុរស​ហើបជើង​ទៅ​ណា​មិន​រួច​ទេ

  • 2019-11-20 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំណុច​ទាំង​នេះ​សុទ្ធសឹងតែ​ជា​មន្ត​សណ្ដំ​បុរស​មិន​ឲ្យ​បែកចិត្ត​ទៅ​ណា​បាន ដូចនេះ​បើ​នារី​ណា​នៅ​ក្នុង​ខ្លួន​មាន​ហើយ​ពិតជា​អស្ចារ្យ​ណាស់។ ចង់​ដឹង​ថា ៧ យ៉ាង​នោះ​មាន​អ្វី​ពិសេស​ខ្លះ បាន​ជា​អាច​ចង​ជើង​បុរស​បាន តាមដាន​ដូច​ខាងក្រោម៖

១.ចេះ​តុបតែង​ខ្លួន៖ មិន​មែន​សំដៅ​ដល់​ការ​ធ្វើ​ខ្លួន​ហ៊ឺហា​មិន​ឈប់​ឡើយ គ្រាន់តែ​របៀប​រៀបចំ​ខ្លួន​ឲ្យ​ត្រូវ​កាលៈទេសៈ។ មនុស្ស​ស្រី​ដែល​អាច​តុបតែង​ខ្លួន​បាន​រៀបរយ​បែបនេះ បើ​ទោះ​មិន​មាន​សម្រស់​ស្រស់​ត្រកាល​ពេក ក៏​បុរស​ជាប់ចិត្ត។

រូបតំណាង

**២.រស់នៅ​ក្នុង​ជីវិត​រីករាយ**៖ នរណា​ក៏​ដូចគ្នា​ដែរ តែង​ចង់​រស់នៅ​ក្នុង​ជីវិត​រីករាយ។ មនុស្ស​ប្រុស​ចង់​រស់នៅ​ក្បែរ​នារី​ដែល​មាន​ភាព​ស្រស់​ស្រាយ​ក្នុង​ខ្លួន។

៣.ចេះ​ទុក​មុខ៖ បុរស​ត្រូវ​ការ​បំផុត​ពី​មនុស្ស​ស្រី​ខ្លួន​ស្រលាញ់​គឺ​ចំណុច​នេះ​ឯង។ ការ​ចេះ​ទុក​មុខ​មាត់​ឲ្យ​ភាគី​ម្ខាង​ទៀត​នៅ​ចំពោះ​មុខ​អ្នក​ដទៃ ជា​ការ​ផ្ដល់​កិត្តិយស​បំផុត។

៤.មិន​ជម្នះ​តែ​ចិត្ត​ខ្លួនឯង៖ មនុស្ស​ស្រី​ត្រូវ​ចេះ​សម្រប​តាម​ដៃគូ មិនមែន​យក​តែ​ចិត្ត​ខ្លួនឯង​នោះ​ទេ។ បើ​បុរស​ណា​បាន​នារី​ដែល​មាន​ចំណុច​នេះ គេ​ពិតជា​រីករាយ ព្រោះ​ក្នុង​ខ្លួន​មិន​ហត់​នឿយ​តាម​យក​ចិត្ត​ដៃគូ។

៥.មិន​ប្រកាន់​ខ្លួន៖ បុរស​ចង់​បាន​ដៃគូ​ម្នាក់​ដែល​ចេះ​សម្រប​ខ្លួន​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ មិន​ថា​គ្រួសារ មិត្តភ័ក្ដិ ជា​អ្នក​ចាស់ និង​កូន​ក្មេង គឺ​អ្នក​អាច​ចូល​ខ្លួន​ទៅ​ប្រាស្រ័យ​ទាក់ទង​បាន​ទាំងអស់។

៦.មិន​តោងទាម៖ ការ​តោងទាម​បុរស​ធ្វើឲ្យ​គេ​ធុញទ្រាន់​ទៅ​វិញ​ទេ។ មនុស្ស​ប្រុស​ប្រសិនបើ​ចង់​ឲ្យ​ទៅ គេ​ប្រាកដជា​ឲ្យ​នាំ​ទៅ​ហើយ មិនបាច់​សុំ រហូត​ដល់​ថ្នាក់​ជា​ឈ្លោះ​គ្នា ហើយ​បើ​គេ​ឲ្យ​ទៅ​មែន ក៏​ឲ្យ​ទៅ​ទាំង​ទើសទាល់​ដែរ។

រូបតំណាង

៧.មិន​សូញសាញ​ច្រើន៖ នារី​ត្រូវ​ចេះ​សម្រេច​ចិត្ត​ឲ្យ​បាន​ដាច់ស្រេច​ភ្លាមៗ ធ្វើអ្វី​មួយ​ដោយ​មិន​មាន​ការ​សូញសាញ​នាំ​ភាព​សាំញ៉ាំ​ច្រើន ទើប​បុរស​ៗ​ស្រលាញ់​ដក​ចិត្ត​មិន​រួច៕

ចុចអាន៖កុំ​បញ្ចេញ​អាការៈ ៤ យ៉ាង​​នេះ ព្រោះ​បង្ហាញ​ថា​អ្នកលួចច្រណែន​អតីត​មិត្ត​ស្រី​ របស់​សង្សារ​ខ្លួន

ប្រភព៖ Spiceee ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម