យល់​អារម្មណ៍​មួយ​នេះ​អត់? ធ្វើ​យ៉ាង​ណា​ក៏​នៅ​តែ​ជា​ជម្រើស​ទី​២​សម្រាប់​គេ

  • 2019-11-20 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​មាន​អារម្មណ៍​មួយ​នេះ​អត់​? ខំ​ធ្វើ​អ្វី​ច្រើន​ដើម្បី​គេ​ តែ​គេ​មើល​មិន​ឃើញ។ ពេល​ខ្លះ​ឆ្ងល់​ហើយ​ក៏​សួរ​ខ្លួន​ឯង​ថា​ តើ​ខ្ញុំ​ធ្វើ​អត់​គ្រប់​គ្រាន់​ ឬ ក៏​គេ​អត់​ត្រូវការ ? ហេតុផល​អាច​មាន​ដូច​ជា គេ​មើល​អត់​ឃើញ គេ​អត់​ខ្វល់​ ​យើង​អត់​សំខាន់ ឬ សំខាន់​ដែរ​តែ​ចាញ់​ម្នាក់​ទៀត​ដែល​គេ​យក​ចិត្ត​ទុក​ដាក់។ តែ​ទោះ​ជា​ ហេតុផល​យ៉ាង​ណា​ក៏​ដោយ​ សំខាន់​យើង​អាច​ទ្រាំ​ទ្រ​វា​ដល់​ពេល​ណា? ដល់​ពេល​ណា​ទៀត​ដែល​ត្រូវ​ទទួល​រង​អារម្មណ៍​មួយ​ហ្នឹង? ដែល​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​តែង​តែ ជា​ជម្រើស​ទី២​អត់?

រូបតំណាង

ពេល​គេ​អផ្សុក​ ឬ ពេល​មនុស្ស​ម្នាក់​ទៀត​មិន​នៅ ទើប​យើង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គេ។ ជា​រួម នៅ​ក្នុង​រឿង​ស្នេហា​ក្តី គ្រួសារ​ក្តី ឬ មិត្តភាព​ក្តី ប្រហែល​ជា​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​ហើយ។ ហើយ​បើ​ធ្លាប់​ឆ្លង​កាត់​ហើយ អ្នក​ប្រាកដ​ជា​យល់​ហើយ​ថា​វា​មាន​អារម្មណ៍​យ៉ាង​ណា។ ពេល​ខ្លះ អ្នក​ខំ​ទ្រាំ​នៅ​​ក្នុង​ទំនាក់​ទំនង​មួយ​ហ្នឹង​ ព្រោះ​អ្នក​ស្រលាញ់ មែន​អត់? តែ​ចង់​ឱ្យ​ដឹង​ថា​ ពេល​ខ្លះ​បើ​មាន​អារម្មណ៍​ហត់​ខ្លាំង សម្រាក​ខ្លះ​ក៏​ល្អ​ដែរ មិន​បាច់​បង្ខំ​ខ្លួន​ឯង​ឱ្យ​ធ្វើ​រឿង​ដែល​មិន​ចាំ​បាច់​ទេ ព្រោះ​បើ​តាម​ដឹង ទោះ​អ្នក​ធ្វើ​អ្វី​ក៏​មិន​អាច​យក​ចិត្ត​អ្នក​ដែល​គេ​មិន​សូវ​ខ្វល់​ខ្វាយ​ពី​អ្នក​ដែរ។

រូបតំណាង

បើ​អ្នក​ដឹង​ថា អ្នក​គ្រាន់​តែ​ជា​ជម្រើស​ទី​២​ នៅ​ក្នុង​ចិត្ត​គេ យោបល់​ល្អ​ដើម្បី​កុំ​ឱ្យ​ហត់​ចិត្ត​តែ​ឯង​គឺ ធ្វើ​បែប​នោះ​ដាក់​គេ​វិញ។ វា​ពិត​ស្រួល​និយាយ​តែ​ពិបាក​ធ្វើ​បន្តិច ប៉ុន្តែ​បើ​គិត​ថា គេ​មាន​អ្នក​ក៏​បាន​ អត់​អ្នក​ក៏​បាន​​ នោះ​វត្ត​មាន​អ្នក​មិន​សូវ​មាន​ន័យ​សម្រាប់​គេ​ផង ដូច្នេះ​អ្នក​នៅ​ទុក​គេ​ជា​មនុស្ស​ទី​១ ឬ ជា​មនុស្ស​សំខាន់​ដល់​ណា​ទៀត?

រូបតំណាង

អានបន្ត៖ តើ​ពិត​ទេ ​ដែល​ស្រលាញ់​ត្រូវ​តែ​ហួង​ហែង?

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម