Huawei លេងមួយក្បាច់នេះធានាថាអ្នកស្នេហាវិស័យ Fashion ពិបាកដកចិត្ត
- 2019-11-17 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei លេងមួយក្បាច់នេះធានាថាអ្នកស្នេហាវិស័យ Fashion ពិបាកដកចិត្ត
កាលពីថ្ងៃទី ១៤ កន្លងទៅថ្មីៗនេះក្រុមហ៊ុន Huawei ប្រចាំនៅតំបន់អាស៊ីបូព៌ាបានរៀបចំកម្មវិធីមួយមានឈ្មោះថា TECH MEETS FASHION នៅប្រទេសសិង្ហបុរីក្នុងគោលបំណងសម្រាប់បង្ហាញអ្នកដែលចូលចិត្តបច្ចេកវិទ្យានិងហ្វេសសិន។
លោក Samuel Huang ដែលជា CMO របស់ HUAWEI Consumer Business Group ប្រចាំតំបន់អាស៊ី បានលើកឡើងថា "គោលបំណងធំនៃកម្មវិធី TECH MEETS FASHION នេះគឺចង់ជម្រុញឲ្យវិស័យហ្វេសសិន និង បច្ចេកវិទ្យាដើរទៅទន្ទឹមគ្នា ដោយជាក់ស្ដែងថ្មីៗនេះក្រុមហ៊ុនយក្សមួយនេះបានបញ្ចេញឱបករណ៍ឆ្លាតវៃដែលស័ក្តិសមបំផុតជាមួយនឹងអ្នកនិយមវិស័យម៉ូដ ដោយក្នុងនោះមានដូចជា នាឡិកាឆ្លាតវៃ Watch GT2 កាសប្លូធូ FreeBuds 3 នាឡិកាឆ្លាតវៃ Band 4 និង វែនតាឆ្លាតវៃដែលបានសហកាជាមួយក្រុមហ៊ុនផលិតវែនតាលំដាប់កំពូល GENTLE MONSTER គឺ HUAWEI X GENTLE MONSTER Eyewear" ។
លោកបន្តទៀតថា "ឱបករណ៍ឆ្លាតវៃដែលទើបតែចេញលក់លើទីផ្សារថ្មីៗនេះ លោកជឿជាក់ថាវាពិតជាចាំបាច់នៅក្នុងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជនដោយសារតែក្រុមហ៊ុនតែងតែយល់ច្បាស់ពីអ្វីដែលជាភាពចាំបាច់" ។ ក្រៅពីភាពចាំបាច់ក្នុងការប្រើប្រាស់លោកបន្ថែមទៀតថា ”បច្ចេកវិទ្យាឈានមុខគឺជារឿងចាំបាច់ ប៉ុន្តែការរចនារូបរាងរបស់ផលិតផលក៏ជាចំណុចចម្បងរបស់ Huawei ដែរ ដោយសារតែយើងដឹងហើយថាអតិថិជនភាគច្រើនគាត់ចូលចិត្តអ្វីដែលថ្មីនិងប្លែក ហើយេជាពិសេសនៅពេលដែលប្រើប្រាស់ទៅគឺសក្តិសមគ្នាជាមួយ Fashion របស់គាត់” ។
គួរបញ្ជាក់ដែរថាសម្រាប់នាឡិកាឆ្លាតវៃ Huawei Band4 និង Huawei Matebook ដែលសក្តិសមបំផុតសម្រាប់ការប្រើប្រាស់ក្នុងការិយាល័យនិងការសិក្សាស្រាវជ្រាវនឹងមានលក់នៅលើទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះហើយ៕
ចុចអានបន្ត៖ Huawei ប្រើយុទ្ធសាស្ត្រខ្លាំងមួយទៀតដើម្បីវាយលុកទីផ្សារអាស៊ី