រឿង​​តូច​ៗ​ដែល​បុរស​ធ្វើ​ដោយ​មិន​ដឹងខ្លួន​តែស្រី​ៗ​យល់​ថា​ផ្អែម​ល្ហែម

  • 2019-11-08 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ផ្អែម​ល្ហែម​ដែល​បុរស​អាច​ធ្វើ​បាន​នោះ​មិន​មែន​ចាំ​បាច់​តែ​ ពូកែ​និយាយ​ថ្នម​លួង​លោម​ ឬ​ជូន​ជា​កាដូ​ហើយ​នាំ​ដើរ​លេង​នោះ​ទេ​ទើប​ហៅ​ថា​ផ្អែម​ល្ហែម​។​ តែ​ធាតុ​ពិត​ទង្វើ​ផ្អែម​ល្ហែម​តិច​តួច​ដែល​សុភាព​បុរស​អាច​ធ្វើ​បាន​ដោយ​មិន​ដឹង​ខ្លួន​ធ្វើ​ឲ្យ​នារី​រំភើប​ និង​បាក់​ចិត្ត​​ស្រលាញ់​ដក​ចិត្ត​មិន​រួច​ឡើយ។​ រឿង​តូចៗ​ទាំង​នោះ​រួម​មាន៖​

រូបតំណាង

១.​ ជួយ​យួរ​ឥវ៉ាន់​ឲ្យ​នាង​ពេល​នាង​ដើរ​ទិញ​ទំនិញ។​

២.​ បើក​គម្រប​ទឹក​សុទ្ធ​ ឲ្យ​នាង​ពេល​នាង​បើក​មិន​ចេញ។​

៣.​ ឈោង​យក​របស់​ឲ្យ​នាង​ពី​ទី​ខ្ពស់​ពេល​នាង​ឈោង​មិន​ដល់។​

៤.​ បើក​ទ្វា​ឡាន​ឲ្យ​នាង​ចេញ​ ឬ​ចូល។​

៥.​ ទាញ​កៅអី​ឲ្យ​នាង​អង្គុយ​មុន​ខ្លួន​ឯង​អង្គុយ។​

រូបតំណាង

៦.​ កាន់​ដៃ​នាង​ជាប់​ពេល​បើក​ឡាន​ ឬ​កំពុង​មើល​កុន។​

៧.​ សរសើរ​ថា​នាង​ស្អាត​ ពេល​ចេញ​ដើរ​ទៅ​ក្រៅ។​

៨.​ ផ្ញើ​សារ​ឬ​និយាយ​ពាក្យ​ថា​ បង​ស្រលាញ់​អូន​រាល់​ថ្ងៃ។​

៩.​ ជូន​នាង​ដល់​ផ្ទះ​ ហើយ​ជម្រាប​សួរ​ ម្ដាយ​ឪពុក​នាង។​

១០.​ នឹក​ដល់​នាង​ និង​មក​ជួប​នាង​រាល់​ពេល​ដែល​និយាយ​ថា​នឹក ៕

រូបតំណាង

ចុចអាន៖​ ពាក្យបោកកម្រិត១០០ជំពូករបស់មនុស្សប្រុស ដែលស្រីៗតែងលង់ជឿមិនដឹងខ្លួន

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម