អ្នកណាហ៊ានថា Fan Bingbing លែងល្បី បើទៅណាអង្គរក្សការពារសន្ធឹកយ៉ាងនេះ
- 2019-11-08 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាហ៊ានថា Fan Bingbing លែងល្បី បើទៅណាអង្គរក្សការពារសន្ធឹកយ៉ាងនេះ
លែងបង្ហាញតែឯងកណ្ដោចកណ្ដែងហើយ នៅពេលនេះតារាសម្ដែងស្រីល្បីឈ្មោះចិន Fan Bingbing បានធ្វើដំណើរដោយមានអង្គរក្សអមជាច្រើនរូប។
រយៈពេលចុងក្រោយនេះ ព័ត៌មានពីតារាសម្ដែងស្រីសម្បូររឿងអាស្រូវ Fan Bingbing កាន់តែមានច្រើនជាងមុន ដោយហាក់ដូចស្រីស្អាតរូបនេះ កំពុងព្យាយាមត្រលប់មកចូលសិល្បៈវិញពេញទំហឹងហើយ។ យ៉ាងណាក្ដី មុននេះប៉ុន្មានថ្ងៃ នៅពេលបង្ហាញមុខនៅព្រលានយន្តហោះ កណ្ដោចកណ្ដែងតែឯងគ្មានកងអង្គរក្សដូចមុននោះ មនុស្សជាច្រើនបានលាន់មាត់ថា នាងលែងល្បីទៀតហើយ។
យ៉ាងណាក៏ដោយថ្មីៗនេះ តួរឿង ព្រះនាងយេយេ បានទៅចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដមួយ ដោយនៅក្នុងកម្មវិធីនេះ ស្រីស្អាតវ័យ៣៨ឆ្នាំមិនត្រឹមតែទាក់ទាញដោយរូបសម្បត្តិស្អាតឥតទាស់នោះទេ តែថែមទាំងត្រូវបានការពារដោយអង្គរក្ស និងចោមរោមដោយអ្នកកាសែតជាច្រើនទៀតផង។ ជាក់ស្ដែង រាល់ពេលធ្វើដំណើរទៅណា អង្គរក្ស៥នាក់ត្រូវដើរមុនដើម្បីបើកផ្លូវឲ្យនាង ដ្បិតមានមនុស្សចោមរោមច្រើនពេក។
ភ្លាមៗនោះដែរ ឈ្មោះរបស់ Fan Bingbing បានចូលក្នុងតារាងឈ្មោះដែលត្រូវគេស្វែងរកច្រើនជាងគេលើបណ្ដាញសង្គម Weibo ភ្លាមៗតែម្ដង ដែលបង្ហាញថា នាងនៅតែមានប្រជាប្រិយភាពខ្ពស់មិនធម្មតា៕
ចុចអាន៖ Selena Gomez ទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard