មនុស្ស​ស្រី​មិន​ធ្លាប់​មាន​សង្សារ​សោះ មាន​សញ្ញា​ដូច​ម្ដេច​ខ្លះ?

  • 2019-11-06 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​ថា​ឡើយ​សង្សារ សូម្បី​តែ​ការ​កាន់​ដៃ​គ្នា​លើក​ដំបូង ប្រហែល​ជា​គាត់​មិន​ទាន់​មាន​បទ​ពិសោធន៍។

ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ទាំង​១០​របស់​មនុស្ស​ស្រី​ដែល​មិន​ធ្លាប់​ឆ្លង​កាត់​ស្នេហា​ទាល់​តែ​សោះ។

រូបតំណាង

១. ខួរ​ក្បាល​ចេះ​តែ​គិត​ចង់​បាន​ស្នេហា​ដែរ តែ​ដល់​ពេល​គេ​ញ៉ែ មុខ​​ឡើង​ក្រហម​តែត។

២. អ្នក​ខ្លះ​មើល​មក​គិត​ថា "វា​ស្អាត​យ៉ាង​ហ្នឹង ដឹង​តែ​មាន​សង្សារ​ហើយ"។ ការ​ពិត​គ្នា​នៅ​អេ​សោះ។

៣. គ្រាន់​តែ​ប្រុស​ស្អាត​ញញឹម​ដាក់​បន្តិច នឹង​គិត​ដល់​ឈុត​ឆាក​ក្នុង​រឿង​មនោសញ្ចេតនា​កូរ៉េ​ភា្លម។

៤. តែងតែ​ធ្វើ​ទីប្រឹក្សា​ស្នេហា​ឲ្យ​គេ តែ​ខ្លួន​ឯង​មិន​ធ្លាប់​មាន​ស្នេហា​សូម្បី​មួយ​ដង។

៥. ចាត់​ទុក​ការ​កក់​សក់​មិន​សំខាន់ ៣​ថ្ងៃ​មិន​កក់​សក់​ក៏​មិន​មែន​ជា​បញ្ហា។

៦. មិន​ព្រម​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់ មើល​ទៅ​ស្អាត​ដែរ តែ​នៅ​ឲ្យ​សម្ងំ។

៧. លុយ​ប្រើ​តែ​សម្រាប់​ទិញ​អាហារ​កំប៉ិកកំប៉ុក មួយ​ថ្ងៃ​ៗគិត​តែ​ពី​ញ៉ាំ គ្មាន​ពេល​រក​មិត្ត​ប្រុស។

៨. គ្រាន់​តែ​គេ​ចែចូវ​បន្តិចបន្តួច ស្មាន​ថា​គេ​ហៅ​ម្ដាយ​ចូល​ស្ដី​ដណ្ដឹង។

៩. ចេញ​ពី​រៀន ឬ​ចេញ​ពី​ធ្វើ​ការ​ដឹង​តែ​ទៅ​ផ្ទះ​ភ្លាម​តែ​ម្ដង។

១០. មើល​ចប់​រឿង​ភាគ​កូរ៉េ​មួយ គឺ​ប្ដូរ​បុរស​ក្នុង​ក្ដី​សុបិន​មួយ៕

រូបតំណាង

ចុចអាន៖

ប្រភព៖ Guu ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម