Selena Gomez​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ នៅ​លើ​តារាង​ Billboard

  • 2019-11-06 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បទ​ចម្រៀង Lose You To Love Me របស់​ Selena Gomez ដែល​​ទើប​តែ​ចេញ​នៅ​ថ្ងៃ​ទី​ ២៣ តុលា ២០១៩ ត្រូវ​បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​តែ​ម្តង​ពី​សំណាក់​អ្នក​គាំទ្រ​ទូ​ទាំង​ពិភពលោក។ ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ១០​ជាង​ថ្ងៃ​តែ​ប៉ុណ្ណោះ​ បទ​នេះ​មាន​រហូតដល់ ១១២លាន​នាក់​នៅ​ក្នុង Youtube។

កាលពីថ្ងៃទី៤ ខែតុលា ថ្មីៗ​នេះ​ បទ​ដ៏​ល្បី​រន្ទឺនេះ​ត្រូវ​បាន​ជាប់ចំណាត់​ថ្នាក់​លេខ ១ នៅ​លើ​តារាង​ Billboard ក្នុង​ចំណោម​បទ​ដែល​ពេញ​និយម​ជាង​គេ​ទាំង ១០០ នៅ​ប្រទេស​អាមេរិក។ គួរ​បញ្ចាក់​ផង​ដែរ​ថា​ អ្នក​ដែល​ចូល​រួម​និពន្ធ​បទ​នេះ​ជាមួយ​ Selena រួម​មាន Julia Michaels និង Justin Tranter  ដែល​ពួក​គេ​បាន​បញ្ចេញ​នូវ​ ការ​ត្រេក​អរ​ និង ធ្វើ​ការ​អប​អរ​សាទរ​ Selena ផង​ដែរ​នូវ​សមិទ្ឋផល​ដ៏​ល្អ​ប្រសើរ និង គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​នេះ៕

អាន​បន្ត៖ តើ​ការ​ស្រលាញ់​គេ​ម្នាក់​ឯង​ ហៅ​ថា​ស្នេហា​ឬក៏​អត់?

ប្រភព៖ Billboard ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម