ទម្លាប់ទាំង ៥ ធ្វើឲ្យដៃអ្នកឆាប់ចាស់ជ្រីវជ្រួញដោយមិនដឹងខ្លួន

  • 2019-11-05 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ចំណោម​សរីរាង្គ​សំខាន់ៗ​របស់​មនុស្ស​ស្រី​នោះ​គឺប្រអប់​ដៃឬ​បាតដៃ។ ការធ្វើ​ការងារ​ច្រើន ការ​វាយ​កុំព្យូរទ័រ​ច្រើន ប្រើ​ប្រាស់​ទូរស័ព្ទ​ច្រើន​ពេក សុទ្ធ​តែ​បណ្តាល​ឲ្យដៃ​អ្នក​មាន​ការប៉ះ​ពាល់។ លើស​ពី​នេះ ក្នុង​ការរស់​នៅ​ប្រចាំ​ថ្ងៃ អ្នកក៏​តែង​ប្រើវា​សម្រាប់​ទំនាក់​ទំនង​ផ្សេងៗ​ដូច​ជា​ការ​គោរព ការរើស​របស់​ឬ​សម្ភារៈ​ផ្សេងៗ​សុទ្ធ​តែ​ត្រូវ​ការ​ដៃទាំង​ពីររ​បស់​អ្នក។ ចុះបើវា​មាន​សភាព​ជ្រីវជ្រួញ ស្ងួត​មិនរ​លោង​ទ​ន់នោះ តើអ្នក​គួរ​ធ្វើ​យ៉ាង​ណា?

១ លាង​ដៃ​ញឹក​ញាប់​ពេក

ការលាង​ដៃជា​មួយ​ទឹក​ស្អាត សាប៊ូ និង​ទឹក​អនាម័យ​គឺជា​ការល្អ តែបើ​សិន​អ្នក​លាង​វាញឹក​ញាប់​ច្រើន​ពេក​ក៏​ធ្វើឲ្យ​ដៃ​របស់​អ្នក​បាត់​បង់​សំណើម​ដែរ។ ហេតុ​ដូចនេះ​ហើយ បន្ទាប់​ពីអ្នក​លាង​ដៃរួច​ហើយ អ្នក​គួរងាក​មក​ប្រើ​ឡេ​សម្រាប់​លាប​ដៃវិញ​ទើប​ជា​ការ​ប្រសើរ។

រូបតំណាង

២ ប៉ះ​ផ្ទាល់​ជាមួយ​ផលិត​ផល​សម្អាត​ជា​រៀងរាល់​ថ្ងៃ

បើទោះ​បីជា​ដៃរបស់​អ្នកមិ​នមាន​ប្រតិកម្ម​ជាមួយ​សាប៊ូ​បោក​សម្លៀក​បំពាក់ សាប៊ូ​លាង​ចាន សាប៊ូ​ដុស​បន្ទប់​ទឹក និង​ផលិតផល​ដទៃ​ទៀត​ក៏​ដោយ អ្នក​គប្បី​ពាក់​ស្រោម​ដៃ​សម្រាប់​ការពារ។ បើ​ពុំនោះ​ទេ សារ​ធាតុ​គីមីអាច​ជ្រៀត​ចូល​ដៃរបស់​អ្នក​បាន រួចហើយ​ក៏ធ្វើ​ឲ្យដៃ​របស់​អ្នក​ស្ងួត​បាន​យ៉ាង​ងាយ។

រូបតំណាង

៣ ស្ថិតនៅ​ក្នុង​កន្លែង​ត្រជាក់​ជាប្រចាំ

នៅ​ក្នុង​បន្ទប់​ត្រជាក់ វា​ប្រាកដ​ជាមាន​ផា​សុកភាព​ហើយ តែ​ទន្ទឹម​គ្នាផ​ងដែ​រវាក៏​មាន​ផល​ប៉ះពាល់​ទៅ​លើ​ស្បែក​អ្នក​ដែរ។ សម្រាប់​អ្នកធ្វើ​ការក្នុង​បន្ទប់​ត្រជាក់​ជា​ប្រចាំ ចូរអ្នក​មាន​គ្រីម​ឬឡេ​លាប​ដៃនៅ​លើ​តុជា​ប្រចាំ​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក​និង​ក្រអូប​ដល់​ដៃ​អ្នក។

រូបតំណាង

៤ មិន​ប្រើប្រាស់​ឡេ​ការពារ​កម្តៅ​ថ្ងៃ

ក្រៅពី​មុខនិង​រាងកាយ អ្នកក៏​គួរប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃទៅ​លើ​ដៃ​របស់​អ្នក​ផងដែរ។ ប្រអប់​ដៃរបស់​អ្នក​ក៏ជា​សរីរាង្គ​មិនគួរ​មើល​រំលង​ដែរ ព្រោះ​ពេល​អ្នក​ចេញ​ទៅ​ក្រៅ​ម្តងៗ​ប្រអប់​ដៃរបស់​អ្នក​អាច​មាន​ភាព​អុជ​ខ្មៅ ស្នាម​ជាំ និង​ខូច​បាន​យ៉ាង​ងាយ។

រូបតំណាង

៥​ ប៉ះរ​បស់ក្តៅ​ឬត្រជាក់​ដោយ​ដៃទទេ

នៅក្នុង​ការរស់​នៅប្រចាំ​ថ្ងៃអ្នក​តែង​ប្រើ​ដៃ​សម្រាប់​ចាប់​កាន់​របស់​ផ្សេងៗ។ ដើម្បី​ការពារ​មុន​ចាប់រ​បស់​ក្នុង​មាស៊ីន​កម្តៅ ទូរ​ទឹកកក អ្នកគួ​រពាក់​ស្រោម​ដៃ​សម្រាប់​ការពារ​ពីការជ្រីវជ្រួញ និង​ភាព​ឆាប់​ចាស់។

រូបតំណាង

ចុចអានបន្ត៖

ទឹក​ផ្លែ​ឈើ​ ៥ មុខ ​ផឹក​ហើយ​ជួយ​ក្បាល​ពោះ​ប៉ោង​ប្រែ​ជា​សំប៉ែត​

ប្រភព៖ jelly ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម