ម៉ូដ​គូ​រចិញ្ចើម​បែប​ថ្មី​ដូច​តារា​ថៃ មើល​ទៅ​គួរ​ឱ្យ​ទាក់​ទាញ

  • 2019-11-04 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មិត្ត​នារី​យើង​ដឹង​ទេ​ថា​ ការ​ផាត់​មុខ​តែង​មាន​ភាព​ខុសៗ​គ្នា​ទៅ​តាម​ភាព​ពេញ​និយម​នីមួយៗ ? មិន​មែន​តែ​ការ​ផាត់​ភ្នែក​នោះ​ទេ​ដែល​សំខាន់​ក្នុង​ការ​តុប​តែង​មុខ​ ចិញ្ចើម​ក៏​សំខាន់​ណាស់​ដែរ​ក្នុង​ការ​ផ្តល់​នូវ​ទម្រង់​មុខ និង ភាព​ស្រស់​ស្អាត​ដល់​មុខ​របស់​អ្នក។ ចូរ​ក្រឡេក​មក​មើល​ស្ទីល​គូរ​ចិញ្ចើម​ថ្មី​ដែល​កំពុង​ពេញ​និយម​ ហើយ​មើល​ទៅ​សម​សួន​ខាង​ក្រោម​ទាំង​អស់​គ្នា​។

រូបតំណាង
រូបតំណាង

ការ​ជ្រើស​រើស​នូវ​ម៉ូដ ឬ​​រាង​ចិញ្ចើម​ដែល​ត្រូវ​នឹង​ទម្រង់​មុខ​​គឺ​ជួយ​ក្នុង​ការ​លើក​សម្រស់​ថែម​មួយ​កម្រិត​ទៀត។​ លើស​ពី​នេះ​ទៅ​ទៀត ការ​គូ​ពណ៌​ចិញ្ចើម​ឱ្យ​ត្រូវ​នឹង​ពណ៌​សក់​ក៏​អាច​ធ្វើ​ឱ្យ​មុខ​មើល​ទៅ​ មាន​ភាព​ទាក់​ទាញ​មួយ​បែប​ទៀត​ផង​ដែរ។​

រូបតំណាង
រូបតំណាង

កាល​ពី​មួយ​រយៈ​កាល​មុន អ្នក​ដែល​គាត់​មាន​រោម​ចិញ្ចើម​វែង គាត់​តែង​ធ្វើ​ការ​កាត់​ឬ កោរ​ចោល​ខ្លះ​ដើម្បី​មើល​ទៅ​ស្អាត​បាត​និង មិន​បះ​រញ៉េរញ៉ៃ ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​ត្រេក​អរ​នឹង​មាន​រោម​ចិញ្ចើម​ក្រាស់​ហើយ​វែង​ទៅ​វិញ​ទេ​ ក្រោយ​ពី​បាន​ឃើញ​នូវ​ការ​គូ​ចិញ្ចើម​ដ៏​ស្រស់​ស្អាត​នេះ៕

រូបតំណាង
រូបតំណាង

អានបន្ត៖​ របៀបផាត់​ភ្នែក​បែប​នារី​កូរ៉េ ជា​ពិសេស​សម្រាប់​អ្នក​គ្មាន​ត្របក​ភ្នែក​ពីរ​ជាន់

អត្ថបទ៖ Siyou Tang