ឡូយ​តើ!​ តាម​ពិត​កម្ពស់​ទាប​មាន​អត្ថ​ប្រ​យោជន៍​ច្រើន​បែប​នេះ​សោះ

  • 2019-10-31 06:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗ​ខ្លះ​ដែល​មាន​កម្ពស់​ទាប​ ភាគ​ច្រើន​មាន​ការ​អន់​ចិត្ត ហើយ​មិន​សូវ​ជា​មាន​ទំនុក​ចិត្ត​ទេ ប៉ុន្តែ​បើ​ពួក​គេ​ព្យាយាម​ក្រឡេក​មក​មើល​ចំណុចវិជ្ជមាន​វិញ នោះ​ពួក​គាត់​នឹង​មិន​សូវ​មាន​អារម្មណ៍​បែប​នោះ​ទៀត​ឡើយ។ ៥ ចំណុច​ខាង​ក្រោម​នេះ​ជា​អត្ថ​ប្រ​យោជន៍​ដែល​នារី​ទាបៗមាន ៖

រូបតំណាង

**១. មិន​ងាយ​ចាស់**

ជា​ទូ​ទៅ មនុស្ស​ស្រី​ដែល​មាន​កម្ពស់​ទាប​មើល​ទៅ​ឃើញ​ក្មេង ហើយ​មិន​ងាយ​ចាស់​ទៀត​ផង។ បូក​ផ្សំ​នឹង​ការ​ចេះ​ថែ​រក្សា​រាងទៀត​នោះ នឹង​មើល​ទៅ តូច​ច្រឡឹង​ ស្រស់​ស្អាត​តែ​ម្តង។

រូបតំណាង

២. គួរ​ឱ្យ​ស្រលាញ់

ក្រៅ​ពី​មើល​ទៅ​ឃើញ​ក្មេង​នោះ​ នរណា​ៗ​ក៏​លាន់​មាត់​ថា មនុស្ស​ស្រី​ដែល​មាន​កម្ពស់​ទាបគឺ ខ្យូត គួរ​ឱ្យ​ស្រលាញ់ ដូច​កូន​ក្មេង​អញ្ចឹង​ មើល​ទៅ​មាន​ភាព​ទាក់​ទាញ​មួយ​បែប​ផ្សេង​ពី​នារី​ដែល​ខ្ពស់ៗ។

រូបតំណាង

៣. អាច​ស្លៀក​ពាក់​ខោ​អាវ​កូន​ក្មេង​បាន

គ្រប់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ជា​ធម្មតា​សំលៀក​បំពាក់​របស់​កូន​ក្មេង​តែង​មាន​ ម៉ូដ​ស្អាតៗ និង ​គួរ​ឱ្យ​ស្រលាញ់​ច្រើន​ ព្រម​ទាំង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​សំលៀក​បំពាក់​មនុស្ស​ធំ​ទៀត​ផង។​ ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​កម្ពស់​ទាប​ អ្នក​អាច​សាក​ល្បង​ជ្រើស​រើស​ជាមួយ​នឹង​សំលៀក​បំពាក់​របស់​កូន​ក្មេង​​ ដែល​អាច​មើល​ទៅ​ប្លែក​ភ្នែក​និង​ មាន​តម្លៃ​ធូរ​ថ្លៃ​​ទៀតផង។

រូបតំណាង

៤. មិន​ពិបាក​ក្នុង​ការ​ស្វែង​រក​ដៃគូ​ដែល​ខ្ពស់​ជាង​ខ្លួន

នារីៗ​មួយ​ចំ​នួន​ធំ តែង​ប្រាថ្នា​ចង់​បាន​បុរស​ម្នាក់​ដែល​ខ្ពស់​ជាង​ខ្លួន​ជា​ដៃ​គូ ។ បំណង​ប្រាថ្នា​នេះ​មិន​ងាយ​ស្រួល​ទេ​ សម្រាប់​នារី​ដែល​មាន​កម្ពស់​ខ្ពស់​ស្រាប់ ពី​ព្រោះ​ពួក​គាត់​ត្រូវ​ចំ​ណាយ​ពេល​ជ្រើស​រើស​បន្តិច​ហើយ បើ​សិន​នោះ​ជា​អ្វី​ដែល​ពួក​គាត់​ចង់​បាន។ សម្រាប់​នារីៗ​ដែល​មាន​កម្ពស់​ទាប​វិញ ពួក​គាត់​មិន​សូវ​ត្រូវ​ខ្វល់​ខ្វាយ​ពី​រឿង​ទាំង​នេះ​ទេ ពី​ព្រោះ​វា​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​ជួប​ជាមួយ​ដៃ​គូ​ដែល​ខ្ពស់​ជាង​គាត់។

រូបតំណាង

៥. មិន​ពិបាក​ឈោង​យក​ឥវ៉ាន់

បើ​អ្នក​នៅ​ផ្ទះ ឬ​ក៏​ទៅ​ក្រៅ​ជាមួយ​អ្នក​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​អ្នក នោះ​អ្នក​មិន​បាច់​បារម្ភ​រឿង​ត្រូវ​ឈោង​យក​របស់​ដែល​មាន​ទី​ខ្ពស់​នោះ​ទេ គឺ​ពួក​គេ​នឹង​ជួយ​យក​ជំនួស​អ្នក​ជា​មិន​ខាន៕

ចុចអាន៖ ​ ចង់ដឹងអ្នកជាមនុស្សរឹងមាំ ឬទន់ជ្រាយក្នុងភ្នែកអ្នកដទៃ សាកល្បងរើសរូបមួយ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម