ចង់ដឹងអ្នកជាមនុស្សរឹងមាំ ឬទន់ជ្រាយក្នុងភ្នែកអ្នកដទៃ សាកល្បងរើសរូបមួយ

  • 2019-10-30 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បើ​សិន​អ្នក​ចង់​ដឹង​ថា អ្នក​ជា​មនុស្ស​បែប​ណា​ក្នុង​កែវ​ភ្នែក​អ្នក​ដទៃ? ​ជា​មនុស្ស​រឹង​មាំ ​ឬ​ទន់​ជ្រាយ ​អ្នក​អាច​សាក​ល្បង​មើល​រូប​គំនូរ​នេះ​មួយ​ភ្លែត ហើយ​បើ​ឃើញ​រូប​អ្វី​មុន​គេ ​នោះ​នឹង​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​របស់​​អ្នក​ហើយ។ ​ចម្លើយ​ខាង​ក្រោម ​នេះ​បក​ស្រាយ​ជូន​អ្នក​បាន​។

១ មេ​អំ​បៅ

ប្រសិន​បើ​​​អ្នក​ឃើញ​សត្វ​មេ​អំ​បៅ​មុន​​គេ ​នោះ​បង្ហាញ​ថា សម្រាប់​អ្នក​ដទៃ​គិត​មក​លើ​អ្នក​ ​គឺ​អ្នក​ជា​មនុស្ស​មាន​ភាព​រឹង​មាំ​ពី​ខាង​ក្រៅ​តែ​ម្តង​។ ​ទាក់​ទង​នឹង​បុគ្គលិក​លក្ខណៈ​នេះ ​អ្នក​ងាយ​ស្រួល​ចុះ​សម្រុង​​ជាមួយ​មនុស្ស​ជុំ​វិញ​​​ដោយ​មិន​ពិបាក។ ​ក្រៅ​ពី​នេះ ​​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​តែង​តែ​ជំរុញ​ខ្លួន​ឯង ​និង​​ដឹក​នាំ​ចិត្ត​គំនិត​​ដោយ​ភាព​សុទិដ្ឋិនិយម​​។ ​​អាច​និយាយ​បាន​ថា ​​មិន​ថា​រឿង​ស្មុគ​ស្មាញ​ដែល​អ្នក​ជួប​ប្រទះ​ក្នុង​ជីវិត​និង​ការងារ​កម្រិត​​ណា ​​​វា​ជា​បទ​ពិសោធន៍​ដែល​ធ្វើ​ឲ្យ​​អ្នក​កាន់​តែ​រឹង​មាំ​ឡើង​ៗ។

លើស​ពី​នេះ ​​អ្នក​​ចូល​ចិត្ត​ចែក​រំ​លែក​និង​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ម្នា ដោយ​សារ​អ្នក​​យល់​ថា​វិធី​នេះ​ជួយ​បង្កើន​​ទំនុក​ចិត្ត​និង​​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ជា​មនុស្ស​សកម្ម​។ ​​សម្រាប់​អ្នក​ដទៃ ​អ្នក​ជា​មនុស្ស​រឹង​មាំ​ខ្លាំង​ណាស់ ។ ​អ្នក​មាន​ថាម​ពល​ក្នុង​ខ្លួន​គ្មាន​ទី​បញ្ចប់ ហើយ​ក៏​មិន​ងាយ​ធ្លាក់​ទឹក​ចិត្ត​នឹង​បញ្ហា​ប្រឈម​ក្នុង​ជី​វិត​និង​ការងារ​ដែរ។

២. ​ផ្កា ​និង​សត្វ​បក្សី

ប្រសិន​បើ​អ្នក​ឃើញ​រូប​ផ្កា និង​សត្វ​បក្សី​មុន​​គេ ​នោះ​បង្ហាញ​ថា​​​ក្នុង​កែវ​ភ្នែក​អ្នក​ដទៃ អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​រឹង​មាំ​ទាំង​ខាង​ក្រៅ ​និង​ខាង​ក្នុង​ស្មើ​គ្នា។ មួយ​វិញ​ទៀត ​អ្នក​ជា​មនុស្ស​រួសរាយ​រាក់​ទាក់ ​អត់​ធ្មត់ និង​ចិត្ត​ល្អ​។ ​អាច​និយាយ​បាន​ថា ​អ្នក​តែង​ធ្វើ​ខ្លួន​ជា​មនុស្ស​សប្បាយ​រីក​រាយ ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​​មាន​អារម្មណ៍​កក់​ក្តៅ​ពេល​​នៅ​ជិត​អ្នក។

​​ផ្នត់​គំនិត​របស់​អ្នក​ចូល​ចិត្ត​យក​ចិត្ត​ទុក​ដាក់​អ្នក​ដទៃ ​​ហើយ​នេះ​ជា​រឿង​ល្អ​បំផុត​ដែល​អ្នក​ចង់​ធ្វើ។ ​មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​អ្នក​ខ្លាំង​ណាស់ ព្រោះ​អ្នក​តែង​ផ្តល់​នូវ​ការ​ចែក​រំលែក​យោបល់​ល្អ​ៗ​ដល់​អ្នក​ដទៃ​។

៣. ​មុខ​​មនុស្ស

​ប្រសិន​បើ​អ្នក​ឃើញ​រូប​មុខ​មនុស្ស​មុន​គេ ​បង្ហាញ​ថា​នៅ​ក្នុង​កែវ​ភ្នែក​អ្ន​ក​ដទៃ​ចាត់​ទុក​ ​​អ្នក​​ជា​មនុស្ស​មាន​ភាព​រឹង​មាំ​និង​បុគ្គលិក​លក្ខណៈ​ប្លែក​មួយ ។ ​មើល​ពី​ខាង​ក្រៅ​អ្នក​​ហាក់​ទន់​ខ្សោយ​បន្តិច ​តែ​ខាង​ក្នុង​វីញ​​អ្នក​រឹង​មាំ​ខ្លាំង​បំ​ផុត។ សម្រាប់​​ទី​កន្លែង​អ៊ូអរ​និង​មាន​សម្លេង​កង​រំពង មិន​ត្រូវ​ធាតុ​នឹង​អ្នក​ឡើយ។ ​អ្នក​មាន​​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​និង​ជិត​ស្និទ្ធ​បំ​ផុត​លើ​មនុស្ស​ដែល​អ្នក​ទុក​ចិត្ត។

​​ក្រៅ​ពី​នេះ អ្នក​មិន​សូវ​ចូល​ចិត្ត​ការ​បង្កើត​បរិយាកាស​ភ្ញាក់​ផ្អើល​​នោះ​ឡើយ ​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ដូច​ជា​ម៉ឺង​ម៉ាត់​ក្នុង​ជីវិត​និង​ការងារ។ ​ម្យ៉ាង​ទៀត នៅ​ពេល​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ ​អ្នក​ច្រើន​ចំណាយ​ពេល​វេលា​ច្រើន​ដើម្បី​គិត​គូ និង​សុំ​យោបល់​ពី​មនុស្ស​ជុំវិញ​ច្រើន។ ​ដោយសារ​តែ​បែប​នេះ​ហើយ ​ទើប​អ្នក​ចង់​ធ្វើ​​កិច្ច​ការងារ​អ្វី​តាម​លទ្ធភាព​ដែល​អាច​​ទៅ​រួច​ច្រើន​ជាង៕​

​ចុចអាន៖ ​ តើសំបកស៊ុតមួយណាត្រូវនឹងសំបកស៊ុតលេខ១?

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម