វិធី​ថែ​សម្រស់​ស្បែក​មុខ​បែបធម្មជាតិជា​មួយ​​ម៉ាស​សូកូឡាខ្មៅ​ គុណភាពខ្ពស់

  • 2019-10-25 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​លាប​សូកូឡា​ខ្មៅ​ដោយ​ផ្ទាល់​ទៅ​លើ​ស្បែក​មុខ​អ្នក អាច​ជួយ​ឲ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា និង​ភ្លឺ​រលោង​ជាង​មុន។ នេះ​ជា​រូបមន្ត​ម៉ាស​សូកូឡាខ្មៅ អ្នក​អាច​ធ្វើ​វា​បាន​ដោយ​ខ្លូន​ឯង។

ដើម្បីធ្វើម៉ាសសូកូឡាខ្មៅបាន អ្នកត្រូវតែមានគ្រឿងផ្សំទាំងនេះសិន។ ក្នុង​នោះ​មាន​ដូច​ជា សូ​កូ​ឡា​ខ្មៅ​ ២​ដុំ ទឹក​ដោះ​គោ ២ភាគ៣ពែង ស្ករ​ត្នោត ៣ស្លាបព្រា និង​អំបិល ១ ស្លាប​ព្រា។

ដំបូង អ្នកត្រូវដាក់សូកូឡាខ្មៅ ២ដុំចូលកូនឆ្នាំង ហើយកម្ដៅវាឲ្យរលាយ។

បន្ទាប់មក ចាក់ទឹកដោះគោ ២ភាគ៣ពែងចូលលាយជាមួយសូកូឡាដែលកំពុងកម្ដៅ។

បន្ទាប់មកទៀត បន្ថែមស្ករត្មោត ៣ ស្លាបព្រា និង អំបិល ១ ស្លាបព្រា ចូលទៅក្នុងល្បាយ។

​អំឡុងពេលកំពុងកម្ដៅ អ្នកត្រូវកូរគ្រឿងផ្សំទាំងនោះដើម្បីឲ្យវាលាយបានល្អ។

នៅពេលវារលាយបានសព្វល្អហើយ ត្រូវទុកវាឲ្យត្រជាក់។

អ្នកអាចលាបវាហើយ ដោយលាបមុខនិងកផងដែរ ដោយទុកក្នុងរយៈពេល ១០ទៅ១៥ នាទី រហូតវាស្ងួត។ ​

ជាចុងក្រោយ អ្នកត្រូវលាងវាចេញជាមួយទឹកត្រជាក់។

ជាមួយនឹងម៉ាសសូកូឡាខ្មៅនេះ អ្នកអាចធ្វើវាបិទមុខអ្នក ១ឬ២ដងក្នុង១សប្ដាហ៍ ដើម្បីជួយថែស្បែកមុខអ្នកឲ្យមានសំណើម និងភ្លឺម៉ត់រលោង។

ចុចអានបន្ត៖

៥ វិធី​ថែ​ទាំ​ស្បែក​មុខ​ឲ្យ​មាន​ភាព​ទាក់​ទាញ​ជាថ្មី បើ​​​មុខ​អ្នក​​កំពុង​មាន​ជាតិ​ខ្លាញ់​

ប្រភព៖ Guu ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម