តិចនិកនេះនឹងជួយឲ្យភ្ញៀវចូលរួមមង្គលការរបស់អ្នកសប្បាយខ្លាំងបិទមាត់មិនជិត

  • 2019-10-24 10:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រៀប​ការ​​ ​ជា​ថ្ងៃ​ពិសេស​មួយ​សម្រាប់​កូន​កម្លោះ​ក្រមុំ។ ​ម្យ៉ាង​ទៀត ​​ក៏​​​ជា​ពេល​សំខាន់​ជួយ​បង្កើត​ពេល​វេលា​ល្អ​ៗ​រវាង​ម្ចាស់​ដើម​ការ ​និង​អ្នក​ចូល​រួម​ផង​ដែរ។ ​ដូច្នេះ ​ដើម្បី​បង្កើត​ពិធី​ដ៏​សំខាន់​នេះ​ឲ្យ​កាន់​តែ​ស្ថិត​នៅ​ក្នុង​ការ​ចង​ចាំ​ ​អ្នក​ត្រូវ​រៀប​ចំ​គន្លឹះ​មួយ​ចំនួន​សម្រាប់​មង្គលការ​របស់​អ្នក។

រូបតំណាង

**១. ​ស្វាគមន៍​ដោយ​ភាព​កក់​ក្ដៅ**

ចំណាប់​អារម្មណ៍​ដំបូង​ដែល​កើត​ឡើង​សម្រាប់​ភ្ញៀវ​ពេល​​​មក​ដល់​រោង​ការ ​អ្នក​​គួរ​រៀប​ចំ​ដោយ​ហុច​នូវ​កាដូ​​សម្រាប់​​ភ្ញៀវ ជាមួយ​ស្នាម​ញញឹម​ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ក៏​រីក​រាយ​ផង​ដែរ។ ​បដិសណ្ឋាកិច្ច​គឺ​ជា​រឿង​សំខាន់​សម្រាប់​កូន​កម្លោះ​កូន​ក្រមុំ ​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស ហើយ​នេះ​ក៏​ជា​ការ​បើក​ឆាក​ដំបូង​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ខាន​តែ​បាន​ដល់​ភ្ញៀវ​ដែល​ចូល​រួម។

២​. ការ​បម្រើ​ម្ហូប​អាហារ

ការ​យក​ចិត្ត​ទុក​ដាក់​បន្ទាប់​ទៀត ​គឺ​ម្ហូប​អាហារ​សម្រាប់​ភ្ញៀវ។ ​ទាំង​ទឹក ​​បង្អែម ​សុរា ​និង​គ្រប់​ម្ហូប​អាហារ​​គួរ​​ផ្ដល់​ឲ្យ​បាន​គ្រប់​គ្រាន់​តាម​ចំនួន​ដែល​ភ្ញៀវ​អង្គុយ​តាម​តុ​នីមួយៗ។ មួយ​ទៀត ​​ចំពោះ​រស​ជាតិ​អាហារ​​ក៏​ត្រូវ​សម្រិត​សម្រាំង​ពី​ចុង​ភៅ​ល្អៗ​ដែរ ព្រោះ​បើ​​អាហារ​ហូប​មិន​កើត ​​ភ្ញៀវ​នឹង​រិះ​គន់​មិន​ខាន។

រូបតំណាង

៣. គោរព​តាម​ពេលវេលា​​​កំណត់

​កម្មវិធី​នីមួយៗ​​ដែល​បាន​កំណត់​ក្នុង​ពិធី​មង្គលការ ​​គួរ​តែ​​ធ្វើ​ឡើង​ដោយ​គោរព​តាម​ពេល​វេលា​​ត្រឹម​ត្រូវ។ ​​កម្មវិធី​ខ្លះ​ទម្រាំ​ធ្វើ​យូរ​ពេក ​អាច​បណ្ដាល​ឲ្យ​ភ្ញៀវ​ចូល​រួម​ដែល​រវល់​​នឹង​ខក​ចិត្ត ដូច្នេះ​អ្នក​គួរ​រៀប​ចំ​តាម​ការ​កំណត់​​ឲ្យ​ត្រឹម​ត្រូវ​ពេល​វេលា​។ ​ប្រការ​នេះ​នឹង​ជួយ​បង្កើន​ចំណាប់​អារម្មណ៍​ដល់​ភ្ញៀវ​កិត្តិយស​ផង​ដែរ។

រូបតំណាង

៤. ការ​ជជែក​លេង និង​ផ្ដល់​ភាព​ស្និទ្ធ​ស្នាល​

រឿង​ចុង​ក្រោយ​ដែល​សំខាន់​បំផុត ដែល​អ្នក​​មិន​ត្រូវ​ភ្លេច​គឺ​ការ​ចេះ​សម្រប​សម្រួល​ដល់​អ្នក​ចូល​រួម​កុំ​ឲ្យ​មាន​អារម្មណ៍​ឯកា ​​គឺ​ម្ចាស់​ដើម​​ការ​ត្រូវ​និយាយ​លេង សួរ​នាំ​១ -​២ សំនួរ​ទៅ​ភ្ញៀវ​។ ​​ថ្វី​ដ្បិត​កូន​កម្លោះ​ក្រ​មុំ​រវល់​ក៏​ពិត​មែន ​តែ​អ្នក​គួរ​ប្រាប់​សាច់​ញាតិ​​របស់​អ្នក​ឲ្យ​ចេះ​និយាយ​លេង​ សួរ​នាំ​ភ្ញៀវ​ថា​រស​ជាតិ​​អាហារ​យ៉ាង​ណា​ដែរ ​ឬ ​ជល់​កែវ​​បន្តិច​បន្តូច​តាម​ដែល​អាច​ធ្វើ​បាន​ ខណៈ​ភ្ញៀវ​កំពុង​ហូប​​នៅ​តុ។ ​សកម្មភាព​នេះ​​នឹង​ជួយ​បង្កើត​ភាព​ស្និទ្ធ​ស្នាល ​អនុស្សាវរីយ៍​ល្អ​ប្រសើរ​សម្រាប់​មង្គល​ការ​នេះ។

រូបតំណាង

​​​កុំ​ភ្លេច​​យក​គន្លឹះ​​ទាំង​នេះ​ទៅ​អនុវត្ត ដើម្បី​ឲ្យ​អាពាហ៍ពិពាហ៍​របស់​អ្នក​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រីក​រាយ។ ​ការ​សប្បាយ​រីក​រាយ​របស់​ភ្ញៀវ​ដែល​ចូល​រួម​ ​ក៏​ជា​ចំណែក​មួយ​ជួយ​ឲ្យ​កូន​កម្លោះ​ក្រ​មុំ​ពេញ​ដោយ​ស្នាម​ញញឹម​ដូច​គ្នា​៕​

​ចុចអាន៖ ​ ពេលខឹងគ្នា បើមិត្តប្រុសពិតជាបានលះបង់បេះដូងជូនអ្នកមែន គាត់ប្រាកដហ៊ានធ្វើរឿងទាំងនេះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម