វិធីត្រឹមត្រូវសម្រាប់នារីចង់កោរពុកមាត់ ដែលដុះពេញមុខគួរឲ្យធុញ

  • 2019-10-11 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​អ្នក​ប្រហែល​ជា​គិត​ថា ​គ្រាន់​តែ​កោរ​ពុក​មាត់​មាន​អី​លំបាក។ ​តាម​ពិត​ស្បែក​​និង​ពុក​មាត់​ដុះ​លើ​មុខ​នារី ​មាន​លក្ខណៈ​មិន​ដូច​គ្នា​នឹង​បុរស​ទេ។ ស្ត្រី​មាន​រោម​ស្ដើង​​ៗ​​នៅ​បរិវេណ​បបូរមាត់​។ ​ដូច្នេះ​អ្នក​ត្រូវ​រៀប​ចំ​ខ្លះ​ៗ​មុន​ពេល​កោរ​រោម​ទាំង​នោះ​ចេញ។ ​ទាំង​នេះ​ជា​គន្លឹះ​មួយ​ចំនួន៖

១. លាង​សម្អាត​មុខ​ជា​មុន

​លាង​សម្អាត​មុខ​អ្នក​ឲ្យ​ស្អាត​សិន ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​កខ្វក់​​លើ​ស្បែក​មុខ។ ​​នេះ​ក៏​ជា​ភាព​ងាយ​ស្រួល​​នៅ​ពេល​ចាប់​ផ្ដើម​កោរ​ពុក​មាត់​ផង​ដែរ។ ​អ្នក​អាច​លាង​មុខ​ជាមួយ​ហ្វូម​ក៏​បាន​ដោយ​លាង​ចេញ​ដោយ​ទឹក​ក្ដៅ រួច​សឹម​យក​កន្សែង​ស្អាត​ជូត​មុខ​ឲ្យ​ស្ងួត។

២. ​លាប​​ថ្នាំ​សម្រាប់​កោរ​ពុក​មាត់

​​​អ្នក​មិន​អាច​កោរ​ឆៅ​ៗ​បាន​ទេ ​គួរ​ប្រើ​ថ្នាំ​សម្រាប់​លាប​លើ​បរិវេណ​មាន​ពុក​មាត់​ដើម្បី​កោរ។ ​ជែល​ឬ​គ្រីម​សម្រាប់​កោរ​ពុក​មាត់ ​ជួយ​​ឲ្យ​ប្រតិបត្តិការ​ផ្លែ​ឡាម​​កោរ​​បាន​រលូន។ ​​លើស​ពី​នេះ​ក៏​ជួយ​កាត់​បន្ថយ​ការ​កកិត​ខ្លាំង​ដោយ​ផ្លែ​ឡាម​លើ​មុខ​​ថែម​ទៀត។ ​ប្រសិន​បើ​អ្នក​គ្មាន​ជែល​ឬ​គ្រីម​សម្រាប់​លាប​ទេ ​អ្នក​​ក៏​អាច​ប្រើ​សាប៊ូ​ឬ​ប្រេង​ផង​ដែរ ​ប្រសិន​បើ​ស្បែក​អ្នក​ជា​ប្រភេទ​ឆាប់​ប្រតិកម្ម។

៣. ​ប្រដាប់​កោរ​ពុក​មាត់

​​សូម​ជ្រើស​រើស​​ប្រដាប់​​កោរ​ពុក​មាត់​មាន​មុខ​១ ​តែ​ពេល​ខ្លះ​ក៏​អាច​ប្រើ​ប្រដាប់​កោរ​ពុក​មាត់​របស់​បុរស​បាន​ដែរ ​ដោយសារ​គេ​ផលិត​ឡើង​សម្រាប់​កោរ​រោម​ពុក​មាត់​ដែល​ក្រាស់​ៗ​។ ​ម្ល៉ោះ​ហើយ ​វា​ជួយ​ឲ្យ​អ្នក​កោរ​បាន​លឿន​ហើយ​ស្អាត​និង​មិន​ធ្វើ​ឲ្យ​ពុក​មាត់​ទាំង​នោះ​ឆាប់​ដុះ​នោះ​ទេ។ ​សូម​ប្រើ​ដោយ​កម្លាំង​ថ្នម​ៗ​ពេល​កោរ​ម្ដង​ៗ។

៤. ​លាប​គ្រីម​ផ្ដល់​សំណើម

​សូម​លាង​មុខ​ចេញ​ពេល​កោរ​ពុក​មាត់​រួច បន្ទាប់​មក​កុំ​ភ្លេច​លាប​គ្រីម​ផ្ដល់​សំណើម ​ឬ​ប្រេង​លាប​លើ​ស្បែក​មុខ​​ដែល​ទើប​កោរ​រួច​ផង​។ ​​ត្រូវ​ជ្រើស​រើស​​ផលិត​ផល​ទាំង​នោះ​ ដែល​គ្មាន​ជាតិ​អាល់​កុល។ នៅ​ពេល​ទើប​កោរ​ពុក​មាត់​រួច​ភ្លាម​ៗ គប្បី​មិន​គួរ​ផាត់​មុខ​ភ្លាម​ៗ​​ទេ។

​សម្រាប់​ការ​កោរ​ពុក​មាត់​នេះ​វិញ ​មិន​កំណត់​ថា​ត្រូវ​កោរ​ប៉ុន្មាន​ដង​ក្នុង​មួយ​សប្ដាហ៍​នោះ​ទេ អាស្រ័យ​លើ​តើ​​រោម​នោះ​ដុះ​ច្រើន​ឬ​អត់​ពេញ​មុខ​របស់​អ្នក។ ​​អ្នក​ខ្លះ​មួយ​អាទិត្យ​កោរ​ម្ដង ​ខ្លះ​ទៀត​មួយ​ខែ​​កោរ​ម្ដង​ជា​ដើម​៕

ចុចអាន៖ ​​ ចង់ឲ្យការផាត់មុខចែងចាំងលេចធ្លោ កុំភ្លេចហាយឡាយ ៥ ចំណុចនេះ

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម