ចេញក្តៅៗ ម៉ូដថ្មី Pandora Me កំពុងផ្ទុះខ្លាំងក្រោយឃើញតារាសម្តែង Millie Bobby Brown ពាក់ថត

  • 2019-10-09 10:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទើប​ចេញ​ថ្មីៗ​ Pandora Me គឺ​ជា​ខូឡិកសិន​ថ្មី​ពី​ម៉ាក​គ្រឿងអលង្ការ​ថ្មី​ឈ្មោះ Pandora សម្រាប់​រដូវ​កាល​ចុងក្រោយ​នេះ ដែល​រចនា​ឡើង ​បង្កប់​ដោយ​​អត្ថន័យ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី បុគ្គលិកលក្ខណៈ អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​របស់​សុភាពនារី​សម័យ​ថ្មី។

មិន​ថា​អ្វី​ដែល​ពួក​គេ​ស្រលាញ់​ អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ធ្វើ ឬ​កន្លែង​ដែល​ពួក​គេ​ចង់​ទៅ​នោះ​ទេ​​ Charms របស់ Pandora Me គឺ​អាច​បង្ហាញ​ពី​រឿង​ទាំង​នោះ ទៅ​កាន់​អ្នក​ដទៃ​បាន​គ្រប់​ទម្រង់​បែប​បទ​ទាំង​អស់។

កាន់​តែ​រំជើប​រំជួល​នោះ ម៉ូដ​ថ្មី​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​តារា​សម្ដែង​ស្រី​វ័យ​ក្មេង Millie Bobby Brown។ កញ្ញា​​បាន​​ជ្រើស​រើស​យក Charms ដែល​បង្ហាញ​ពី​និមិត្ត​សញ្ញា​​ដែល​ខ្លួន​ពេញ​ចិត្ត និង​ចែក​រំលែក​ពី​អត្ថន័យ​នៃ​សាច់​រឿង​ផ្ទាល់​របស់​គាត់​តាម​គ្រាប់ charms នីមួយ​ៗ​ផង​ដែរ។

គ្រឿង​អលង្ការ​ប្រាក់​​ខ្នាត​តូច​ដែល​ធ្វើ​ឡើង​ដោយ​​ដៃ​នៃ ​ប្រាក់​ស្តា​លីង គឺ​ជា​និមិត្ត​សញ្ញា​នៃ ភាព​រឹង​​មាំ​នៃ​បុគ្គលិកលក្ខណៈ​នីមួយ​ៗ​ និង​សេរីភាព​ក្នុង​ការ​បក​ស្រាយ​អត្ថន័យ​របស់​វា។​ ដោយ​មាន Charms រូប​ព្រះ​ច័ន្ទ​ពណ៌​ខៀវ សត្វ​ឃ្មុំ​ ​​​​​​​​​​​​​និង​​​​ សត្វ​សេះ​វេទមន្ត(Unicorn)​ សុទ្ធ​តែ​មាន​ខ្លឹមសារ​រៀង​ៗ​ខ្លួន ដែល​អាស្រ័យ​ទៅ​លើ​អ្នក​ពាក់​ក្នុង​ការ​បក​ស្រាយ​អត្ថន័យ​របស់​វា។

«ភាព​ស្រស់​ស្អាត​ពិសេស​របស់ Pandora Me គឺ​មនុស្ស​ម្នាក់​អាច​មើល​ឃើញ​ពី​អត្ថន័យ ​និង​ភាព​អស្ចារ្យ​របស់​វា​​ផ្សេង​ៗគ្នា​។ វា​មាន​ភាព​បត់​បែន​ក្នុង​ការ​បង្ហាញ​ពី​ខ្លួន​អ្នក និង​សាច់​រឿង​របស់​អ្នក»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ នាយក​ផ្នែក​រចនា​របស់ Pandora លោក Francesco Terzo និង លោក A.Filippo Ficarelli​ ។

Millie Bobby Brown តារាសម្តែង​អង់គ្លេស

ចង់​ដឹង​ថា Pandora Me ស្រស់​ស្អាត​កម្រិត​ណា សូម​ទៅ​មើល​ដោយ​ផ្ទាល់​ភ្នែក​នៅ​សាខា Pandora អ៊ីអនម៉ល​ភ្នំពេញ​ចាប់ពី​ថ្ងៃ​នេះ​ត​ទៅ។

ប្រញាប់​ឡើង! ទាន់​ឥលូវ Pandora កំពុង​មាន​នូវ​កម្មវិធី​ពិសេស សម្រាប់​រាល់​ការ​ជាវ​ទំនិញ​អស់​ចាប់​ពី ១៥០ដុល្លារ នឹង​ទទួល​បាន​កាបូប Exclusive Pandora Me Wristlet Bag មួយ​ភ្លាម​ៗ។

កុំ​ស្ទាក់​ស្ទើរ! សូម​ទៅ​រក​ម៉ូដ​ Pandora ស្អាត​ៗ​ត្រូវ​នឹង​ Style ​របស់​អ្នក​ឥលូវ​នេះ នៅ​គ្រប់​សាខា ទាំងអស់​របស់ Pandora ដូចជា​៖ ផ្សារ​ទំនើប​អ៊ីអនម៉ល​ភ្នំពេញ ជាន់​ផ្ទាល់​ដី, ផ្សារ​ទំនើប​អ៊ីអន​ម៉ល​សែន​សុខ ជាន់ផ្ទាល់ដី ,និង ផ្សារ​ទំនើប​អូឡាំព្យា ជាន់ផ្ទាល់ដី៕

កាបូប Exclusive Pandora Me Wristlet Bag

អត្ថបទ៖ លីដា

អត្ថបទពេញនិយម