វេលាវេទនាផ្លូវចិត្តរបស់បុរសពេលស្រលាញ់នរណាម្នាក់ ដែលនារីច្រើនមិនដឹង
- 2019-10-09 09:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេលាវេទនាផ្លូវចិត្តរបស់បុរសពេលស្រលាញ់នរណាម្នាក់ ដែលនារីច្រើនមិនដឹង
បុរសមិនរឹងមាំគ្រប់ពេលដូចដែលនារីជាច្រើនគិតនោះទេ។ ពេលខ្លះ គាត់ក៏ចេះទន់ខ្សោយ ចេះយំ និងព្រួយបារម្ភច្រើនដែរ។ ពេលបុរសជួបមនុស្សស្រីដែលខ្លួនស្រលាញ់ហើយ ពេលនោះគាត់ពិតជាដាក់ចិត្តដាក់កាយចង់នៅជាមួយយ៉ាងពិតប្រាកដ។
ប៉ុន្តែអារម្មណ៍ល្អ ការរំពឹងទុកពីស្នេហាមួយនោះបែរជាសាបរលាប នោះជាពេលដែលគាត់រស់ដូចស្លាប់ វេទនាផ្លូវចិត្តបំផុត។
១. ពេលមនុស្សដែលគាត់ស្រលាញ់មិននៅក្បែរ
នៅពេលដាក់ចិត្តស្រលាញ់នារីណាម្នាក់ គាត់តែងចង់នៅជិតនារីម្នាក់នោះ ផ្ដល់ភាពកក់ក្ដៅឲ្យនាងបានខ្លាំងបំផុត។ គ្រាន់តែឃើញនាង គាត់ក៏មានអារម្មណ៍សប្បាយរីករាយភ្លាម។ តែពេលនាងមិននៅ នេះជាពេលវេទនាបំផុតសម្រាប់គាត់។ បើពេលណាមនុស្សស្រីម្នាក់នោះមិនតបសារ បិទទូរសព្ទទៀត គាត់ច្បាស់ជាគេងមិនលក់ពេញមួយយប់។
២. ពេលកំពុងស្រលាញ់ បែរជានាងសុំបែក
គ្មានអ្វីយ៉ាប់បំផុត ពេលនារីដែលគាត់កំពុងស្រលាញ់ពេញបេះដូងប្រាប់ថាបែកគ្នា ទុកឲ្យគាត់នៅម្នាក់ឯងនោះឡើយ។ ប្រាកដណាស់ របួសបេះដូងមិនអាចជាសះលឿនបានឡើយ។ បេះដូងគាត់កំពុងពេញដោយរឿងរ៉ាវល្អៗអំពីនារីម្នាក់នោះ។ គាត់ចងចាំទាំងយប់ទាំងថ្ងៃ ហើយបួងសួងឲ្យនាងនិងគាត់វិលត្រលប់មកដូចដើម។ ប៉ុន្តែគ្រប់យ៉ាង បែរជាបង្ខំឲ្យគាត់ព្យាយាមយ៉ាងលំបាកលុបអនុស្សាវរីយ៍ពីការចងចាំ ហើយបំភ្លេចចោលនារីម្នាក់នោះ។
៣. ទៅកន្លែងដែលគាត់និងមនុស្សស្រលាញ់ធ្លាប់មកជាមួយគ្នា
គូស្នេហ៍បែកគ្នាច្រើនឆ្នាំហើយ នៅពេលបុរសនោះដើរកាត់ដងផ្លូវដែលគាត់និងនាងធ្លាប់មកជាមួយគ្នា ធ្លាប់មកញ៉ាំអីជាមួយគ្នា គ្រប់យ៉ាងក៏ផុសក្នុងកែវភ្នែកគាត់ឡើងវិញ។ ទាំងអស់នោះពេលខ្លះ ដូចដំបងមកវាយគាត់យ៉ាងដំណំពោរពេញដោយការឈឺចាប់ សោកស្ដាយនិងជូរចត់បំផុត៕
ចុចអាន៖ ស្ទើរស្រលាញ់ស្ទើរស្អប់ រសជាតិល្វីងបំផុតដែលអ្នកឲ្យ ចុងក្រោយខ្ញុំយំម្នាក់ឯង