កាបូបប្រេនខ្មែរមួយ កំពុងទាក់ចិត្តអតិថិជនខ្លាំងលើបណ្ដាញសង្គម

  • 2019-10-09 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រឹមតែរយៈពេលជាងមួយឆ្នាំប្រេនកាបូប ដែលជាស្នាដៃបង្កើតឡើងដោយស្រ្តីខ្មែរ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនឹកស្មានមិនដល់។ កាបូបប្រេនកំពុងពេញនិយមនេះមានឈ្មោះថា “Ana Brand Brands និង អាណាដា-Anada” ដែលបង្កើតឡើងដោយស្ត្រីមេម៉ាយ។

តើម្ចាស់កាបូបប្រេនខាងលើនេះ គឺជានរណា?

អ្នកនាង សុខ ស៊ីណា ជាម្ចាស់ម៉ាកកាបូប Ana Brand Brands និង អាណាដា-Anada ដែលអ្នកនាងមានជីវិតជាស្រ្តីមេម៉ាយតស៊ូលំបាក ឆ្លងកាត់ព្យុះភ្លៀងជាច្រើន ដួលងើបដួលងើបតែមិនចុះចាញ់ខំប្រឹងរហូតទទួលស្គាល់ពីសំណាក់នារីៗ ព្រោះតែភាពប៉ិនប្រសព្វចេះលើកទឹកចិត្តអ្នកផ្សេងមិនឲ្យបាក់ទឹកចិត្ត។

អ្នកនាង សុខ ស៊ីណា ម្ចាស់ម៉ាកកាបូប Ana Brand Brands និង Anada

ក្រៅពីអត្តចរិតស្លូតត្រង់ និងចេះលើកទឹកចិត្តអ្នកដទៃ អ្នកនាង សុខ ស៊ីណា បានផ្ដល់ទំនុកចិត្តនូវផលិតផល ដែលមានគុណភាព និងតម្លៃសមរម្យ ដែលធ្វើឲ្យការបញ្ជាទិញកាន់តែច្រើនឡើងៗ ទ្វេដង ញុំាងឲ្យការផលិតស្ទើរតែមិនទាន់តម្រូវការ។

អ្នកនាង សុខ ស៊ីណា ជាមនុស្សពូកែវោហាសព្ទ រាល់ពេល Live លក់ផលិតផលម្ដងៗ បានចំណាយពេលត្រឹមតែ ២០-៣០នាទី អាចទាក់ចិត្តអតិថិជនទម្លាក់លេខរហូតដល់ទៅ ៣០០ ទៅ ៥០០នាក់បាត់ទៅហើយ។

ម្ចាស់កាបូបម៉ាក ANADA & Ana Brand Brands ខាងលើមានការសង្ឃឹមយ៉ាងមុតមាំថា ស្ត្រីខ្មែរនឹងងាកមកគាំទ្រផលិតផលដែលជារបស់ខ្មែរ ដែលជាការខិតខំប្រឹងប្រែង តស៊ូក្នុងការបង្កើតវាឡើងមកទាំងគុណភាព និងតម្លៃ យ៉ាងល្អសម្រាប់ឲ្យស្រ្តីខ្មែរបានប្រើ និងទទួលស្គាល់ថាប្រេនរបស់ខ្មែរពិតជាអាចធ្វើបានយ៉ាងល្អមិនចាញ់ប្រេនល្បីៗលើពិភពលោកទេ។

បើចង់បានផលិតផល Original ដែលបង្កើតដោយស្រ្តីខ្មែរពិតនោះ អាចចូលទៅកាន់ផេក Ana Brand Brands &អាណាដា-Anada ដើម្បីជួយលើកកម្ពស់ផលិតផលប្រេន ដែលស្រ្តីខ្មែរបង្កើតឡើងពិតប្រាកដ។ គាំទ្រប្រេនខ្មែរ ដើម្បីជាកម្លាំងចិត្តឲ្យខ្មែរមានក្ដីសង្ឃឹម និងបង្កើតអ្វីថ្មីៗ ដែលជារបស់ខ្មែរពិតៗមិនចម្លងពីគេ។

ចង់ដឹងកាន់តែច្បាស់ពីព័ត៌មានលម្អិត គ្រប់ផលិតផលថ្មីរបស់ ANADA &Ana Brand Brands សូមចូលទៅកាន់ផេក អាណាដា Anada &Ana Brand Brands រឺគ្រាន់តែលោកអ្នក Scan QR កូដនេះនោះនឹងឃើញគ្រប់ផលិតផលថ្មីៗ របស់ប្រេនទាំងពីរ ៕

ណារីតា

អត្ថបទពេញនិយម