បាត់ដំបងយើងហ្នឹង! សួនផ្កាចម្រុះ​ពណ៌​រំលេចលើដីវាលធំ បង្កើតទេសភាពស្អាតអស្ចារ្យ​

  • 2019-10-03 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ផ្កា​ចម្រុះ​ពណ៌​គ្រប់​ប្រភេទ ​មាន​លឿង​ ក្រហម ​បៃ​តង ផ្កាឈូក ​លាយ​គ្នា​ច្រើន​ស្អេក​ស្កះ​លើ​ដី​វាល​ធំ​មួយ ពិត​ជា​ចង់​ទៅ​គយ​គន់​និង​ថត​រូប​លេង​ខ្លាំង​ណាស់។

​សួន​កម្សាន្ត​​មាន​ផ្កា​ដេ​រដាស​នេះ ​​ថែម​ទាំង​មាន​ទោង ​និង​ផ្ទះ​ជន​ជាតិ​ភាគ​តិច​សម្រាប់​លម្អ​បន្ថែម ងាយ​ស្រួល​អ្នក​ចង់​ថត​រូប​អាច​ផ្ដិត​យក​ទេសភាព​ស្អាត​ពេញ​ទូរសព្ទ​ឬ​កាមេរ៉ា ​ទុក​យក​ទៅ​ Post ​លើ​បណ្ដាញ​សង្គម​បាន។ ​

​សួន​នេះ​មាន​ឈ្មោះ​ថា ​​"​ចម្ការ​ផ្កា​ស្លាប​មាន់​" ​ស្ថិត​នៅ​ភូមិ​កំប៉ូវ ​ឃុំ​ភ្នំ​សំពៅ ​ស្រុក​បាណន់ ​ខេត្ត​បាត់​ដំបង។ ​ពេល​មក​ដល់​ទី​នេះ ​លោក​អ្នក​ត្រូវ​ចំណាយ​ប្រាក់ ១ពាន់​រៀល​ក្នុង​ម្នាក់​ដើម្បី​ម្ចាស់​ចម្ការ​អាច​យក​ថវិកា​នេះ​សម្រាប់​ផ្គត់​ផ្គង់​ដាំ​ផ្កា និង​តុប​តែង​លម្អ​សួន​​នេះ​ឲ្យ​កាន់​តែ​ស្អាត​ថែម​ទៀត​៕​

ចុចអាន៖ ​ ទឹកធ្លាក់ចង្រ្កានរយនៅសៀមរាប ទេសភាពត្រកាលអង្រួនចិត្តចង់ទៅលេង

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម