អាថ៌កំបាំង​ស្បែកក្មេងជាងវ័យរបស់នារីជប៉ុន ដោយរូបមន្តទឹកអង្ករ

  • 2019-09-25 08:20:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 14

​​​សព្វ​ថ្ងៃ ​នារី​ជា​ច្រើន​តែង​​តែ​ចង់​បាន​ស្បែក​ស្អាត​ដោយ​ចំណាយ​ប្រាក់​ច្រើន​លើ​​ផលិត​ផល​ថ្លៃ​ៗ។សម្រាប់​នារី​ជប៉ុន​វិញ ​បាន​ប្រើ​ប្រាស់​រូប​មន្ត​តាំង​ពី​បុរាណ​កាល​មក ​ដែល​ជួយ​ឲ្យ​ស្បែក​ស្អាត​បែប​ធម្មជាតិ​និង​ចាយ​ប្រាក់​តិច។ ​​

នារី​ជប៉ុន​ប្រើ​ម៉ាស​ដោយ​ផ្សំ​ចេញ​ពី​ទឹក​អង្ករ ដែល​​ផ្ដល់​នូវ​គុណ​សម្បត្តិ​ច្រើន​ដូច​ជា ៖ ​

  • ធ្វើ​ឲ្យ​ស្បែក​​នៅ​តែ​ក្មេង ​មិន​ងាយ​ចាស់ ​និង​មើល​ទៅ​ថ្លា​ពី​ខាង​ក្នុង​

  • អង្ករ​ផ្ទុក​នូវ​វីតាមីន​ B ​ដែល​ល្អ​ចំពោះ​សុខភាព​ស្បែក សក់ ​និង​ក្រចក ​ជួយ​ស្បែក​ពី​ការ​រលាក​​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​បាន

  • ជួយ​ឲ្យ​ស្បែក​ទន់ និង​ស្រស់

  • មាន​ប្រសិទ្ធភាព​ខ្ពស់​បំបាត់​ស្នាម​ជ្រួញ ព្រោះ​វា​ផ្ទុក​សារធាតុ inositol ​ជួយ​លំហូរ​ឈាម​រត់​បាន​ល្អ

  • កម្ចាត់​កោសិកា​ងាប់​ៗ​បាន​យ៉ាង​ពូ​កែ ឲ្យ​ស្បែក​មុខ​កាន់​តែ​ទន់​ និង​ស្រស់​ថ្លា

  • កាត់​បន្ថយ​មុន​មិន​ឲ្យ​កើត

ដោយ​សារ​គុណ​សម្បត្តិ​ច្រើន​ស្អេក​ស្កះ​បែប​នេះ ​ទើប​នារី​ជប៉ុន​តែង​អនុវត្ត​ប្រើ​រូប​មន្ត​ម៉ាស​អង្ករ ដែល​យ៉ាង​ហោច​ប្រើ​២​ដង ​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​​​ទទួល​បាន​ប្រសិទ្ធភាព​ជា​ទី​គាប់​ចិត្ត។

​រូប​មន្ត​ម៉ាស​អង្ករ​ធម្មជាតិ​របស់​នារី​ជប៉ុន មាន​ដូច​ជា​៖

​- អង្ករ​សំរូប ​៣​ ស្លាប​ព្រា (​ ត្រូវ​យក​អង្ករ​ដែល​ដាំ​ដោយ​ប្រើ​ជី​ធម្មជាតិ ​នោះ​ស្បែក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​)

-ទឹក​ ២ ​ស្លាប​ព្រា

​- ទឹក​ឃ្មុំ​កន្លះ​ស្លាប​ព្រា

​- ​ប៊ឺ​ទុំ​ កន្លះ​ស្លាប​ព្រា

វិធី​ធ្វើ​៖ ​យក​អង្ករ​សំរូប​​ទៅ​លាង​ទឹក ហើយ​​​បន្ទាប់​មក​ទុក​ទឹក​នោះ​មួយ​អន្លែក។ ​រួច​ដាក់​ទឹក​​បន្តិច​និង​លាយ​ជាមួយ​ទឹក​ឃ្មុំ រួម​ទាំង​ប៊ឺ ឲ្យ​ក្ដៅ​លើ​ចង្ក្រាន។ ​

​ប្រើ​ស្លាប​ព្រា​កូ​រហូត​ក្លាយ​ជា​ល្បាយ រួច​ទុក​ឲ្យ​ត្រជាក់​បន្តិច ​យក​លាប​លើ​មុខ​ប្រហែល ​១៥ – ២០​នាទី។ ​ក្រោយ​មក​ អ្នក​យក​សំ​ឡី​ជូត​មុខ​ចេញ ​រួច​សឹម​លាង​​មុខ​នឹង​ទឹក​អង្ករ ​ដែល​ទុក​មុន​នេះ​បន្តិច។

ម៉ាស​អង្ករ​នេះ​ផ្ដល់​គុណ​សម្បត្តិ​ដល់​ស្បែក​ទាំង​ម៉ាស​​ពី​សាច់​អង្ករ និង​ទឹក​អង្ករ​តែ​ម្ដង។ អ្នក​អាច​អនុវត្ត​​ម្ដង​ ក្នុង​មួយ​សប្ដាហ៍ នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​ទន់​រលោង​ទៅ​ៗ៕

ចុចអាន៖ ​​ ស្អាតយ៉ាងនេះ!មិនថាសក់វែងឬខ្លី ថែមដង្កៀបបន្តិចឡើងចេញម៉ូដកាលីបភ្លាម

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា