សញ្ញាទាំង ៩ អ្នកម៉ាក់ជាមិត្តដ៏ល្អបំផុតលើលោកគ្មានអ្វីប្រៀបផ្ទឹមបាន

  • 2019-09-25 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្តី​ស្រលាញ់ ការគាំទ្រ និងការគោរព​គ្មានព្រំដែន​របស់ម៉ាក់​គឺមិនមាន​អ្វីមក​កាត់ថ្លៃបាន​ឡើយ​ចំពោះ​កូនៗគ្រប់រូប។ ចំណងរវាង​អ្នកម៉ាក់​និង​កូនគឺមាន​ឥទ្ធិពលខ្លាំង​ជាងអ្វី​ទាំងអស់។ លោកតែង​តែ​ប្រៀន​ប្រដៅ​អប់រំ លើក​ទឹកចិត្ត ស្តាប់និង​ណែនាំកូនៗ​គ្រប់ពេល​វេលាសឹងតែ ២៤​ ម៉ោង លើ ២៤ ម៉ោងក្នុង​មួយថ្ងៃក្នុងការ​ចំណាយការ​ប្រឹងប្រែង​ដើម្បីកូន។ និយាយរួម​អ្នកម្តាយ​ជាវីរៈ​នារី​ដ៏អស្ចារ្យ​លើ​លោក ហើយ​សញ្ញា​ទាំង ៩ ខាងក្រោម​នេះរួម​មាន៖

១. គាត់​ជាមិត្ត​ធំជាង​គេបំផុត

គាត់បាន​ជឿទុកចិត្តអ្នក​ចាប់​តាំងពីថ្ងៃ​ដែលពពោះ​អ្នកលើក​ដំបូងមក​ម្ល៉េះ ហើយ​ពេល​ខ្លះគាត់​ជឿ​ជាក់​លើរូបអ្នក​ច្រើន​ជាង​អ្នក​ជឿលើ​ខ្លួនឯង​ទៅទៀត​ឯណោះ។ មិន​ថាអ្នកមាន​ផែន​ការអ្វី​នៅក្នុង​ការ​រស់នៅ គាត់តែង​នៅក្បែរ​អ្នក​ដើម្បីជួយ​ដោះស្រាយ​បញ្ហា​ទាំងអស់​ជាមួយអ្នក។ រឿង​តែមួយ​គត់​ដែល​គាត់​ចង់​ឃើញ​នោះគឺឃើញ​អ្នកមាន​អារម្មណ៍ល្អ សប្បាយចិត្ត ហើយ​គាត់ធ្វើ​រឿងគ្រប់​យ៉ាង​ដើម្បី​អោយ​អ្នកស្រស់ថ្លា។

២​. ដំបូន្មាន​របស់អ្នក​គឺសំខាន់​សម្រាប់​ម៉ាក់

នៅពេល​អ្នកស្ទាក់ស្ទើរក្នុងរឿងអ្វីមួយ មនុស្សដំបូង​គេនោះគឺជា​ម៉ាក់របស់អ្នក ហើយ​ដំបូន្មានរ​បស់​គាត់​ពិតជា​សំខាន់​សម្រាប់អ្នក​ដោយអ្នក​តែងយកចិត្ត​ទុកដាក់ស្តាប់​និងគិត​មើលយ៉ាងប្រុងប្រយ័ត្ន។ មាន​ពេលខ្លះ​គាត់ក៏​តែងសុំ​យោបល់​ពីកូនៗ​ផងដែរ ព្រោះអ្នក​ទាំងពីរ​មានទំនាក់​នងជាមួយ​គ្នាយ៉ាង​ជិត​ស្និទ្ធ។

៣​. គាត់តែង​ត្រៀម​ខ្លួនក្នុង​ការស្តាប់​រឿង​ពីអ្នក

នៅពេល​ដែល​យើងមានរឿង​ល្អកើត​ឡើង​នៅក្នុងជីវិត​យើងប្រហែល​ជាចង់​ចែករំ​លែកវា​ជាមួយ​គ្រួ​សារ​ទាំង​មូល​ឬ​មិត្តភក្តិ​របស់យើង។ ប៉ុន្តែ​មនុស្សទីមួយ​ដែល​ដឹង​អ្វីៗគ្រប់​យ៉ាងគឺ​ម៉ាក់​ដ៏​មាន​តម្លៃ​របស់​អ្នក ហើយ​គាត់​រីករាយ​សម្រាប់​អ្នក​ពេលខ្លះ​សូម្បីតែ​ច្រើនជាង​អ្វីដែល​អ្នករំពឹង​ទុកទៅ​ទៀត។

៤. គាត់ប្រាប់​ការពិត​ដល់អ្នក

មិនថា​អ្នកកំពុងធ្វើ​ការនៅ​ក្រុមហ៊ុន ឬនៅ​សាលា​កំពុង​សិក្សាទេ ប្រសិន​បើគាត់​បារម្ភពីអ្នក​គាត់​នឹង​ខល​ទៅភ្លាមៗ​ដើម្បីដឹង​ពីសុខទុក្ខ​របស់អ្នក ឬប្រាប់​អ្នកពី​រឿង​ផ្ទាល់ខ្លួន ការរស់នៅ ចង់ដឹ​ងថាអ្នក​បាន​សុខ​សប្បាយ​ឬ​យ៉ាងណា។

៥. គាត់ស្តាប់​ការគិត​របស់អ្នក​ហើយ​ព្យាយាម​យល់​ពីអ្នក

ការ​សន្ទនា​ជាមួយ​ម៉ាក់ អ្នក​តែងតែមាន​សេចក្តី​រីករាយ​ព្រោះ​គាត់​ចង់ដឹង​ពី​គំនិត​របស់អ្នក។ គាត់​គោ​រព​គំនិត​របស់​អ្នក​ហើយមិន​ប្រកាន់ទេ ប្រសិន​បើវាមិន​ដូចគាត់។ គាត់​ជួយអ្នក​ឱ្យរកដំណោះ​ស្រាយ​ចំពោះ​បញ្ហាដោយ​មិនផ្លាស់​ប្តូរអ្នក​និង​គំនិត​របស់​អ្នកទាំង​ស្រុង។

៦. គាត់នៅក្បែរអ្នក​មិនថា​ពេលក៏ដោយ

សូម្បីតែ​ពេលអ្នក​នៅឆ្ងាយ​ពីផ្ទះក៏ដោយ​អ្នកដឹង​ថាអ្នក​អាចទូរស័ព្ទ​មកគាត់​ពេល​យប់​ជ្រៅឬ​ពេល​ថ្ងៃ​រវល់​ហើយ​គាត់​តែងតែ​រកពេល​វេលា​សម្រាប់​អ្នកជានិច្ច។ ប្រសិនបើ​អ្នកត្រូវ​ការជំនួយ​គាត​នឹង​ព្យា​យាម​មក​ភ្លាមៗ​ដើម្បីជួយ​អ្នកពី​បញ្ហា​នោះ។ គាត់​គឺជា​ការគាំ​ទ្រដ៏ធំបំផុត​របស់​អ្នក​ក្នុងកំឡុង​ពេល​នៃ​ជីវិត​របស់​អ្នក។

៧. គាត់​ស្រលាញ់​អ្នក ទោះ​អ្នក​មិនដឹង​ថាត្រូវ​ស្រលាញ់ខ្លួនឯង​របៀប​ណា

ភាគ​ច្រើន ការបែក​បាក់គ្នា​ប្រហែលជា​កើតឡើង​ដោយសារ​ហេតុផល​ផ្សេងៗគ្នា។ ក្នុង​អំឡុង​ពេល​លំបាក​ទាំងនេះ​ម្តាយរបស់​អ្នកនឹង​នៅជុំវិញ​អ្នកដោយក្តី​ស្រឡាញ់រ​បស់គាត់​ច្រើន​ជាង​ធម្មតា។ គាត់​នឹងបង្រៀន​អ្នកម្តង​ទៀតពី​របៀបស្រឡាញ់​ខ្លួនអ្នក​ហើយ​នឹង​ថែរក្សា​សុខភាព​ផ្លូវចិត្ត​របស់អ្នក។

៨. គាត់​បារម្ភពី​អ្នក

ជីវិត​របស់​មនុស្ស​ម្នាក់ៗ សុខភាព និង​ទំនាក់ទំនង​គ្នាមាន​សារៈ​សំខាន់​សម្រាប់​អ្នកម៉ាក់​និងកូន។ អ្នក​ក៏​ប្រហែល​ជាគិតអំពី​សុភមង្គលរ​បស់នាង​ច្រើនជាង​អ្វីដែល​អ្នក​ចង់បាន។ អ្នក​ផ្ញើសារ​មក​នាង​ហើយ​ទូរស័ព្ទ​មកនាង​ច្រើនដង​ក្នុងមួយ​ថ្ងៃដើម្បី​ដឹងថាអ្វីៗ​គឺល្អ​គ្រប់ទី​កន្លែង។ ហើយ​មិនថា​អ្នកមាន​អាយុ​ប៉ុន្មាន​ទេ ម៉ាក់របស់​អ្នកតែងតែ​ព្រួយបារម្ភ​ពីអ្នក​ពិសេស​មើលថែ​អ្នក។

៩. ទំនាក់ទំនង​ជាមួយ​ម៉ាក់​និង​អ្នក តែង​តែ​រឹងមាំ​ល្អ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ

មួយ​ឆ្នាំៗ​បាន​កន្លងផុត​ទៅ អ្នកទាំង​ពីររៀន​ស្វែង​យល់ពីគ្នា​កាន់តែ​ប្រសើរ​ហើយ​នេះជាអ្វី​ដែលធ្វើ​ឱ្យ​ទំនាក់​ទំនង​របស់​អ្នកកាន់​តែរឹងមាំ។ អ្នក​មាន​អារម្មណ៍​ចេះស្រលាញ់​និងគោរព​ទៅកាន់​លោកពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ ហើយ​រឿងនេះ​ធ្វើ​អោយអ្នក​មានអារម្មណ៍​រីករាយ។ ទីបំផុត អ្នកក៏​មាន​អារម្មណ៍​ថា​ពិបាក​ខ្លាំង​ពេល​ដែលគ្មាន​អ្នកម៉ាក់​នៅក្បែរ​ខ្លួនអ្នក។​

ចុចអានបន្ត៖

ញុំ​នឹង​ជ្រើស​យក​សង្សារ ជំនួស​ឲ្យ​ការ​យក​ប្ដី​ ហើយ​នេះ​ជា​ហេតុផល

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម