ក្បាលពោះរាបស្មើដូចថ្នល់តាមក្បាច់យូហ្គាទាំង១០នេះ

  • 2019-09-23 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកណា​ថា​ទាល់តែ​នៅក្លឹប​ហាត់​ប្រាណទើប​បានមានក្បាល​ពោះរាបស្មើ​បាន​នោះ? ហាត់​ក្បាច់​យូហ្គា​នៅផ្ទះ​ក៏ទទួល​បានក្បាល​ពោះរាប​ស្មើ​បានដែរ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​ក្បាច់​នេះ​អោយ​បាន​ទៀង​ទាត់​និង​ត្រឹម​ត្រូវ​តាមក្បួន​ខ្នាតតែ​ប៉ុណ្ណោះ។ ក្បាច់​យូហ្គា​ទាំង​នោះ​រួម​មាន​៖

១. ក្បាច់ភ្នំ

ចូរអ្នក​ឈរដាក់ខ្លួន​អោយ​ត្រង់ រួចដាក់ដៃ​ស្របទៅនឹង​ដងខ្លួនរាង​ហើបបន្តិច។

២. ក្បាច់ពត់ខ្លួនចុះក្រោមដូចភ្នំ

ក្បាច់នេះ​ជួយបានទាំងខ្លួន​ប្រាណនិង​គូទអ្នក។ អ្នកអាច​ចាប់ផ្តើម​ធ្វើបានតាម៖

ពត់ខ្លួន​និងដៃទៅ​លើឥដ្ឋផ្ទាល់ រួចលើកគូទ​របស់អ្នក​កែង ៩០ ដឺក្រេ​ទៅនឹង​រាងកាយ បន្ទាប់​មកធ្វើ​បែបនេះ​រយៈពេល ៣ នាទី។

៣. ក្បាច់គោ

អ្នកអាច​ហាត់ក្បាច់​គោបានតាម៖ ពត់ជង្គង់​អ្នកលើកម្រាល រួចដាក់​ដៃឲ្យត្រង់ដោយ​អោយរាងកាយ​ទ្រដោយដៃ​ទាំងពីររបស់អ្នក រួច​ពត់ឆ្អឹង​ខ្នងរបស់​អ្នកដូច​សត្វឆ្មា បន្ទាប់មក​ពត់រាង​កាយអ្នក​ដូចសត្វគោវិញ ធ្វើបែប​នេះរយៈពេល ៣០ វិនា​ទី។

៤. ក្បាច់កោងខ្លួន

អ្នកត្រូវ៖ ដេកផ្កាប់​មុខចុះ រួចលើកដៃនិង​ជើងឡើងលើ​ចូលគ្នា ធ្វើបែបនេះរ​យៈពេល ៣០​វិនាទី។

៥. ក្បាច់ដើមឈើ

អ្នកត្រូវ៖ ឈរឲ្យ​ត្រង់រួចលើកជើងស្តាំ​ដាក់ក្បែរត្រគៀកឆ្វេង ហើយក៏ដាក់​ដៃសំពះទៅលើ បន្ទាប់មកញញឹម ធ្វើបែប​នេះរយៈពេល ១ នាទី។

៦. ក្បាច់អាវ៉ង់

អ្នកត្រូវ៖

ដេក​ផ្កាប់មុខចុះ រួចលើករាង​កាយ​អោយត្រង់ដូចដៃ រក្សា​លំនឹង​លើម្រាមជើង លើក​មុខ​ឡើងលើចុះ​ក្រោមៗ ធ្វើតាម​ដែលអាច​ធ្វើបាន​ដកដង្ហើម​តាមសម្រួល។

៧. ក្បាច់ដេក

ក្បាច់នេះ​គ្រាន់តែដេកដាក់​ខ្លួននិងដៃ​អោយត្រង់។

៨. ក្បាច់អង្គុយពត់ខ្លួន

អ្នកត្រូវ៖

ពត់ខ្លួនអ្នក​ទៅជើង​តាមសម្រួល អោបជើង​ដោយ​ប្រើដៃ ធ្វើបែប​នេះរយៈ​ពេល ១ នាទី។

៩. ក្បាច់អាវ៉ង់ម្ខាង

អ្នកត្រូវ៖ អ្នក​អាចធ្វើក្បាច់​នេះតាមក្បាច់​យូហ្គា​ទី២ បានដោយ អ្នកប្តូរជើង​ឆ្វេងឬស្តាំ ផ្អៀង​ខ្លួនទៅឆ្វេង​ក៏បាន​ស្តាំក៏បាន រួចលើក​ដៃម្ខាង​ទៀតទៅលើ ធ្វបែបនេះ​រយៈពេល ១៥ ទៅ ៣០ វិនាទី។

១០. ក្បាច់ពស់

អ្នកត្រូវ៖ ដេកផ្កាប់មុខចុះ រួចលាតដៃរ​បស់អ្នក​លើ​កម្រាល ពត់ជើង​របស់អ្នក​យឺតៗដោយលើករាង​កាយ​អ្នកយឺតៗ ត្រូវតែ​ប្រាក​ដថាម្រាមជើងអ្នក​ត្រង់និងប៉ះឥដ្ឋ ធ្វើបែបនេះរយៈពេល ២៥ ទៅ ៣០ វិនាទី។

ចុចអានបន្ត៖

វីដេអូ​ហាត់​យូហ្កា​៧​ក្បាច់​ងាយ​ៗ សម្រាប់​អ្នក​​ចង់​ស្គម​តែ​ខ្ជិល​ហាត់​ប្រាណ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន