ចាប់ចិត្តអត់? ចេញម៉ូដរដូវកាលថ្មីក្តៅៗ Pandora ប្រកាសកាដូខ្សែដៃប្រាក់ស្តាលីងបើទិញចាប់ពី ៣៨៨ដុល្លារ
- 2019-09-21 09:29:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ចិត្តអត់? ចេញម៉ូដរដូវកាលថ្មីក្តៅៗ Pandora ប្រកាសកាដូខ្សែដៃប្រាក់ស្តាលីងបើទិញចាប់ពី ៣៨៨ដុល្លារ
បើលួចស្រលាញ់ Pandora យូរហើយ កុំខកខានឱកាសនេះឲ្យសោះ ទាន់ឥលូវកំពុងមានកម្មវិធីពិសេស
ថ្មីៗនេះ Pandora ដែលជាម៉ាកផលិតផលគ្រឿងអលង្ការដ៏ល្បីមកពី ដាណឺម៉ាកតាំងពីឆ្នាំ ១៩៨២ និង ល្បីឈ្មោះបោះសំលេងទូទាំងពិភពលោក បានប្រកាសផ្តល់កាដូពិសេសខ្សែដៃ ប្រាក់ ស្តាលីង មួយខ្សែភ្លាមៗ សម្រាប់រាល់ការជាវទំនិញចាប់ពី ៣៨៨ដុល្លារ។
កម្មវិធីផ្តល់ជូនដ៏ពិសេសនេះ គឺដើម្បីអបអរការសម្ពោធដាក់លក់ ខូឡិកសិនថ្មីសម្រាប់រដូវកាលស្លឹកឈើជ្រុះ (Pandora Autumn 2019) គឺ Pandora O Collectionនៅផ្សារទំនើបអូឡាំព្យាជាន់ផ្ទាល់ដីដែលជាសាខាថ្មីរបស់ខ្លួន កាលពីម្សិលមិញនេះ។
ច្នៃប្រឌិតថ្មីមួយទៀតក្នុងគោលបំណងចែករំលែកនូវសេចក្តីស្រលាញ់ជាមួយនឹងមនុស្សទូទាំងពិភពលោក Pandora Autumn 2019 បានរចនាឡើងដោយដៃយ៉ាងយកចិត្តទុកដាក់ ជាមួយម៉ូដ Pandora O Pendant ដែលអាចពាក់បានតាមរបៀបជាច្រើនបែប និងអាចដាក់លម្អជាបន្តោង(Charm) តាមស្ទាយរបស់អ្នកផងដែរ។
ម៉ូដថ្មីនេះបានរចនាឡើងដកស្រង់ចេញពីនិមិត្តសញ្ញារបស់ Pandora តែម្តង គឺអក្សរ O ដែលតំណាងឲ្យឥទ្ធិពលនៃការរួមបញ្ចូលគ្នានៃគ្រឿងអលង្ការ និងអាចប្រើប្រាស់បានគ្រប់កាលៈទេសៈ ដោយមិនត្រឹមតែពាក់វាជាបន្តោងខ្សែកនោះទេ អ្នកក៏អាចដាក់វាជាបន្តោងកាបូប កាបូបក្រវាត់ចង្កេះ ឫក៏ពាក់តាមការច្នៃប្រឌិតបែបថ្មីផ្សេងៗទៀត ដើម្បីបង្ហាញពីស្ទាយទាន់សម័យថ្មីៗ ប្លែកៗ ផ្ទាល់ខ្លួនរបស់មនុស្សជំនាន់ថ្មី។
ការផ្តល់ជូននេះគឺចាប់ពីថ្ងៃ ទី ២០ កញ្ញា រហូតដល់ថ្ងៃទី ៣០ កញ្ញា ២០១៩។
សុភាពនារីយើង! សូមប្រញាប់ទៅរកមើលម៉ូដ Pandora សំណព្វចិត្តនៅគ្រប់សាខាទាំង ៣ទីតាំង រួមមាន៖ សាខាផ្សារទំនើបអូឡាំព្យា , សាខាផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ,សាខាផ្សារទំនើបអ៊ីអនម៉លសែនសុខ។
ក្រុមហ៊ុន Sandara បានទទួលសិទ្ធនាំយកគ្រឿងអលង្ការដ៏ល្បីម៉ាក Pandora កាលពីខែសីហា ២០១៨ ដែលមានវត្តមាននៅ កម្ពុជាតាំងពីដើមឆ្នាំ ២០១៧ ក្នុងគោលបំណងធ្វើការអភិវឌ្ឍន៏ប្រណិតភាព ដែលជាជម្រើសដ៏ល្អសម្រាប់សុភាពបុរស និងនារី៕