សញ្ញា ៥ នេះបញ្ជាក់ថា ស្រីៗចំណាយពេលមានតម្លៃលើប្រុសគ្មានប្រយោជន៍ហើយ
- 2019-09-20 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា ៥ នេះបញ្ជាក់ថា ស្រីៗចំណាយពេលមានតម្លៃលើប្រុសគ្មានប្រយោជន៍ហើយ
មនុស្សស្រីណាឱ្យតែស្រលាញ់បុរសហើយ ប្រាកដជាខំធ្វើគ្រប់យ៉ាងដើម្បីឱ្យស្នេហារបស់គេគង់វង្សយូរអង្វែង។ យ៉ាងណាមិញ ទន្ទឹមនឹងការចំណាយពេលនោះ មនុស្សស្រីមួយចំនួនក៏ទទួលបានការខកចិត្តដែរ ព្រោះពួកគេកំពុងតែសេពគប់ចំមនុស្សប្រុសអត់ប្រយោជន៍។
ខាងក្រោមនេះជាចំណុច បង្ហាញថាស្រីៗឈប់ប្រើពេលវេលាទៅលើបុរសម្នាក់នោះទៀតទៅ ព្រោះរូបគេមិនមានតម្លៃគ្រប់គ្រាន់ទេ៖
១.គេមិនខ្វល់ពីយើងសោះ
នៅពេលអ្នកខំចំណាយពេលច្រើនជាមួយគេ តែបានមកវិញនៅភាពសោះកក្រោះ នោះវាជាសញ្ញាបញ្ជាក់ថាល្មមឈប់ទាក់ទងគេទៅ។ គេមិនចង់បានយើងជាគូឡើយ គួរតែទៅរកអ្នកថ្មីដែលគេខ្វល់ពីយើងល្អជាង។
**២.សម្ដីចេញមកដូចជាបោកៗ**
ឱ្យតែចេញមក ក្រឡានិយាយដូចបោកៗហើយ គួរតែមិនបាច់ចំណាយពេលជាមួយទេ។ គេនឹងស្រលាញ់អ្នកតែពេលអ្នកមានប្រយោជន៍ប៉ុណ្ណោះ នៅពេលអ្នកអស់ប្រយោជន៍ពេលណា នោះប្រាកដជាត្រូវគេទាត់ក្បាលចោលជាមិនខាន។
៣.មិនដែលណែនាំគ្រួសារគេឱ្យយើងស្គាល់
លាក់លៀមគឺលាក់លៀមហើយ ប៉ុន្តែបើឃើញថាប្រុសម្នាក់នោះមិនដែលនាំយើងទៅស្គាល់សាច់ញាតិគេទេ វាបញ្ជាក់យ៉ាងច្បាស់ថារូបគេយកយើងជាមនុស្សកម្សាន្តអារម្មណ៍ម្ដងម្កាលប៉ុណ្ណោះ។
៤.បុណ្យទាន គ្មានការដូរឱ្យសោះ
បើរាល់ដងនៃកម្មវិធីបុណ្យផ្សេងៗ អ្នកគឺជាអ្នកទិញកាដូរឱ្យខាងប្រុសវិញនោះ វាជាសញ្ញាមួយប្រាប់យ៉ាងច្បាស់ហើយថា គេមិនស្រលាញ់យើងទេ ឈប់បានក៏គួរតែឈប់ទៅ។
៥.ពេលខ្លួនមានបញ្ហា ខាងប្រុសមិនខ្វល់សោះ
បើស្រលាញ់គ្នា ទោះជាស្ថិតក្នុងស្ថានការណ៍អ្វីក៏ដោយ ក៏គេនៅជាមួយយើងរហូតដែរ។ ប្រសិនបើពេលមានបញ្ហាហើយគេរត់យកតែរួចខ្លួនហើយ ទោះជាម្ដងឬ២ដងក៏ដោយ យើងគួរតែទុកឱ្យគេដើរផ្លូវគេទៅ៕
ចុចអាន៖រឿងទាំងឡាយដែលមនុស្សស្រីគិតថាគួរឲ្យស្រលាញ់ តែមនុស្សប្រុសស្អប់ខ្លាំង