១៥ តិច​និ​ច​ថត​រូប​ដោយ​ខ្លូ​ន​ឯង​ឲ្យ​បាន​ស្រស់​ស្អាតដូច​បំណង

  • 2019-09-19 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​បាន​រូប​ស្អាតៗ តែ​មិន​ដឹង​ត្រូវ​ថត​ម៉េច! អី​ច៊ឹង មក​មើល​ល្បិច​នៃ​ការ​ចាប់​ប្លង់​ថតរូប​ខ្លូន​ឯង​ដោយ​ប្រើ​ស្ទាយ​ទាំងនេះ នោះ​អ្នក​នឹង​ទទួល​បាន​រូបភាព​ដែល​គូរ​ឲ្យ​ស្រលាញ់ ស្រស់​ស្អាត និង​ទាក់​ទាញ​ ដូច​អ្វី​ដែល​អ្នក​ចង់​បាន​ជាក់​ជា​ពុំ​ខាន៖

១. យក​ដៃ​ប៉ះ​ថ្ពាល់ ថត​យក​ជ្រុង​កែង​នឹង​កញ្ចក់ ដោយ​បញ្ចេញ​ទម្រង់​មុខ​អ្នក​បន្តិច

២. ចាប់​ជ្រុង​ថត​ខាង​ក្នុង​ឡាន​​ ឲ្យ​មាន​ពន្លឺ​ចាំង​លើ​មុខ​បន្តិច

៣. ថត​នឹង​ចំណាំង​ផ្លាត​កញ្ចក់​ជណ្ដើរយន្ត ព្រោះ​ប្លង់ហ្នឹងស្អាត

៤. លួច​បន្ថែម​សក់​មក​លើ​ថ្ពាល់​បន្តិច ថត​ដាក់​កា​ម៉េរ៉ា​ឲ្យ​ខ្ពស់ ហើយ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ពន្លឺជះ​លើ​មុខ​បន្តិច​ផងដែរ

៥. ថត​មុខ​ចំ ញ​ញឹម បិទ​ភ្នែក​បន្តិច ហើយ​យក​ដៃ​ម្ខាង​បាំង​ពន្លឺ មើល​ទៅ​ស្រស់​ស្អាត​បែប​ធម្មជាតិ

៦. យក​ដៃ​សង​ខាង​ច្រត់នឹង​ចង្កា បញ្ចេញ​ស្ទីល​អ្នក ហើយ​ថត​យក​ប្លង់​ឲ្យ​ត្រង់

៨. ថត​យក​ប្លង់​កែង​នឹង​កញ្ចក់ បញ្ចេញ​ស្ទីលតាម​ចំណូល​ចិត្តអ្នក

៩. យក​ប្លង់​ថត​ចំហៀង​នៃទម្រង់​មុខអ្នក

១០. ដាក់​ដៃ​ច្រត់​ចង្កា​បន្តិច បញ្ចេញ​ស្ទីលបែប​ថើប ជាមួយ​នឹង​បបូរមាត់ដ៏គូរឲ្យទាក់ទាញរបស់អ្នក

១១. យក​ដៃ​អ្នក​ប៉ះ​មុខ​បន្តិច ងើយ​មុខ​ឡើង​ឲ្យ​ត្រូវ​នឹង​ព​ន្លីធម្មជាតិ​ដែល​ចាំងមក​ពីបង្អួច

១២. ថតពីចំពីលើទម្រង់មុខអ្នក

១៣. ដាក់កាម៉េរ៉ាឲ្យទាបជាងអ្នក បត់បែនស្ទីឡតាមចំណូលចិត្តអ្នក​

១៤​. ថតចំពីមុខកញ្ចក់ ដោយបិទបាំងមុខអ្នក

១៥. ថតនៅពីកញ្ចក់មូល បញ្ចេញទម្រង់មុខអ្នកពាក់កណ្ដាល លេងទឹកមុចតាមចំណូលចិត្តអ្នក​​​​

ចុចអានបន្ត៖លេង​ស្ទី​ល​អាវ​ក្នុង​ជា​មួយ​ម៉ូត​ទាំង​នេះ ធានា​ថា​ពេញ​ចិត្ត

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម