គួរមោទកភាពដែលកើតជាស្រី ព្រោះ​ទាំង​នេះ​សុទ្ធ​ជាឯកសិទ្ធិ​ដែល​មាន​តែ​ស្រី​ៗ​មាន

  • 2019-09-19 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទទួល​ស្គាល់​ថា ពេល​ខ្លះ​កើត​មក​ជា​មនុស្ស​ស្រី​ពិត​មែន ​ដ្បិត​ក្រៅ​ពីត្រូវ​ឈឺ​ខ្លួ​ន​ដោយ​សារ​តែ​បង​ប្អូន​មក​លេង​ជា​រៀងរាល់​ខែ ព្រម​​ទាំង​មាន​កម្លាំង​មិន​ខ្លាំង​ដូច​មនុស្ស​ប្រុស ហើយ​មិន​ត្រូវ​បាន​គេ​ជឿទុ​ក​ចិត្ត​ខ្លាំង​ក្នុង​ការងារ​ធំ​ៗផង​ដែរ។ យ៉ាង​ណា​ក្ដី កើត​ជា​មនុស្ស​ស្រី​ក៏​មាន​ឯកសិទ្ធិ​ជា​ច្រើន​ដែល​មនុស្ស​ប្រុស​មិន​អាច​មាន​ផង​ដែរ ដូច​នេះ​កុំ​រអ៊ូ​ថា​កើត​ជា​មនុស្ស​ស្រី​ពិបាក​ទៀត។

១. មនុស្ស​ស្រី​អាច​ស្លៀក​បាន​គ្រប់​សម្លៀកបំពាក់ ពី​រ៉ូប​ព្រះនាង​១០​ម៉ែត្រ ដល់​ខោខូវប៊យ​រហែក ក៏​គ្មាន​អ្នក​ណា​​និយាយ​អ្វី​ទាំង​អស់។ សាក​មនុស្ស​ប្រុស​ស្លៀក​រ៉ូបចេញ​ក្រៅ​ល​មើល បើ​មិន​គេ​ចោម​មើល​ដូច​សត្វ​ចម្លែក​ឥលូវ។

២. ទាំង​ប្រុស​ទាំងស្រី​កើត​មក​សុទ្ធ​តែ​មាន​ស្អាត និង​មិន​សូវ​ស្អាត​ទាំង​អស់។ យ៉ាងណាក្ដី ចំពោះ​មនុស្ស​ស្រី​ដែល​សម្រស់​មិន​សូវ​បាន​គឺ​អាចផ្លាស់​ប្ដូរ​បាន​យ៉ាង​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​ផាត់​មុខ និង​ជួយ​លើក​មុខ​មិន​តិច​ឡើយ តែ​បើ​មនុស្ស​ប្រុស​ផាត់​មុខ​វិញ​គឺនែក...។

៣. ជុំ​​ជើង​គ្នា​ជជែក​គ្នា គឺ​ជា​ទម្លាប់​របស់​មនុស្ស​ស្រី​ស្ទើរ​តែ​គ្រប់​រូប​ទៅ​ហើយ។ ជុំ​គ្នា​និយាយ​ដើម​គេ​រាប់​ម៉ោង​ក៏​គ្មាន​អ្វី​ចម្លែក គ្មាន​អ្នក​ណា​ថា​អី​ដែរ តែ​បើ​ប្រុស​ជុំ​គ្នា​និយាយ​ស៊ីស៊ុស​ប្រាកដ​ជា​ត្រូវ​គេ​ថា​ប្រុស​មាត់​ច្រើន​មិន​ខាន។

៤. មនុស្ស​ស្រី​ស្និទ្ធិ​ស្នាល ឱប​រឹត​មិត្តភ័ក្ដិ​ស្រីម្នាក់​ទៀត​ប៉ុណ្ណា​ក៏​ជា​រឿង​ធម្មតា តែ​សាក​បើ​សកម្មភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិត្តភ័ក្ដិ​ប្រុស​មួយ​គូ​វិញ ប្រាកដ​ជា​ត្រូវ​គេ​មើល​ដោយ​កែវ​ភ្នែក​សង្ស័យ​មិន​ខាន។

៥. ទោះ​បី​ជា​នៅ​សម័យ​ណា​ក៏​ដោយ ក៏​តែង​តែ​មាន​អ្នក​កើត​មក​ខ្ពស់ និង​ទាប​ដែរ គ្រាន់​តែ​ខុស​ត្រង់​ថា បើមនុស្ស​ស្រី​កើត​មក​ទាប គឺ​តែង​ពឹង​ពាក់​ជំនួយ​ពី​ស្បែក​ជើង​កែង​ចោទ​ជា​និច្ច។ ទោះ​បី​ជា​មនុស្ស​ប្រុស​មាន​ស្បែក​ជើង​ខ្ពស់​ដែរ ក៏​មិន​អាច​ខ្ពស់​ដល់​ស្បែក​ជើង​កែង​ចោទ​នោះ​ទេ៕

ចុចអាន៖ ​ អនុវត្តទម្លាប់រស់នៅប្រចាំថ្ងៃទាំង ៧ នេះនឹងជួយអ្នកកាន់តែក្មេងជាងវ័យ

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម