​​​​​៥​​​​សំណួរ​​​​​មិន​​​គួរ​​​ហា​មាត់​​សួរ​ បើ​​មិន​​ចង់​​ឲ្យ​​គេ​វាយ​​តម្លៃ​​​​ថា​​​​ជា​មនុស្ស​​​​​​​​​​​​​​​​​​​​ឈ្លើយ

  • 2019-09-17 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់​​​ទំនង​​​ជាមួយ​​​មជ្ឈដ្ឋាន​ជុំវិញ​​​​ខ្លួន​​​​​​ពិត​​ជា​​សំខាន់​​ខ្លាំង​ណាស់​​​ក្នុង​​ជីវភាព​​ប្រចាំ​​​ថ្ងៃ​​​​​​​​។ មុន​​​​ពេល​​​​ហា​​​​មាត់​​​និយាយ​​ស្តី សួរ​នាំ​​ពី​អ្វី​​មួយ​​ ត្រូវ​​​គិត​ពិចារណា​​​​ឲ្យ​​បាន​​​ច្បាស់​​លាស់​​​​​សិន ជៀស​​វាង​​​​​ធ្វើ​​​ឲ្យ​​​​​ការ​រាប់​អាន​​​គ្នា​​មាន​ភាព​​​​​​​​​​​​​​​រង្គោះរង្គើ​​​​​ដោយ​​សារ​​​តែ​​ពាក្យ​​សម្តី​​​មិន​​សម​​​គួរ​​​​​​​។ ​​​​​​​​ទោះ​​បី​​​ជា​​​អ្នក​មាន​សម្រស់​​​​​ស្រស់​​ស្អាត​​​​​យ៉ាង​ណា​​​​​​ ​​បើ​ហ៊ាន​​​​សួរ​​​សំណួរ​អស់​​​ទាំង​​​នេះ​​ចេញ​​មក ភាព​​ទាក់ទាញ​​​​​​​​​​មន្ត​​​​ស្នេហ៍​​ទាំង​​ប៉ុន្មាន​​​​នឹង​​​​​​បាត់​​បង់​មួយ​​​​រំពេច ហើយ​​អ្នក​​​ដទៃ​នឹង​​​វាយ​​​​​តម្លៃ​​ថា​អ្នក​​ជា​មនុស្ស​​​​ឈ្លើយ។

១. ​​​​សួរ​​​​​​​​​​​​​ថា​ត្រូវ​​​​ជា​អ្វី​​​​​​​​​​នឹង​គ្នា ទាំង​​ខ្លួន​​​មិន​ទាន់​​ស្គាល់​​​​​​​គេ​​ច្បាស់

​​​​​​​​​​​​​​​​​​​​​​ពេល​​​​​ឃើញ​​មនុស្ស​​​ពីរ​​នាក់​​​​​​​​​​​​​​​​​មើល​​​​ទៅ​​​ដូច​​ជា​​​មាន​​អាយុ​​​​​​ខុស​​​​​ឆ្ងាយ​​ពី​​គ្នា​​ខ្លាំង ​​​ហើយ​​អ្នក​​​ពុំ​ទាន់​​​ស្គាល់​​គេ​​​ច្បាស់​ទេ កុំ​​​​​ចូល​​​ចិត្ត​​​​​​ទស្សន៍ទាយ​​​​សួរ​គេ​​​ថា តើ​គាត់​​ត្រូវ​ជា​​​ម្តាយឬ​​​​​​​​បង​ស្រី​​? ​​ក្មេង​​ស្រី​​​នេះ ជា​​កូន​អ្នក​​មែន​​ទេ?... ពេល​​​ខ្លះ​​​​មិត្ត​ភ័ក្តិ​​ ឬ​​​បង​​ប្អូន​​​បង្កើត មាន​​អាយុ​​​​ខុស​គ្នា​​​ដាច់ ស្មាន​មិន​​​ត្រូវ​​ទេ ​​​​ម្ល៉ោះ​ហើយ​បើ​អ្នក​​​​ចេះ​​​តែ​​​​​សួរ​​​​ផ្តេស​​ផ្តាស​​​ អ្នក​​​​ដទៃ​​​អាច​នឹង​​អាក់​​អន់​​ស្រពន់​​​ចិត្ត​​​មិន​​​​ខាន​ឡើយ។ យល់​​​ល្អ គ្រាន់​តែ​​គិត​ទុក​​​​​​ចិត្ត​​សង្កេត​​មើល​កាយ​​​វិការ​​​​​និង​​​​ការ​​​​​និយាយ​​​ស្តី​ក៏​​​អ្នក​​​អាច​​​ដឹង​​បាន​ដែរ។​​​​

២. ស្រលាញ់​​គ្នា​​យូរ​​​ប៉ុណ្ណា​​​ហើយ​​​ មាន​រៀប​​ការ​​អត់​​?

​​​​​​​​​​​​​​​​​បើ​​គេ​​មិន​​​ចូល​ចិត្ត​​​និយាយ​​​​​​​​​ពី​​ទំនាក់​​​ទំនាក់​​​​​ស្នេហា​ផ្ទាល់​​​ខ្លួន​​​​ បើក​​​ជំហរ​​ឲ្យ​​អ្នក​​​ដឹង​​ទេ​​​ គួរ​​កុំ​សួរ​​​​លក្ខណៈ​​ដេញ​​​​ដោល​អី​​ល្អ​ជាង។ ​​មនុស្ស​​មួយ​​​ចំនួន​​​​ចូល​​​ចិត្ត​​​​សួរ​​​គេ​ថា​​ ស្រលាញ់​គ្នា​​​យូរ​​​​ប៉ុនណា​ហើយ? មាន​រៀប​​ការ​អត់​​? លែង​គ្នា​​យូរ​​​ឬ​នៅ? ពេល​ណា​​គិត​​​រក​​​ថ្មី​​មួយ​ទៀត? ​​​​​ទាំង​​នេះ​​​​​សុទ្ធ​តែ​ជា​​​​សំណួរ ​​​​​ដែល​​មិន​គប្បី និង​អាច​ធ្វើ​​​ឲ្យ​​​ពូក​គេ​​​ មាន​​​អារម្មណ៍​​មិន​​ស្រួល​​​​​ក្នុង​​ចិត្ត។

៣. រៀប​ការ​យូរ​​​​​ហើយ ពេល​​ណា​​​​ទើប​​យក​​​កូន?

​​​​​​​​​​​​​​​​​​​រៀប​ការ​យូរ​​​​​ហើយ ពេល​​ណា​​​​ទើប​​យក​​​កូន? ​​ហេតុ​អី​​ក្រ​​​យក​​កូន​​ម្ល៉េះ? បើ​​​ជៀស​​​បាន​​គួរ​​​តែ​ជៀស​​​​​​មិន​​​បាច់​​សួរ​ក៏​​បាន​​ដែរ ព្រោះ​វា​​​​ជា​​​រឿង​​ឯក​ជន​​​​​​​​​​​ ថែម​​ទាំង​​​​​​ធ្វើ​ឲ្យ​​​មនុស្ស​​ស្រី​​ដែល​​​មិន​​អាច​​មាន​​កូន​​បាន មិន​​សប្បាយ​​​ចិត្ត​​​​​កាន់​តែ​​​ស្មុគស្មាញ​។ ​មួយ​​​វិញ​ទៀត​​ ​​​​​​សម័យ​​នេះ​​​ហើយ​​​​ ក្រ​​​យក​កូន​​គ្មាន​​​​អ្វី​​​ចម្លែក​​​នោះ​​ទេ ដោយ​សារ​​មនុស្ស​​ភាគ​​ច្រើន​​​​​​​​​​​​​រវល់​​ជាមួយ​​​​មុខ​​របរ​​ការងារ និង​ចង់​​ពង្រឹង​​​​​សមត្ថភាព​​​​ឲ្យ​​​រឹង​​មាំ​​​សិន មុន​​​ចង់​​ក្លាយ​​ជា​​ឪពុក​ម្តាយ​​គេ។

៤. ​​​​​ម៉េច​បាន​ចូល​​ចិត្ត​​ធ្វើ​​​​​អី​​​ប្លែកៗ​​​​​​ម្ល៉េះ?

​​​​​​​​​​​​​​ការ​​​សន្ទនា​​​​​​​​គ្នា​​ពី​​ចំណង់​​​​ចំណូល​ចិត្ត គឺ​ជា​​ប្រធាន​​បទ​​​​​​ដែល​​អាច​ធ្វើ​ឲ្យ​​មនុស្ស​ពីរ​​នាក់​កាន់​តែ​​​​ស្និទ្ធស្នាល​ជាង​មុន​​​។ ​​​​​ឧទាហរណ៍​ថា ​​​ពេល​​ទំនេរ ​គេ​​​​ចូល​ចិត្ត​​​ចិញ្ចឹម​​ឆ្កែ​​​ច្រើន ធ្វើ​​​កម្មវិធី​​សប្បុរស​ធម៌ ធ្វើ​​​​​វីដេអូ​​​បង្ហោះ​​ក្នុង​​​​បណ្តាញ​​សង្គម​​​​​​​​ជា​​​​​ដើម​ ​​​បើ​​អ្នក​​​​មិន​​​ចូលរួម​​​​​សរសើរ​ក៏​ហី​​​​ចុះ​ ​​​​តែ​​​​​​ហាម​​សួរ​​ថា​​ ហេតុ​អ្វី​​​បាន​​​​ចូល​​ចិត្ត​​ធ្វើ​​​​​អី​​​ប្លែកៗ​​​​​​ម្ល៉េះ? ​​​​ព្រោះ​​​សួរ​​​បែប​​​នេះ​​​ ​​​​​ហាក់​​​​បី​​​ដូច​ជា​​អ្នក​​កំពុង​​​​តែ​​​​រិះ​គន់ គិត​ថា​​​​​​​​ចំណង់​​​ចំណូល​​ចិត្ត​​អ្នក​​​​ដទៃ​​​​​គឺ​​ជា​​រឿង​​​​​ឥត​ប្រយោជន៍។

៥. ​បាន​​ប្រាក់​​ខែ​​ប៉ុន្មាន​​​ហើយ?

សំណួរ​​​ទាំង​​ឡាយ​​​​ ដែល​​​ពាក់ព័ន្ធ​​​ទៅ​​នឹង​​​​​រឿង​​លុយ​​កាក់​​​​​ ស្តាប់​​​​ឮ​​​ហើយ​​​​​​ដូច​ជា​​​​មាន​​អារម្មណ៍​​មិន​ល្អ​​​​ទាល់​​​តែ​​​សោះ​។ អ្នក​​​​​ខ្លះ​​​​ឲ្យ​តែ​​ពេល​​ជួប​​គ្នា គ្មាន​​​ចង់​​​​ដឹង​​អ្វី ក្រៅ​​ពី​​​​សួរ​​រឿង​​​ប្រាក់​​​ខែ ​​​​សួរ​​​ចង់​ពី​​​របស់​​របរ​​​ប្រើ​​ប្រាស់​​​តម្លៃ​​​ប៉ុន្មាន​។ បើ​​​​ជា​​មិត្ត​​​ភ័ក្តិ​​​ជិតស្និទ្ធ​​​​​​គ្មាន​​​​​​បញ្ហា​ទេ​ គ្រាន់​​​​តែ​​​សួរ​​​​ប៉ុណ្ណឹង តែ​​​​​​​​​​​បើ​​ស្គាល់​​​​គ្នា​​​ល្មម​​ៗ ហ៊ាន​​សួរ​​បែប​​នេះ គេ​​​ច្បាស់​​ជា​​វាយ​​​តម្លៃ​​​ថា​អ្នក​ជា​​មនុស្ស​​​ចង់​​​​ដឹង​​​រឿង​គេ​​ហួស​​​ព្រំ​ដែន។​​​​​​​​​​​​​​​

ចុចអានបន្ត៖ មនុស្ស​​​​ស្រី​ថ្លៃថ្នូរ​​​មាន​គុណធម៌​​​​ក្នុង​​ខ្លួន​ ​តែង​​​ប្រកាន់​​ខ្ជាប់​​អាកប្បកិរិយា​​​​​​​៩យ៉ាង​​នេះ ​​​​​​​​​​​​​​​​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម