ជ្រើសរើសរូបនារីអាថ៌កំបាំងមួយ ដើម្បីដឹងច្បាស់ពីចិត្តរបស់អ្នក

  • 2019-09-11 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​អះអាង​របស់​ចិត្ត​វិទូ បណ្តុំ​រូប​ភាព​នារី​អាថ៌កំបាំង​ខាង​ក្រោម​នេះ សុទ្ធ​តែ​បាន​បង្កប់​នូវ​អត្ថន័យ​ផ្សេងៗ​គ្នា។ ហេតុ​នេះ​ហើយ រូប​ណា​មួយ​ក្នុង​ចំណោម​រូប​ទាំង​៤ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ចាប់​ចិត្ត​ជ្រើស​រើស​មុន​គេ វា​នឹង​បញ្ជាក់​យ៉ាង​ច្បាស់​ពី​អត្តចរិត​របស់​អ្នក។

រូប​ទី​១

ជម្រើស​មួយ​នេះ បង្ហាញ​ច្បាស់​ថា​អ្នក​​ជា​មនុស្ស​មាន​សណ្តាណ​ចិត្ត​ល្អ តែង​ចេះ​ជួយ​អ្នក​ដទៃ​ពេល​គេ​ជួប​ទុក្ខ​លំបាក គ្រាន់តែ​អ្នក​មិន​សូវ​ចេះ​មាត់ក​តាំង​ពី​ដើម និង​ជា​មនុស្ស​អភិរក្សនិយម។ អ្នក​ស្មោះ​ត្រង់ មិន​សូវ​កើត​ទុក្ខ​ឬ​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ។ ដោយ​សារ​តែ​បែន​ហ្នឹង​ហើយ ធ្វើ​ឲ្យ​ពេល​ខ្លះ​អ្នក​បាន​​​ជឿជាក់​លើ​មនុស្ស​ខុស ជា​ពិសេស​នៅ​កន្លែង​ធ្វើការ​ឬ​នៅ​ពេល​ជ្រើស​រើស​ដៃ​គូ​រក​ស៊ី​។

ជា​មនុស្ស​​ចិត្ត​ទូលាយ​ពិត​មែន ប៉ុន្តែ​គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​អ្នក​លង់​ស្រលាញ់​បាន​ដោយ​ងាយ​ឡើយ ទោះ​បី​ជា​គេ​ពូកែ​លួង​លោម​ និយាយ​ផ្អែម រ៉ូមែនទិក ខំ​ធ្វើ​ល្អ​ដាក់​​យ៉ាង​ណា​ក៏​ដោយ អ្នក​នៅ​តែ​​មិន​ងាយ​​ទន់​ចិត្ត។ នរណា​តាម​ស្រលាញ់ ត្រូវ​តែ​​​មាន​ភាព​អត់​ធ្មត់ ច្បាស់​លាស់​មួយ​ដឹង​មួយ​ មិន​បង់​សំណាញ់​ដូច​ត្រី។ ដរាប​ណា​អាច​យក​ឈ្នះ​ចិត្ត​អ្នក​បាន អ្នក​ពិត​ជា​គ្មាន​ថ្ងៃ​ប្រែប្រួល​ទេ។

រូបទី២

អ្នក​គឺ​ជា​មនុស្ស​មាន​ទេពកោសល្យ​ខ្លាំង​ណាស់​នៅ​កន្លែង​ធ្វើ​ការ។ រាល់​កិច្ចការ​ទាំង​ឡាយ អាច​បញ្ចប់​ទៅ​យ៉ាង​រលូន​ ដោយ​ពុំ​ចាំបាច់​ពឹង​ពាក់​អ្នក​ដទៃ។ អ្នក​អាច​ធ្វើ​ការ​ឯករាជ្យ​​តែ​ម្នាក់​ឯង​ឬ​ជា​ក្រុម​កាន់​តែ​ល្អ​។ អ្នក​វៃ​ឆ្លាត​ជាមួយ​ការងារ ចូល​ចិត្ត​និយាយ​ចំ​ៗ មាន​ម្ចាស់ការ និង​មាន​ហេតុ​ផល។ នៅ​ក្នុង​ក្រសែ​ភ្នែក​អ្នក​ដទៃ អ្នក​ជា​មនុស្ស​ចិត្ត​ល្អ​ផង​និង​តឹងតែង​ផង។

បើ​លង់​ស្នេហ៍​នរណា​ម្នាក់​ហើយ គឺ​ជ្រាលជ្រៅ​បំផុត ប៉ុន្តែ​ក៏​ដាច់​ចិត្ត​លឿន​បំផុត​ដែរ បើ​ដៃគូ​អស់​ចិត្ត​ស្រលាញ់​។ បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ស្នេហា​មិន​សូវ​បាន​រលូន​ដូច​គេ​ ប៉ុន្តែ​អ្នក​មិន​បណ្តោយ​ឲ្យ​ស្នេហា​ប៉ះពាល់​ផ្លូវ​ចិត្ត​ខ្លាំង​បាន​ទេ​ ព្រោះ​អ្នក​ប្រកាន់​ខ្ជាប់​នូវ​គំនិត​សុទិដ្ឋិនិយម និង​អាច​ជួយ​សង្រ្គោះ​ខ្លួន​ឯង​បាន​ទាន់​ពេល​វេលា។

រូប​ទី​៣

អ្នក​ជា​មនុស្ស​រឹងមាំ​និង​ក្លាហាន​ខ្លាំង​ណាស់​។ ទោះ​បី​ជា​ក្រុម​គ្រួសារ​បាន​ផ្តល់​ក្តី​ស្រលាញ់​ពេញលេញ​ក៏​ដោយ ប៉ុន្តែ​អ្នក​មាន​ភាព​ឯករាជ្យ មិន​ចូល​ចិត្ត​រស់​នៅ​ពឹង​ពាក់​លើ​អ្នក​ដទៃ។ អ្នក​​ប្រើ​ជីវិត​បែប​រម្យទម​ប៉ុន្តែ​មិន​ងាយ​ឲ្យ​គេ​ជាន់​ឈ្លី​ងាយៗ​។ អ្នក​មាន​ចំណេះ​ដឹង​ក្នុង​ខ្លួន និង​តែង​តែ​ឲ្យ​តម្លៃ​មនុស្ស​មិន​លំអៀង។ នេះ​ហើយ​ជា​មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន ចូលចិត្ត​គោរព​ស្រលាញ់​​​អ្នក​ណាស់​។

យ៉ាង​ណា​មិញ​ ចំពោះ​រឿង​ស្នេហា​វិញ អ្នក​រាង​បុរាណ​បន្តិច​ហើយ ប៉ុន្តែ​មិន​ចេះ​លេង​សើច​រញ៉េរញ៉ៃ។ អ្នក​តែង​ប្រគល់​ស្នេហា​ទៅ​នរណា​ម្នាក់​អស់​ពី​ខ្លួន ជា​ហេតុ​ធ្វើ​ឲ្យ​ពេល​បែក​បាក់​គ្នា អ្នក​មិន​អាច​បំភ្លេច​គេ​បាន​ ហើយ​ពេល​ខ្លះ​ថែម​ទាំង​ចង់​ចាប់​ផ្តើម​សាជាថ្មី។

រូប​ទូ​៤

​អ្នក​ជា​​មនុស្ស​ពូកែ​ប្រុង​ប្រយ័ត្ន​ និង​មិន​សូវ​ចេះ​អៀន​ខ្មាស មិន​ថា​នៅ​ទី​ណា​ក៏​ដោយ​។ អ្នក​មាន​សមត្ថភាព​អាច​មើល​ឃើញ​ការ​ពិត​​លើ​លោក ដោយ​ប្រើ​សតិ​បញ្ញា​និង​កែវ​ភ្នែក​ដ៏​មុត​ស្រួច។ អ្នក​អាច​វាយ​តម្លៃ​អ្នក​ដទៃ​​ច្បាស់​ដូច​ថ្ងៃ ព្រោះ​អ្នក​មាន​វិចារណញ្ញាណ​ពិសេស​ អាច​ស្ទាប​ស្ទង់​ពី​ចិត្ត​គ្រប់​គ្នា​នៅ​ជុំ​វិញ​ខ្លួន។ ហេតុ​នេះ​ហើយ​ មិន​ងាយ​មាន​នរណា​អាច​បោកប្រាស់​អ្នក​បាន​ឡើយ​។

ការងារ​សំខាន់​សម្រាប់​អ្នក ប៉ុន្តែ​គ្រួសារ​គឺ​ជា​អ្វី​ដែល​អ្នក​ឲ្យ​តម្លៃ​ជា​​ចម្បង​​​។ អ្នក​ហ៊ាន​ធ្វើ​គ្រប់​បែប​យ៉ាង​ ដើម្បី​ការពារ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង​ក្រុម​គ្រួសារ ឲ្យ​មាន​សុភមង្គល។ នរណា​បាន​អ្នក​ជា​ដៃ​គូ​ជីវិត ចាត់​ទុក​ថា​សំណាង​បំផុត ព្រោះ​អ្នក​ចេះ​ផ្តល់​ក្តី​ស្រលាញ់ ការ​យក​ចិត្ត​ទុក​ដាក់ និង​អាច​ធ្វើ​ជា​ម្តាយ​ឪពុក​ដ៏​គំរូ​នា​ពេល​អនាគត៕ ​

ចុះប្រិយមិត្តទាំងអស់គ្នា ជ្រើសរើសរូបភាពមួយណាដែរ?

ចុចអាន៖ ​ ផ្ទាំង​គំនូរ​ស្អាតៗ គូរ​ដោយ​កុមារ​ក្នុង​សហគមន៍​នេសាទ​ខេត្ត​កំពត​ អំពី​គុណ​ប្រយោជន៍​កោងកាង​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម