ចំណេញទៀតហើយ! ប្រូម៉ូសិនក្តៅៗតម្រៀបគ្នាក្នុងពិព័រណ៍នារីសម័យថ្មីនៅអូឡាំព្យាចុងខែនេះ
- 2019-09-11 09:25:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេញទៀតហើយ! ប្រូម៉ូសិនក្តៅៗតម្រៀបគ្នាក្នុងពិព័រណ៍នារីសម័យថ្មីនៅអូឡាំព្យាចុងខែនេះ
"ពិព័រណ៍នារីសម័យថ្មី" ឬ "Ladies' Fair” បានមកដល់ទៀតហើយ នាថ្ងៃទី ២០-២១-២២ ខែកញ្ញា ២០១៩នេះ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ១០យប់នៅផ្សារទំនើប The olympia Mall ជាន់ផ្ទាល់ដីមានកម្មវិធី ដែលនឹងមានដាក់តាំងផលិតផល គ្រឿងសម្អាង សំលៀកបំពាក់ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ។
កាន់តែពិសេសនោះ នឹងមានការចែកភេសជ្ជៈ KOI ១០០កែវ Free Free និងក្រេម Coreana ១០០ដើម ចំពោះ អតិថិជន ដែលចូលរួម និងជាវចាប់ពីម៉ោង ២រហូតដល់ម៉ោង ៥រសៀល។ ពិព័រណ៍នេះបានរួមសហការជាមួយក្រុមហ៊ុនជាច្រើនដាក់តាំងនូវផលិតផលថ្មីៗទាន់សម័យ និងមានការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់។
ផលិតផលដែលផ្តល់ជូនប្រូម៉ូសិនពិសេស មានដូចជា៖
បន្ទាប់ពីបានចូលរួម ពិព័រណ៍នារីសម័យថ្មីនេះ អតិថិជននឹងមានឱកាសដឹងពីតម្លៃ និងប្រៀបធៀបគុណភាពរបស់ផលិតផលនិមួយៗដែលមានដាក់តាំងព្រមជាមួយចំណេះដឹងពីររបៀបផាត់មុខដែលមានការពន្យល់ណែនាំពីអ្នកជំនាញ។
ត្បិតអីឱកាសនេះ មានមិនច្រើនទេសម្រាប់ផលិតផលខាងក្រៅដែលអាចយកមកដាក់លក់នៅ ផ្សារទំនើបThe olympia Mall ។ ហេតុនេះអ្នកជំនួញដែលមានផលិតផលចង់ដាក់លក់ ឬតាំងអោយសាធារណជនស្គាល់ គួរតែប្រញាប់រួសរាន់ទាក់ទងទិញស្តង់ ដើម្បីរកបានដៃគូចែកចាយធំតូច ជាច្រើនទៀត។
Ladies' Fairធ្វើឡើងដោយក្រុមហ៊ុន 360 Event ដែលធ្លាប់មានប្រវត្តិជោគជ័យក្នុងការរៀបចំពិព័រណ៍នានាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ជាក់ស្ដែងក្រុមហ៊ុននឹងបន្តរៀបចំពិព័រណ៍សំខាន់ៗជាច្រើនទៀតដូចជា "ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ ២០១៩" នៅ Aeon Mall Sensok City និង “Beauty Fairs"លើកទី ៥ ដែលរៀបចំនៅថ្ងៃទី ២៥-២៦ -២៧ តុលា ២០១៩ នៅ The Heritage Walk ខេត្តសៀមរាប។ បើមានចំណាប់អារម្មណ៍ចង់កក់ស្តង់ សូមទាក់ទង៖ Email៖ 360ads.events@gmail.com លេខទូរសព្ទ៖ 011 469 959 / 010 514 143 Facebook៖ Ladies' Fair Cambodia