ពាក្យ ៥​ម៉ាត់​ជនជាតិ​ចិន​ច្រើន​បង្រៀន​កូន​មិន​ឲ្យ​និយាយ ព្រោះ​កាន់​តែ​និយាយ​កាន់​តែ​ក្រ

  • 2019-09-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

១. ពិបាក​ណាស់

ពេល​យើង​និយាយ​ថា​អ្វី​មួយ​ពិបាក គឺ​ប្រៀប​ដូច​ជា​ការ​បង្អាក់​សមត្ថភាព​ខ្លួន​បាត់​ហើយ។

២. ខ្ញុំ​ធ្វើ​មិន​បាន​ទេ

ពាក្យ​នេះ​ប្រៀប​ដូច​ជា​ការ​ដក​ខ្លួន​មិន​ឲ្យ​ធ្វើ​ ឬ​បំបិទ​ខ្លួន​ឯង​ពី​ការ​រៀន​សូត្រ​អ្វី​ដែល​ថ្មី។

៣. ខ្ញុំ​អស់​ទឹក​ចិត្ត​ហើយ

ពាក្យ​នេះ​ធ្វើ​ឲ្យ​ថាមពល​ទាំង​រាងកាយ និង​ផ្លូវ​ចិត្ត​ត្រូវ​ធ្លាក់​ចុះ​ដល់​សូន្យ​តែ​ម្ដង។

៤. ខ្ជិល​ណាស់

ពាក្យ​នេះ​មិន​គួរ​និយាយ​សូម្បី​តែ​និយាយ​លេង​ក៏​ដោយ ព្រោះ​វា​នឹង​បង្ហាញ​ពី​ភាព​គ្មាន​ទំនួល​ខុស​ត្រូវ។

៥. ហត់​ណាស់

រាងកាយ​យើង​នឹង​​ប្រែ​ជា​ខ្សោយ​ឯកឯង បើ​យើង​និយាយ​ពាក្យ​នេះ​កាន់តែ​ច្រើន។

រូបតំណាង

ដោយ​ឡែក​ពាក្យ​សម្ដី​ខាង​ក្រោម​នេះ បើ​និយាយ​កាន់​តែ​ច្រើន ​នឹង​​ធ្វើ​​ឲ្យ​ជីវិត​កាន់​តែ​ចម្រើន៖

១.​ អរគុណ

ពាក្យ​ខ្លី​ៗ​ប៉ុន្តែ​អាច​ផ្ដល់​ថាមពល​មហាសាល​ដល់​អ្នក​ដែល​បាន​ឮ​ ព្រោះ​វា​បង្ហាញ​ពី​ការ​ពេញ​ចិត្ត និង​ផ្ដល់​តម្លៃ​ឲ្យ​​អ្នក​នៅ​ជុំវិញ​ខ្លួន និង​អ្វី​ល្អ​ៗ​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក ហើយ​នឹង​អាច​ស្រូប​ទាញ​រឿង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត​អ្នក​មិន​ចេះ​ចប់។

២. សុំទោស

គឺ​ជា​ពាក្យ​ដែល​អ្នក​គួរ​និយាយ​ឲ្យ​បាន​ច្រើន​ដូច​គ្នា ហើយ​ក៏​មិន​ចាំបាច់​ចាំ​ទាល់​តែ​អ្នក​ជា​អ្នក​ត្រូវ ឬ​ខុស​នោះ​ទេ។ ការ​និយាយ​ពាក្យ “សុំទោស” មុន (ដោយ​ស្មោះ​​ពី​ចិត្ត) មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ខ្មាស​នោះ​ទេ ព្រោះ​បើ​ម្នាក់​ៗ​ចេះ​តែ​ប្រកាន់​ជំហរ​មិន​និយាយ​សុំ​ទោស​ទេ ​បញ្ហា​នឹង​រាលដាល​កាន់​តែ​ច្រើន កាន់​តែ​ធំ រហូត​ត្រូវ​បែកបាក់​​ទំនាក់ទំនង​ ក៏ដូច​ជា​អារម្មណ៍​ល្អ​នានា​បាន។  

៣. ខ្ញុំ​ធ្វើ​បាន

ពាក្យ​គួរ​និយាយ​ជាមួយ​ខ្លួន​ឯង​ឲ្យ​ច្រើន ដោយ​វា​នឹង​ជា​កូនសោរ​មួយជួយ​ឲ្យ​អ្នក​អាច​ទៅ​ដល់​គោលដៅ​ដែល​អ្នក​ដៅ​ទុក​បាន។ ជំនួស​ឲ្យ​ពាក្យ “ខ្ញុំ​ធ្វើ​មិន​បាន” ពាក្យ​ថា “ខ្ញុំ​ធ្វើ​បាន” នឹង​ធ្វើ​ឲ្យ​អ្នក​អាច​ចាប់​ផ្ដើម​អ្វី​មួយ​បាន​ដោយ​ក្ដី​សង្ឃឹម តស៊ូ និង​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​បាន​ទោះ​បី​ការងារ​នោះ​ពិបាក​ក៏​ដោយ។  

៤. ខ្ញុំ​សំណាង​ល្អ

រៀន​និយាយ​ពាក្យ​នេះ​ឲ្យ​បាន​រត់​មាត់ ព្រោះ​អ្នក​កាន់​តែ​និយាយ​ អ្នក​នឹង​មាន​សំណាង​កាន់​តែ​ច្រើនតាម​នោះ​ដែរ ព្រោះ​ការ​និយាយ​ថា “ខ្ញុំ​សំណាង​ល្អ​ដែល...” ដូច​ជា ខ្ញុំ​សំណាង​ល្អ​ដែល​មាន​គូ​ស្នេហ៍​ល្អ ខ្ញុំ​សំណាង​ល្អ​ដែល​បាន​ធ្វើ​ការងារ​ល្អ ខ្ញុំ​សំណាង​ល្អ​ដែល​មាន​សង្សារ​ស្មោះត្រង់។ល។ នឹង​ធ្វើឲ្យ​ផ្លូវ​ចិត្ត​របស់​អ្នក​មើល​ឃើញ​អ្វី​ល្អ​ៗ​កាន់​តែ​ច្រើន និង​មាន​គំនិត​វិជ្ជមានចំពោះ​ជីវិត។  

៥. ខ្ញុំ​មិន​អី​ទេ

មនុស្ស​យើង​គ្រប់​គ្នា​សុទ្ធ​តែធ្លាប់​ប្រព្រឹត្ត​កំហុស​ឆ្គង​ទាំង​អស់ មិន​មែន​មាន​តែ​អ្នក​ម្នាក់​នោះ​ទេ។ ប៉ុន្តែ​បើ​កំហុស​កើត​ឡើង​ហើយ អ្នក​ក៏​គួរ​ហ៊ាន​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង​​កែប្រែ ហើយ​និយាយ​ពាក្យ​ថា “ខ្ញុំ​មិន​អី​ទេ”។ បើរវល់​តែ​បន្ទោស​ខ្លួន​ឯង និង​វិលវល់​ជាមួយ​កំហុស​ទាំង​នោះ​ម្ដង​ហើយ​ម្ដង​ទៀត វា​នឹង​គ្មាន​អ្វី​ប្រសើរ​ឡើង​ឡើយ ដូច្នេះ​ត្រូវ​រៀន​រម្ងាប់​ចិត្ត និង​យក​ពេល​មក​ដោះស្រាយ​បញ្ហា​វិញ​ប្រសើរ​ជាង ៕

ចុចអាន៖

ប្រភព៖ pentahugs ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន