​​​​​​ម៉ូដ​​​សក់​​អាច​​បង្ហាញ​​​ពី​​​ចរិត​​​​​​​​ខុសៗ​​គ្នា​​​​​របស់​​មនុស្ស​​ស្រី

  • 2019-09-10 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ស្ទីល​​​សក់​​​​​​ច្រើន​​​​ម៉ូដ​​​​​​​​​​​​​ច្រើន​​បែប​​ដែល​​​​​​​​មនុស្ស​ស្រី​​មាន​​​​​​​​​​​​​​​​ការ​​និយម​​​ចូល​​ចិត្ត​​​ខុស​ៗ​គ្នា​​​​​។ តើ​​​អ្នក​​​ដឹង​​ទេ​ថា​​​ ស្ទីល​​​​​​​​ផ្សេងៗ​​​គ្នា​ទាំង​​នោះ​​អាច​​​​​បង្ហាញ​​​​ពី​​​​ចរិត​​​​ខុស​​​​​​​​ៗ​​គ្នា​​​​​​របស់​​មនុស្ស​​​ស្រី​​​បាន​​​​​?​​​ ​​​​ក្នុង​​​ចំណោម​​​​​​​ម៉ូដ​​​​សក់​​ខាង​​ក្រោម​នេះ​ តើ​​មួយ​ណា​​​​​​​​ជា​​ស្ទីល​​ដែល​អ្នក​​​​​​​​​ចូល​ចិត្ត​​​ខ្លាំង​​បំផុត?

១. ​​សក់​ខ្លី​​​​ជាមួយ​​​នឹង​​​​ស្ទីល​​​​​​​​​កាលីប

​មនុស្ស​​ស្រី​​ដែល​មាន​​ស្ទីល​​សក់​​​​​​​បែប​​​​​នេះ ​តែង​មាន​​​​ទំនុក​ចិត្ត​​​​​​ខ្ពស់​​លើ​​​ខ្លួន​ឯង​​​។ នាង​ពោរពេញ​​​ដោយ​ភាព​​ជឿ​ជាក់​ និង​តែង​​​ចង់​​​នាំ​​មុខ​គេ​​​​។ ម្យ៉ាងទៀត​​នាង​​​ជា​​មនុស្ស​ទាន់​​​​សម័យ​​​​​​​​​​ ​​​ជាមួយ​​​នឹង​​ស្ទីល​​ម៉ឺង​ម៉ាត់​។

២. បួង​​ឡើង​​លើ

​​​​​​​​​​​​​​​​នាង​ជា​មនុស្ស​​​ស្រី​​​ដែល​​​​ខិត​​ខំ​​​តស៊ូ​ព្យាយាម​​​ដើម្បី​​​​​​ជោគ​​ជ័យ​​នៃ​​​គោល​ដៅ​ជី​វិត ព្រម​ទាំង​​មាន​​​មោទកភាព​​​​ចំពោះ​​ខ្លួន​ឯង។ នាង​រឹង​មាំ ប៉ុន្តែ​​​​​​​​ចិត្ត​ទន់​​ម្តង​ម្កាល និង​​​​​មាន​សណ្តាណ​​​ចិត្ត​​ល្អ​​​​។​ យ៉ាង​ណា​​មិញ​​​ពេល​​ខ្លះ នាង​ក៏​​ឆាប់​​​​​មាន​​​​ប្រតិកម្ម​​​​បន្តិច​​​ដែរ​។

៣. សក់​​​ក្រង

ជា​មនុស្ស​​​​​​មាន​គំនិត​​​ច្នៃ​​​​​ប្រឌិត​​​ខ្ពស់​និង​​គួរ​ឲ្យ​​ចាប់​​​អារម្មណ៍ ចូល​ចិត្ត​​​ស្វែង​​​រក​​អ្វី​​ដែល​ថ្មី​​​​​ និង​​​ចេះ​ជួយ​គេ​ ដោយ​​​​មិន​ចាំ​​បាច់​​ហា​មាត់​​​សុំ​​។ ​​​នាង​​​​​មាន​ចិត្ត​ទូលាយ​និង​​មាន​​ទំនាក់​ល្អ​ជា​មួយ​​​​មនុស្ស​​គ្រប់​គ្នា​។

៤. ចង​​​ទៅ​​ក្រោយ

​​​បង្ហាញ​​​​ថា​​​​​ជា​​​មនុស្ស​​​ចូល​​ចិត្ត​​​ស្ទីល​បែប​​​ Classic ​​​​និង​​​​​​​ចេះ​​គ្រប់​គ្រង​​​ជីវិត​បាន​ល្អ​។ ​​នាង​មាន​​របៀប​​​​រៀប​​​​​រយ មិន​​សូវ​​​​​ចេះ​​សាំ​ញ៉ាំ​​​ច្រើន និង​​អាច​​ជម្នះ​​​​រាល់​​គ្រប់​​ឧបសគ្គ​។ នាង​​យក​​​ចិត្ត​ទុក​​​ដាក់​ កត់​​​​ចំណាំ​​គ្រប់​​​​​រឿង​រ៉ាវ​តូច​ធំ​ជុំ​​វិញ​​​ខ្លួន​។ ហេតុ​​នេះ​​ហើយ​​ទើប​​បាន​ជា​នាង​​​ តែង​តែ​​​​​​​​​ទទួល​​​បាន​​​​​​លទ្ធផល​​​ល្អ​​​​លើ​​កិច្ច​ការ​​​ដែល​​​​នាង​ធ្វើ។ នាង​​​​​​​​ខ្វាយ​ខ្វល់​​​បារម្ភ​​​​ និង​​ស្តាប់​​​គំនិត​អ្នក​​ដទៃ​។ ជា​ពិសេស​​​​​មុន​​រាប់​​អាន​​នរណា​ម្នាក់​​គឺ​​ប្រុងប្រយ័ត្ន​​​បំផុត។​

​៥. ទម្លាក់​​សក់

​​នាង​ជា​មនុស្ស​​មាន​ភាព​​រ៉ូមែន​​ទិក ចូល​​ក្នុង​​​សង្គម​​ច្រើន ក្លាហាន​​​និង​មាន​ទំនុក​​ចិត្ត​​​ខ្ពស់។ នាង​​​​​​សម្បូរ​មិត្តភ័ក្តិ​ ហើយ​​ពេល​ទំនេរ​​​ចូល​ចិត្ត​​​​​​​​​មាន​​គ្នា​​​​​ច្រើន មិន​​ចង់​​នៅ​​​ម្នាក់​ឯង​៕​ ​

ចុចអានបន្ត៖ ម៉ូដ​​​សក់​​​​ងាយ​​ៗ​​​​​​ មើល​ទុក​ធ្វើ​​​​​​​ពេល​​ទៅ​​ញ៉ាំ​ការ​​ ឬ​ជប់​​លៀង

ប្រភព៖ betterme ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម