ដឹង​តែ ៤ ល្បិច​នេះ​លែង​ខ្លាច​ធាត់​ឬ​ឡើង​ទម្ងន់​ហើយ រាល់​ពេល​ញ៉ាំ​អាហារ​បំពង

  • 2019-09-08 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុខ​ម្ហូប​អាហារ​បំពង កំពុង​ពេញ​និយម​ខ្លាំង ជា​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ។ ពិត​ណាស់ យើង​ដឹង​ហើយ​ថា​ប្រភេទ​អាហារ​ទាំងនេះ​ធ្វើ​ឲ្យ​យើង​ធាត់ ប៉ុន្តែ​វា​ពិបាក​ខ្លាំង​ក្នុង​ការ​បញ្ចៀស​ពី​ការ​ញ៉ាំ​អាហារ​បំពង​ទាំង​នេះ។ យ៉ាង​ណា​ក៏​ជៀស​មិន​ផុត​ដែរ អី​ច៊ឹ​ង សាកល្បង​ប៉ុន្មាន​វិធី​នេះ​ដើម្បី​ញ៉ាំ​អាហារ​បំពង​បាន​ដោយ​មិន​ខ្លាច​ធាត់៖

១. ត្រូវ​ញ៉ាំ​សា​ឡា​ដ​និង​ស្ពៃក្ដោប​ឲ្យ​ច្រើន

ពេល​ញ៉ាំ​អាហារ​បំពង អ្នក​ត្រូវ​បន្ថែម​សាឡាដនិង​ស្ពៃ​ក្ដោប​ឲ្យ​បាន​ច្រើន​ជា​មួយ​គ្នា ដើម្បី​ជួយ​ទប់​ស្កាត់​សារធាតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ធាត់​ក្នុង​អាហារ​បំពង​នោះ។

២. ញ៉ាំ​បន្លែ​ផ្លែ​ឈើ​មាន​ជាតិ​ស​សៃរ​ឲ្យ​ច្រើន មុន​រាល់​ពេល​ញ៉ាំ​អាហារ​បំពង

នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​បំពង​ច្រើន កុំ​ភ្លេច​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស​សៃរ​ឲ្យ​ច្រើន​ ព្រោះ​បន្លែ​ផ្លែឈើ​ទាំងនោះ​មាន​មុខងារ​សំខាន់​ជួយ​ឲ្យ​ប្រដាប់​រំលាយ​អាហារ​មាន​ដំណើរ​ការ​ល្អ ហើយ​អាច​ដុត​កម្រិត​កូ​លេ​ស្តេ​រ៉ុល​ដែល​បណ្ដាល​ឲ្យ​ធាត់​បាន​យ៉ាង​ឆាប់​រហ័ស។

៣. ប្រើ​ប្រេង​ធម្មជាតិ ពេល​ចំ​អិ​ន​ប្រភេទ​អាហារ​បំពង

ប្រសិន​បើ​អ្នក​ចង់​ញ៉ាំ​អាហារ​បំពង អ្នក​គួរ​តែ​ជ្រើស​ប្រេង​រុក្ខជាតិ ព្រោះ​ប្រេង​រុក្ខជាតិ​មាន​ផ្ទុក​វីតាមីន និង​សារធាតុ​ចឹ​ញ្ចិម​ដើម្បី​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ។ ប្រើ​ប្រេង​បំពង​ដែល​ល្អ ទោះ​ថ្លៃ​បន្តិច ប៉ុន្តែ​អ្នក​ក៏ទទួល​បាន​សុខភាព​រ៉ឹង​មាំ ដោយ​មិន​បារម្ភ​ខ្លាច​ធាត់​ថែម​ទៀត​ផង។

៤. ផឹក​ទឹក​ក្រូច​ឆ្មា​ច្របាច់​ ស្រប​ពេល​ញ៉ាំ​អាហារ​បំពង

​​ពេល​កំពុង​ញ៉ាំ​អាហារ​បំពង អ្នក​ត្រូវ​ញ៉ាំ​ទឹក​ក្រូច​ឆ្មា​ច្របាច់​ជា​មួយ​គ្នា​ដែរ ព្រោះ​វា​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ដែល​ក្នុង​អាហារ​បំពង​ទាំងនោះ។ វា​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ​ មិន​ធ្វើ​ឲ្យ​អ្នក​ធាត់។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​មិន​គួរ​ញ៉ាំ​ប្រភេទ​អាហារ​បំពង​ច្រើន​នោះ​ទេ វា​មិន​ល្អ​សម្រាប់​សុខភាព​រាងកាយ​ឡើយ ដូច្នេះ​មិនគួរញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ និងញឹក​ញាប់​ពេកទេ។

ចុចអានបន្ត៖រឿង​ទាំងនេះ​នឹង​កើតឡើង​ចំពោះ​រាងកាយ បើ​អ្នក​នៅតែ​បន្ត​ចូលគេង​យឺត​រាល់​យប់​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន