ទៅងូតទឹកលេង ថតរូបធម្មជាតិរស់ដោយសន្សើមភ្លៀងនៅទឹកធ្លាក់តាម៉ាភ្នំត្បែង ព្រះវិហារ

  • 2019-09-04 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​ទឹក​ធ្លាក់​ពី​លើ​កំពូល​ភ្នំ​ស​ស្ងាច ត្រជាក់​ស្រេប​ប៉ះ​រាង​កាយ​​ មាន​ផ្ទាំង​ថ្ម​តូច​ធំ​​អម​ដោយ​រុក្ខជាតិ​បៃ​តង​ខ្ចី ​ពិត​ជា​​​ទី​ឋាន​មនោរម្យ​សម្រាប់​​ទេស​ចរ​ទាំង​ឡាយ ​ដែល​កំពុង​ត្រូវ​ការ​ភាព​សប្បាយ​រីក​រាយ។ ​​ទី​នេះ​គឺ​ ទឹក​ធ្លាក់​​តា​​ម៉ា ​ភ្នំ​ត្បែង ​ដែល​ស្ថិត​ក្នុង​ខេត្ត​​ព្រះ​វិហារ។

​អ្នក​ណា​ក៏​ដោយ ​បាន​មក​ដល់​​​ទឹក​ធ្លាក់​ត្រជាក់​ដូច​អម្រឹត​នេះ​ តែង​លាន់​មាត់​ថា​អស្ចារ្យ ​ហើយ​ស្រែក​ហៅ​គី្ន​គ្នា​ឲ្យ​ជួយ​ថត​​រូប​ឲ្យ ព្រោះ​តែ​ទេសភាព​ស្អាត​ទាក់​ភ្នែក​មិន​ធម្មតា។ ​ក្នុង​ខែ​វស្សា​បែប​នេះ ​កាន់​តែ​អំណោយ​ផល​ថែម​ទៀត ​​ធ្វើ​ឲ្យ​ទឹក​ធ្លាក់​នៅ​ទី​នេះ​ច្រើន​ជាង​មុន និង​ធម្មជាតិ​រស់​ដោយ​សន្សើម​ទឹក​ភ្លៀង​លាស់​ខ្ចី​ស្រស់​តែ​ម្ដង។

​តំបន់​ទេសចរណ៍​ធម្មជាតិ​ស្អាត​មួយ​នេះ មាន​ចម្ងាយ​ប្រមាណ​៤​គី​ឡូ​ម៉ែត្រ​ពី​វត្ត​ដំបូក​ខ្មៅ​នៅ​ភ្នំ​ត្បែង​មាន​ជ័យ។ ​លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជ្រលង​ភ្នំ​ដែល​មាន​ចម្កា​ចេក​ធំ​ល្វឹង​ល្វើយ និង​ឡើង​តាម​ជណ្ដើរ​កម្ពស់​៤០០​ម៉ែត្រ​ចំនួន​១៨០០​កាំ៕

​ចុចអាន៖ ​​ ទៅកោះកុងអត់បានចូលលេងទឹកជ្រោះថ្លាឈ្វេងនេះ ដូចជ្រុះឱសថទិព្វមហាសាល

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម